មេរោគកូរ៉ូណាប៉ះពាល់វិស័យដឹកជញ្ជូនលើពិភពលោក

វិស័យដឹកជញ្ជូនទូទាំងពិភពលោករង្គោះរង្គើ ដោយសារឥទ្ធិពល វីរុសកូរ៉ូ-COVID 19


ទីផ្សារនៃវិស័យដឹកជញ្ជូនទូទាំងសកលលោក ហាក់បីដូចជា ស្ងប់ស្ងាត់ ក្រោយការផ្ទុះឡើងនៃមេរោគកូរ៉ូណា ជាពិសេសបណ្តាប្រទេសដែលមានទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវទឹក ជាមួយនឹងប្រទេសចិន កំពុងតែប្រឈមនឹងការកកស្ទះទូកុងតឺន័រ នៅកំពង់ផែ ព្រោះមិនសូវមានបុគ្គលិកធ្វើការ ពេលខ្លះមិនមានទំនិញសម្រាប់ដឹក ហើយត្រូវចាកចេញទៅវិញទាំងទូ នៅទទេរ ដោយសារតែគ្មានតម្រូវការប្រើប្រាស់ គ្មានការបញ្ជាទិញ ដូច្នេះក៏គ្មានទំនិញត្រូវដឹកនោះដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
វិស័យដឹកជញ្ជូនទូទាំងពិភពលោករង្គោះរង្គើ ដោយសារឥទ្ធិពល វីរុសកូរ៉ូ-COVID 19 (រូបភាព៖www.insidermonkey.com)
ដោយ និង

ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ជា​ច្រើន ដែល​បាន​ផ្តល់​កិច្ច​សម្ភាស​ដល់ សារព័ត៌មាន​ដ៏​ល្បីល្បាញ The Wall Street Journal សុទ្ធតែ​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា កប៉ាល់​ដឹក​កុងតឺន័រ​ធំ​ៗ​ជា​ច្រើន បាន​ចាក​ចេញពី កំពង់​ផែ​ចិន ដោយ​មាន​ផ្ទុកទំនិញ​ត្រឹមតែ ១០% ប៉ុណ្ណោះ ហើយ​ជើង​នាវា​ដឹក​ទំនិញ​ជា​ច្រើន ត្រូវ​បាន​លុប​ចោល ដោយសារ​តែ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ច្រើន ផ្អាក​ដំណើរការ និង​ត្រៀមខ្លួន រៀបចំ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឡើង​វិញ​។

លោក ឡា ជេន​សេន ប្រធាន​ក្រុម​ស្រាវជ្រាវ​ដែនសមុទ្រ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទំនិញ​ដែល​ត្រូវ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ផ្សេង​ៗ​លើ សកលលោក គឺ​កាន់តែ​តិច​ជាង​មុន ដោយសារ​តែ​ឥទ្ធិពល​អាក្រក់​នៃ​មេរោគ​កូ​រ៉ូ​ណា បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ទៅ​ដល់ ដំណើរការ​រោងចក្រ​ផលិត ហើយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ក៏​មានការ​ព្រួយបារម្ភ​លើ បញ្ហា​ហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។​លោក បន្ត​ថា ការ​លុប​ចោល​ជើង​នាវា​ដឹក​ទំនិញ​នេះ នឹង​ពន្យារពេល និង​កាត់​បន្ថយ​ការ​ដឹក​ទំនិញ​ទៅ​កាន់ អា​មេ​រិ​ក ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន កំពុង​ត្រូវការ​ទំនិញ​សម្រាប់​លក់​។

ប្រតិបត្តិ​ករ​នាវា​កុងតឺន័រ​ធំ​ៗ​ចំនួន ៥ មក​ពី អឺរ៉ុប និង​អាស៊ី បាន​បញ្ជាក់​ថា ពួក​គេ កំពុង​តែ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ ដើម្បី​ព្រមាន​ជា​មុន​ពី​ការ​បាត់បង់​ប្រាក់​ចំណូល សម្រាប់​រយៈពេល កន្លះ​ឆ្នាំ ឬ​មួយ​ឆ្នាំ​ពេញ​។

បើ​តាម​សារព័ត៌មាន Bloomberg ដកស្រង់​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Sea Intelligence បាន​បង្ហាញ​ថា គិត​ត្រឹម​ស​ប្តា​ហ៍​ទី ២ ខែកុម្ភៈ​នេះ ទូ​កុងតឺន័រ​ជាង ៦​សែន​ទូ ត្រូវ​បាន​ដក​ចេញពី តម្រូវការ​ប្រើប្រាស់​សម្រាប់​ពាណិជ្ជកម្ម​សកល ក្រោយ​ពេល​ដែល​មានការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា ហើយ​ចំនួន​នេះ អាច​នឹង​បន្ត​កើនឡើង​ទៀត​។

ដោយសារ​តែ ៩០% នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទូ​ទាំង​សកលលោក គឺ​ប្រើប្រាស់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ហើយ​ប្រទេស​ចិន ក៏​រីក​លូតលាស់​ខ្លាំង​នៅ​ក្នុង​វិស័យ​នេះ និង​ជា​អ្នកទិញ​ទំនិញ​ដ៏​សំខាន់​ដែរ​នោះ ដូច្នេះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ជះ​ឥទ្ធិពល​ភ្លាម​ៗ​ដល់​វិស័យ​ដឹក​ជញ្ជូន​ទូ​ទាំង​សកល តែ​ម្តង​។

សូ​ម្បី​តែ​ក្រុមហ៊ុន​បរទេស ដែល​ធ្វើការ​នាំ​ទំនិញ​ចូល​ទៅ​កាន់​ប្រទេស​ចិន ក៏​ជួប​ប្រទះ​នូវ បញ្ហា​កកស្ទះ ដោយសារ​តែ​ចំនួន​បុគ្គលិក​ធ្វើការ​តិច គ្មាន​អ្នក​ចាំ​ទទួល​ទំនិញ​ឡើយ ត្រូវ​រង់ចាំ​ការ​ត្រួតពិនិត្យ​ពន្ធ និង​ពិបាក​រក​អ្នក​មក​ទទួល​ទំនិញ​ចេញពី ផែ​ទៅ​វិញ​។

យ៉ាងណា​ក៏​ដោយ​ចុះ សមាគម​ចិន​នៃ​ឧស្សាហកម្ម​ផលិត​កប៉ាល់​ជាតិ បាន​គូសបញ្ជាក់​ថា កប៉ាល់​ដឹក​ជញ្ជូន ជាង ២០០​កប៉ាល់ ដែល​កំពុង​ជួសជុល អាច​នឹង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​សម្របសម្រួល​ដល់ បញ្ហា​កកស្ទះ ដែល​កំពុង​កើត​មាន​នា​ពេល​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចង់ឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ យកគំរូតាមគម្រោងផ្ទះតម្លៃសមរម្យទីក្រុងរណបសិរីមង្គល

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យមួយកន្លែងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល របស់ក្រ…

វិស័យអាកាសចរណ៍ពិភពលោកនឹងខាតបង់ ៥ពាន់លានដុល្លារ ដោយសារបញ្ហាមេរោគកូរ៉ូណា

ព័ត៌មាន
ដោយសារតែការផ្ទុះឡើងនៃមេរោគដ៏កាចសាហាវ កូរ៉ូណា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានសម្រេចផ្អាកជើងហោះហើរ និងមួយចំនួនទៀត កាត់បន្ថយចំនួនប្រតិបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ