កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនបញ្ចប់ដោយមិនមានដំណោះស្រាយជាក់លាក់

កិច្ចប្រជុំសន្តិភាពរបស់អ៊ុយក្រែនគ្មានលទ្ធផលជាដុំកំភួន បានត្រឹមក្លាយជាវេទិកាសម្រាប់លោកខាងលិចបរិហារកេរ្តិ៍រុស្ស៊ី


ដូចអ្វីដែលគេបានទស្សទាយទុកមុនអ៊ីចឹង កិច្ចប្រជុំកំពូលសន្តិភាពនៅអ៊ុយក្រែនបានបញ្ចប់ជាមួយនឹងលទ្ធផលមិនប្រាកដប្រជា ខណៈកិច្ចប្រជុំនេះរៀបចំដោយគ្មានវត្តមានរុស្ស៊ី ហើយប្រទេសដែលចូលរួមមួយចំនួនបានបដិសេធមិនចុះហត្ថលេខាលើសេចក្តីប្រកាសរួម។ ខ្លឹមសារនៃកិច្ចប្រជុំនេះ គឺបានត្រឹមតែជាវេទិកាដែលលោកខាងលិចបរិហារលើការលុកលុយរបស់រុស្ស៊ីលើអ៊ុយកែ្រនតែប៉ុណ្ណោះ។
កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន
ដោយ

កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលរៀបចំនៅប្រទេសស្វីសកាលពីថ្ងៃអាទិត្យកន្លងទៅបានត្រឹមតែក្លាយជាវេទិកាសម្រាប់ប្រទេសមហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តប្រើដើម្បីបរិហារសកម្មភាពលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ មិនទទួលបានលទ្ធផលអ្វីជាដុំកំភួននោះទេ។ ក្រុមប្រទេសលោកខាងលិចបានបរិហារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែពួកគេបានបរាជ័យក្នុងការបញ្ចុះបញ្ចូលរដ្ឋមិនចូលបក្សសម្ព័ន្ធសំខាន់ៗឱ្យចូលរួមក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ហើយគ្មានប្រទេសណាមួយចេញមុខមកធានាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះបន្តពីប្រទេសស្វីសឡើយ។

ប្រទេសជាង៩០បានចូលរួមកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅឯរមណីយដ្ឋាន Alpine របស់ប្រទេសស្វីស តាមការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ្លូឌីមៀ ហ្សេឡេនស្គី ( Volodymyr Zelenskiy ) ទោះបីជាទីក្រុងម៉ូស្គូមិនត្រូវបានអញ្ជើញក៏ដោយ។ មុននិងក្រោយកិច្ចប្រជុំកំពូលសន្តិភាពនេះដំណើរការ រុស្ស៊ីបានសើចចំអកព្រឹត្តិការណ៍នេះពីចម្ងាយ ខណៈដែលចិន និងប្រទេសមួយចំនួនមិនចូលរួម ហើយប្រទេសដែលចូលរួមខ្លះមិនព្រមចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដែលអ្នកវិភាគលើកឡើងថា គោលបំណងដែលអ៊ុយក្រែនចង់ប្រើកិច្ចប្រជុំកំពូលនេះដាក់ឲ្យរុស្ស៊ីនៅឯកា គឺមិនបានសម្រេចតាមការគ្រោងទុកនោះទេ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ ប្រទេសប្រេស៊ីលបានបញ្ជូនតំណាងចូលរួមតែត្រឹមអ្នកសង្កេតការណ៍ប៉ុណ្ណោះ ហើយឥណ្ឌា ឥណ្ឌូណេស៊ី ម៉ិកស៊ិក អារ៉ាប៊ីសាអូឌីត និងអាហ្រ្វិកខាងត្បូង ដែលចូលបានចូលរួមក្នុងប្រជុំនេះ សុទ្ធតែបដិសេធមិនចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម។

យ៉ាងណាក៏ដោយលោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានចាត់ទុកកិច្ចប្រជុំនេះគឺជាការព្យាយាមឆ្លើយតបទៅនឹងការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដែលធ្វើមិនត្រឹមតែជាមួយនឹងការការពារជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏មានវិធានការការទូតដ៏ពេញលេញផងដែរ។

លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសបាននិយាយថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នកចូលរួមនៅក្នុងវេទិកាសន្តិភាពដឹងពីអ្វីដែលលោក ហ្សេឡេនស្គី កំពុងធ្វើ និងតួនាទីរបស់លោកនោះទេ។ទន្ទឹមនឹងនេះ គ្មានប្រទេសណាចេញមុខធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបែបនេះបន្តទៀតឡើយ ខណៈដែលអារ៉ាប៊ីសាអូឌីតត្រូវបានគេចាត់ទុកជាទីកន្លែងដែលអាចកើតមាននាពេលអនាគត៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


សម្តេចធិបតីថា កម្ពុជាមិនមានភាពចាំបាច់ក្នុងការកំណត់ឆ្នាំលើការនាំចូលរថយន្តជជុះនោះទេ តែអ្នកជំនាញក្នុងវិស័យនេះចង់ឱ្យមានការកំណត់ក្នុងកម្រិតណាមួយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្តេចបានច្រានចោលសំណើរបស់ក្រសួងសេដ្ឋកិច្ច ដែលស្នើឱ្យមានការកំណត់ឆ្នាំលើការនាំច…

ក្រុមហ៊ុន Xiaomi ដាក់បង្ហាញជាផ្លូវការនូវទូរសព្ទត្រកូល Redmi ចុងក្រោយគេបង្អស់ Redmi 13 និង Redmi Pad Pro ដ៏អស្ចារ្យក្នុងពេលតែមួយ!!

នៅថ្ងៃទី 15 មិថុនា ឆ្នាំ 2023 គឺជាថ្ងៃដែលអ្នកគាំទ្រទូរសព្ទត្រកូល Redmi បានទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ នោះគឺជាការបង្ហាញនូវសមាជិកចុងក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ