មេដឹកនាំអាម៉េរិក

លោក ម៉ាស ដែលគាំទ្រលោក ត្រាំ និងលោក ប៊ីល ហ្កេត គាំទ្រលោកស្រី ហារីស កំពុងប្រជែងគ្នាផ្ដល់ថវិការាប់លានដុល្លារ ដើម្បីគាំទ្រយុទ្ធនាឃោសនាបោះឆ្នោត


មហាសេដ្ឋីបច្ចេកវិទ្យាពីររូប គឺលោក ប៊ីល ហ្កេត និងលោក អេឡិន ម៉ាស បានប្រជែងគ្នាផ្ដល់ប្រាក់ឧបត្ថម្ភគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតី។ ក្នុងនោះលោក ប៊ីល ហ្គេត បានបរិច្ចាគប្រាក់៥០លានដុល្លារ ដើម្បីគាំទ្រលោកស្រី កាម៉ាឡា ហារីស រីឯលោក អេឡិន ម៉ាស វិញបានផ្ដល់ប្រាក់១លានដុល្លារក្នុង១ថ្ងៃដល់យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ រហូតដល់ថ្ងៃបោះឆ្នោត ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំអាម៉េរិក
ដោយ

លោក ប៊ីល ហ្គេត បាននិយាយដោយផ្ទាល់ថា លោកបានបរិច្ចាគថវិកាចំនួន៥០លានដុល្លារដល់អង្គការមិនរកប្រាក់ចំណេញមួយ ដែលគាំទ្របេក្ខជនប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស របស់គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចុះផ្សាយរបស់ការសែត New York Times ដែលបានស្រង់សម្តីមនុស្សបីនាក់ដែលដឹងពីបញ្ហានេះ។

ការបរិច្ចាគរបស់សហស្ថាបនិកក្រុមហ៊ុន Microsoft ដល់អង្គការ Future Forward ដែលជាក្រុមរៃអង្គាសប្រាក់ខាងក្រៅដ៏សំខាន់សម្រាប់គាំទ្រលោកស្រី ហារីស នោះ គឺមានបំណងបំពេញតម្រូវការខ្វះខាតរបស់អង្គការនេះតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក ហ្គេត មិនដែលបង្ហាញការគាំទ្រជាសាធារណៈ ចំពោះបេក្ខជនប្រធានាធិបតីណាមួយឡើយ ប៉ុន្តែកាលពីពេលថ្មីៗនេះលោកបានសរសើរលោកស្រី ហារីស នៅពេលដែលលោកស្រីបានក្លាយជាបេក្ខជនសម្រាប់គណបក្សប្រជាធិបតេយ្យ ដោយលោកនិយាយថា វាអស្ចារ្យណាស់ដែលមានមនុស្សក្មេងកំពុងឈរឈ្មោះបោះឆ្នោតបែបនេះ។

ជាមួយគ្នានេះកាលពីប៉ុន្មានថ្ងៃមុន លោក អេឡិន ម៉ាស នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តថេស្លា បានប្រកាសផ្ដល់ថវិកា១លានដុល្លារជារៀងរាល់ថ្ងៃដល់អ្នកដែលបានចុះឈ្មោះគាំទ្រលោក ត្រាំ នៅរដ្ឋផេនស៊ីលវ៉េនៀ ដោយធ្វើឱ្យអភិបាលរដ្ឋនេះស្នើសុំឱ្យមន្ត្រីអនុវត្តន៍ច្បាប់បើកការស៊ើបអង្កេតចំពោះការជ្រៀតជ្រែកកិច្ចការបោះឆ្នោតដ៏មានសក្ដានុពលមួយនេះ។ 

បើតាមទស្សនាវដ្ដី Forbes បានបង្ហាញថា មហាសេដ្ឋីចំនួន៨១នាក់ កំពុងគាំទ្រលោកស្រី កាម៉ាឡា ហារីស ខណៈមហាសេដ្ឋីចំនួន៥០នាក់ កំពុងគាំទ្រលោក ដូណាល់ ត្រាំ៕
អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


សមាជិកសភាម៉ាឡេស៊ី ស្នើឱ្យរដ្ឋកំណត់ឱ្យមានប្រាក់ខែទី១៣ ដើម្បីជួយឱ្យពលរដ្ឋមានលុយបន្ថែមសម្រាប់វិនិយោគ

ប្រាក់ខែទី១៣ ជាអ្វីដែលកម្មករនិយោជិតគ្រប់រូបប្រាថ្នាចង់បាន ព្រោះវាជាការលើកទឹកចិត្តដ៏ល្អបំផុតសម្រាប់ការខិតខំប្រឹងធ្វើការមួយឆ្នាំពេញរបស់ពួកគ…

ករណីឆ.បោករបស់ក្រុមហ៊ុន The iCon រងបណ្តឹងជិត៧ពាន់ច្បាប់ពីជនរងគ្រោះ

នគរបាលថៃ ទទួលពាក្យបណ្តឹងជិត៧ពាន់ច្បាប់ ដែលប្ដឹងក្រុមហ៊ុន The iCon Group ពីបទឆបោកត្រឹមរយៈពេល១០ថ្ងៃកន្លងមកនេះ ដោយធ្វើឱ្យក្រុមហ៊ុននេះមានកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ