ស្ពានអាកាសថ្មី២ទីតាំងនៅភ្នំពេញ

ស្ពានអាកាសថ្មី២ ទីតាំងទៀតនៅភ្នំពេញ នឹងបើកការដ្ឋានសាងសង់នៅសប្ដាហ៍នេះ


រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ទីតាំងបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីសម្រួលការកកស្ទះចរាចរជូនប្រជាពលរដ្ឋ។ ការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីទាំងពីរកន្លែងនេះ នឹងត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
គម្រោងស្ពានអាកាសថ្មី

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការសាងសង់ស្ពានអាកាសចំនួន២ ទីតាំងព្រមគ្នានេះ ធ្វើឡើងដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏នឹងចូលរួមជាអធិបតីភាពសម្រាប់ការបើកការដ្ឋានសាសង់ស្ពានអាកាសទាំងពីរនេះ នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២២នេះផងដែរ។

ស្ពានអាកាសថ្មីចំនួន២ដែលនឹងត្រូវសាងសង់នេះ គឺទី១ សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) និងទី២ សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ីមហាវិថី ជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤)។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីឱ្យពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ទីនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីបើកការដ្ឋានសាសង់ស្ពាននោះផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៨ទីតាំង ក្នុងនោះគឺស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា, ស្ពានអាកាស៥មករា, ស្ពានអាកាសស្តុបផ្សារដីហុយ, ស្ពានអាកាសចោមចៅ, និងស្ពានអាកាសផ្លូវជាតិលេខ៥គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់ ហើយបើរាប់ទាំងស្ពានអាកាសថ្មីចំនួន២នេះដែលត្រៀមបើកការដ្ឋានសាងសង់នេះទៀត នោះរាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន១០ហើយ ដើម្បីសម្រួលការកកស្ទះចរាចរជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៕




អត្ថបទបន្ទាប់


ធនាគារSME បានផ្ដល់កម្ចី២០លានដុល្លារហើយ ដល់ម្ចាស់អាជីវកម្មទេសចរណ៍ដែលរងគ្រោះដោយវិបត្តិកូវីដ១៩

ព័ត៌មាន
ក្រោយពីចាប់ផ្ដើមដំណើរការអនុវត្តបានប្រហែល៣ខែមកនេះ គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយ…

អ្នកជំនួញកម្ពុជា និងវៀតណាមប្រមាណ១០០ក្រុមហ៊ុន ជួបពិភាក្សាគ្នាលើបញ្ហាដឹកជញ្ចូន

ព័ត៌មាន
ក្រុមអ្នកជំនួញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជាជិត៥០ក្រុមហ៊ុនបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ