
កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានគោលបំណងផ្តល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត ក្នុងដំណើរការស្នើសុំកម្ចីទិញផ្ទះ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង និងគ្រួសារជំនាន់ថ្មី ក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេតាមរយៈ ៣ ជំហានងាយៗ៖
ជំហានទី ១៖ លោកអ្នកអាចធ្វើការជ្រើសរើសប្រភេទយូនីត ដែលលោកអ្នកពេញចិត្តនៅ Rose Apple Square ។
ជំហានទី ២៖ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកប្រឹក្សាគេហដ្ឋាន Rose Apple Square តាមរយៈលេខ +៨៥៥ (០) ៩៩ ២២៥ ៥៨៨ ។
ជំហានទី ៣៖ ប្រធានផ្នែកកម្ចីឥណទានរបស់ធនាគារ J Trust Royal នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកដើម្បីផ្តល់ព័ត៌មានលម្អិតពីចំនួនសាច់ប្រាក់ដែលលោកអ្នកអាចខ្ចីបាន។
ជាមួយនឹងកម្មវិធី Alliance Program របស់ធនាគារ J Trust Royal អ្នកដែលមានចំណាប់អារម្មណ៍ទិញខុនដូ Rose Apple Square អាចទទួលបានសមាមាត្រប្រាក់កម្ចីរហូតដល់ ៦០% ក្នុងអត្រាការប្រាក់ត្រឹមតែ ៦.៨៨% តែប៉ុណ្ណោះ សម្រាប់ឆ្នាំដំបូង និង ៧.៨៨% សម្រាប់ឆ្នាំបន្តបន្ទាប់។ កម្មវិធីដ៏ពិសេសនេះ ក៏បានផ្តល់ជូនរយៈពេលនៃការដាក់ពាក្យស្នើសុំប្រាក់កម្ចីរយៈពេលខ្លី ត្រឹម៥ថ្ងៃសម្រាប់អ្នកដាក់ពាក្យដែលមានចំណូលពីប្រាក់ខែ និង ៨ថ្ងៃសម្រាប់អ្នកដែលមានចំណូលពីអាជីវកម្ម។
បន្ថែមពីលើដំណើរការរហ័សក្នុងការស្នើសុំ បេក្ខភាពជោគជ័យក្នុងការស្នើសុំប្រាក់កម្ចី ដែលមានទំហំសាច់ប្រាក់ចាប់ពី ២០០,០០០ ដុល្លារឡើងទៅ នឹងមានសិទ្ធិក្លាយជាអតិថិជន VIP របស់ធនាគារ J Trust Royal ដោយមិនតម្រូវឲ្យមានគណនីប្រាក់កក់អប្បបរមាក៏បាន។

Rose Apple Square នឹងក្លាយទៅជាបណ្តុំសហគមន៍ដ៏មមាញឹកមួយ ចំកណ្ដាលក្រុងសៀមរាប ដែលរួមបញ្ចូលមុខងារសំខាន់ទាំង ៤ ក្នុងកន្លែងតែមួយដូចជា ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និងកន្លែងរស់នៅជុំគ្នា ស័ក្តិសមបំផុតសម្រាប់និយោជិតសម័យបច្ចេកវិទ្យាទំនើប។ គម្រោងដែលមានភាពសម្បូរបែប ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់នេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម re: edge architecture + design ដែលធ្លាប់ទទួលបានពានរង្វាន់ផ្នែកអចលនទ្រព្យល្បីៗដូចជា Best Residential Development ក្នុងខេត្តសៀមរាប ពានរង្វាន់ Best Commercial Landscape Architectural Design នៅក្នុងកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២០ រៀបចំដោយ PropertyGuru ដែលជាក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាអចលនទ្រព្យដ៏ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក គាន គឹមលាង ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ULS បានមានប្រសាសន៍ថា៖ "យើងបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការរចនា Rose Apple Square ដោយផ្តោតសំខាន់លើអ្នកជំនាញវ័យក្មេង និងអ្នកទិញផ្ទះលើកដំបូង។ ដោយសារយើងមើលឃើញពីតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជាក្នុងយុគសម័យថ្មី ដែលពួកគាត់ទាមទារឱ្យមានតុល្យភាពការងារ និងជីវិតដ៏សមស្របមួយ ដែលជាមូលហេតុចម្បងធ្វើឲ្យយើងបង្កើតនូវអចលនទ្រព្យមុខងារចម្រុះស្ថិតក្នុងកន្លែងតែមួយ។ ជាមួយគម្រោងលើវិសាលភាពផ្ទៃដី ០.៦ ហិកតា យើងបានរួមបញ្ចូល ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា ហាងទំនិញ ក៏ដូចជាទីធ្លាប្រមូលផ្តុំសហគមន៍ជាច្រើន ដែលនឹងធ្វើឲ្យគម្រោងរបស់យើងកាន់តែពិសេស និងមានភាពរស់រវើក។ តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ J Trust Royal យើងសង្ឃឹមនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ទិញផ្ទះលឿន រហ័ស ងាយស្រួល និងគ្មានភាពស្មុគស្មាញ” ។

អំពី ULS៖
ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងការរស់នៅដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញដែលផ្តោតសំខាន់លើដំណោះស្រាយក្នុងការរស់នៅជាសហគមន៍ ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក គាន គឹមលាង ULS បានកសាងគម្រោងផ្តោតសំខាន់លើសហគមន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាច្រើននៅក្នុងព្រះរាជាណាចក្រដូចជាគម្រោង Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ។
ហ្វេសប៊ុក៖ https://www.facebook.com/RoseAppleSquare
https://www.facebook.com/RoseAppleSquare
វេបសាយ៖ https://www.roseapplesquare.com/
YouTube៖ https://www.youtube.com/channel/UCWfPEVORBP89eHJJtptvFGw
ដើម្បីដឹងកាន់តែច្បាស់ពីគម្រោង សូមទស្សនាវីដេអូខាងក្រោមនេះ៖ https://www.youtube.com/watch?v=HoZMqGADDSQ