ប្រទេសជប៉ុន

រាជរដ្ឋាភិបាលជប៉ុនប្រកាសបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ២០០ពាន់លានដុល្លារបន្ថែម ដើម្បីដោះស្រាយវិបត្តិអតិផរណា


ចំពេលដែល សេដ្ឋកិច្ចកំពុងប្រឈមនឹងវិបត្តិអតិផរណានេះដែរ រាជរដ្ឋាភិបាលជប៉ុននៅថ្ងៃទី ២៨តុលា ក៏បានប្រកាសដាក់ចេញកញ្ចប់ថវិកាដ៏សម្បើមប្រមាណ២០០ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាទំនិញឡើងថ្លៃនេះ និងសម្ដៅជំរុញលើកកម្ពស់សេដ្ឋកិច្ច។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
រាជរដ្ឋាភិបាលជប៉ុនប្រកាសបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ២០០ពាន់លានដុល្លារបន្ថែម ដើម្បីដោះស្រាយវិបត្តិអតិផរណា

អត្រាអតិផរណាទំនិញរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់ទីក្រុងតូក្យូ ប្រទេសជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត​មិនធ្លាប់មាន​រយៈពេល៣៣ឆ្នាំចុងក្រោយពោលគឺឡើងដល់ ៣,៥% ក្នុងខែតុលាឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលវាបង្ហាញឲ្យឃើញ​ពីផលប៉ះពាល់កើនឡើង​នៃការធ្លាក់ចុះនៃប្រាក់យ៉េន​របស់​ប្រទេសមួយនេះ។

ទិន្នន័យចុងក្រោយរបស់ទីក្រុងតូក្យូបង្ហាញថា អតិផរណាបានកើនឡើងក្នុងខែនេះ ដោយសារអាជីវកម្មផ្នែកបម្រើអតិថិជនដំឡើងថ្លៃរបស់ពួកគេ ដើម្បីទប់ទល់នឹងការចំណាយថ្លៃដើមខ្ពស់។ យ៉ាងណាក៏ដោយចុះ ដើម្បីដោះស្រាយការកើនឡើងតម្លៃនៃការរស់នៅ រដ្ឋាភិបាលជប៉ុននៅថ្ងៃទី ២៨ ខែតុលា បានប្រកាស​នូវវិធានការ​កញ្ចប់ថវិកា​ប្រមាណ ២០០ពាន់លានដុល្លារ សម្រាប់ដោះស្រាយ​បញ្ហាទំនិញ និងសេវាកម្មឡើងថ្លៃនេះ ក៏ដូចជា​ជំរុញកំណើនសេដ្ឋកិច្ច​ផងដែរ ដោយថវិកានេះ គឺបានមកពីកញ្ចប់ថវិកា​បន្ថែម​របស់រាជរដ្ឋាភិបាល។

នៅក្នុងកញ្ចប់ថវិកា​ជំរុញសេដ្ឋកិច្ច ដែលបាន​ប្រកាសដាក់ចេញដោយ​លោក​នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នេះ នឹងរួមមានបញ្ចូល​នៅ​ការផ្ដល់​ឧបត្ថម្ភធន​សម្រាប់​ការប្រើប្រាស់អគ្គិសនី និងហ្គាស​​របស់​ពលរដ្ឋរដ្ឋ និងម្ចាស់អាជីវកម្ម​ផងដែរ ដោយ​វានឹងចាប់ផ្ដើមអនុវត្ត​ចាប់ពីខែមករា​ឆ្នាំ២០២៣។​

ការបញ្ចេញកញ្ចប់ថវិកា​ជំនួយនេះ កើតឡើងនៅចំពេល ដែលប្រទេសជប៉ុនកំពុង​រងសម្ពាធ​អតិផរណា ដោយសារតម្លៃកាន់តែខ្ពស់​សម្រាប់ថាមពល និងអាហារនាំចូល។

សម្រាប់ខែតុលា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់នៅទីក្រុងតូក្យូបានកើនឡើង ៣,៤% ធៀបនឹងឆ្នាំមុនហើយបានកើនឡើងពី ២,៨%កាលពីខែកញ្ញា។ ទ័ន្នន័យខែតុលា គឺជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៨៩មក។ នេះបើយោងតាមស្ថិតិពីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ជប៉ុន។

ដោយឡែកក្រៅពីតម្លៃទំនិញទូទៅ តម្លៃអគ្គិសនីបានកើនឡើងជិត ២៧% ខណៈតម្លៃគ្រាប់ធញ្ញជាតិកើនឡើង ជាង១០% និងសាច់ជ្រូកនាំចូលបានកើនឡើង ៧,៤% ។ ដូចប្រទេសជាច្រើនក្នុងសកលលោកដែរ ប្រទេសជប៉ុន​បានទទួលរងសម្ពាធ​កើនឡើង​លើ​តម្លៃអាហារ និងថាមពល បន្ទាប់ពីរុស្ស៊ីចូលឈ្លានពានលើ​អ៊ុយក្រែនកាលពីចុងខែកុម្ភៈ។

នៅក្នុងខែតុលាដដែលនេះ ទំនិញនិងម្ហូបអាហារជាង ៦៧០០មុខទំនិញសុទ្ធតែបានឡើងថ្លៃ។ ក្រុមហ៊ុនក្នុងស្រុកជាច្រើនបានសន្មតថា ការឡើងថ្លៃនេះ ដោយសារតែប្រាក់យ៉េនធ្លាក់ចុះទន់ខ្សោយពេក ដែលជំរុញឱ្យតម្លៃនៃការនាំចូលវត្ថុធាតុដើមកើនឡើង។ គួរបញ្ជាក់ថា រូបិយបណ្ណជប៉ុនបានធ្លាក់ចុះដល់តម្លៃជាង ១៥១យ៉េន ទើបប្ដូរបាន១ដុល្លារអាមេរិក ដែលនេះ​ជាកម្រិតទាបខ្លាំងណាស់ក្នុងរយៈពេល៣២ឆ្នាំចុងក្រោយ។

រហូតមកដល់ពេលនេះ ទោះបីជាប្រាក់យ៉េនធ្លាក់ចុះខ្លាំងក៏​ធនាគារកណ្តាលជប៉ុន មិនព្រមកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីដោះស្រាយដែរ និងបើទោះបីជាធនាគារកណ្តាល​នៅជុំវិញពិភពលោកកំពុងដំឡើងអត្រាការប្រាក់ ជាវិធានការទប់ទល់ក៏ដោយ។

អតិផរណាកំពុងក្លាយជាចំណោទដ៏លំបាកមួយសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Kishida ដោះស្រាយ។ នៅក្នុងការស្ទង់មតិរបស់ទូរទស្សន៍ Nikkei-TV Tokyo កាលពីខែមុន អ្នកស្ទង់មតិចំនួន ៦៩% បាននិយាយថា វិធានការរបស់រដ្ឋាភិបាល និងធនាគារកណ្តាល ប្រឆាំងនឹងការកើនឡើងអតិផរណា គឺមិនគ្រប់គ្រាន់ និងគ្មានប្រសិទ្ធភាពទេ៕




អត្ថបទបន្ទាប់


ធនាគារ ADB សន្សានឹងផ្ដល់ហិរញ្ញប្បទាន ៤០០លានដុល្លារថ្មីបន្ថែមទៀតឲ្យកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៤

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានសន្យាថា នឹងផ្ដល់ហិរញ្ញប្បទានចំនួន ៤០០លានដុល្លារបន្ថែមទៀតមកឲ្យកម្ពុជា ពីលើថវិកា ៤៨០លានដុល្លារ ដែលបាន…

មេអគ្គិសនីកម្ពុជាបញ្ជាក់ពីហេតុផល ដែលកម្ពុជាមិនដំឡើងថ្លៃអគ្គិសនី ទោះពិភពលោកកំពុងជួបវិបត្តិថាមពល

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីនៅកម្ពុជា ត្រូវបានរងការរំខានដោយសារការឆ្លងរាតត្បាតនៃជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ