វិស័យសំណង់លំនៅដ្ឋាន

អ្នកឧកញ៉ា លី ហួរ ចាប់ដៃជាមួយក្រុមហ៊ុនអចលនទ្រព្យមួយ ដើម្បីជួយជំរុញវិស័យសំណង់លំនៅដ្ឋាន


ធនាគារ អេស ប៊ី អាយ លី ហួរ របស់អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន លី ហួរ គ្រុប បានចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ប៊ី អេស លែន & ហូម និងក្រុមហ៊ុន អ៊ីស្ត លែន & ហូម ដើម្បីផ្តល់ឥណទានគេហដ្ឋានពិសេសដល់អតិថិជន។ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈភាពជាដៃគូនេះ វារួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ជាពិសេសសំណង់លំនៅដ្ឋាននៅកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ។
ធនាគារ អេស ប៊ី អាយ លី ហួរ របស់អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន លី ហួរ គ្រុប បានចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ប៊ី អេស លែន & ហូម និងក្រុមហ៊ុន អ៊ីស្ត លែន & ហូម

លើសពីនេះ វានឹងជួយសម្រាលបន្ទុកដល់ម្ចាស់អ្នកអភិវឌ្ឍលំនៅដ្ឋាន ឬបុរីក្នុងការគ្រប់គ្រងអតិថិជន ដែលកំពុងបង់រំលស់ប្រចាំខែផងដែរ។

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប បានមានប្រសាសន៍ថា មូលហេតុដែលធនាគារ អេស ប៊ី អាយ លី ហួរ របស់អ្នកឧកញ៉ា សម្រេចចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ប៊ី អេស លែន & ហូម និងក្រុមហ៊ុន អ៊ីស្ត លែន & ហូម គឺដើម្បីជួយជំរុញ និងស្តារវិស័យអចលនទ្រព្យ និងសំណង់លំនៅដ្ឋាននៅកម្ពុជា ដែលបាន និងកំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ និងការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ការចង់ជួយសម្រួលបន្ទុករបស់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងបុរីក្នុងការគ្រប់គ្រងអតិថិជនបង់ប្រាក់ប្រចាំខែ ក៏ស្ថិតក្នុងគោលបំណងនៃការចុះ MoU នេះដែរ។

បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា លី ហួរ អតិថិជនថ្មី ដែលទិញលំនៅដ្ឋាននៅក្រុមហ៊ុន ប៊ី អេស លែន & ហូម និងក្រុមហ៊ុន អ៊ីស្ត លែន & ហូម ហើយបង់រំលស់ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ នឹងទទួលបាននូវលក្ខខណ្ឌមួយប្រកបដោយភាពងាយស្រួល ហើយការសងត្រឡប់ក៏មានលក្ខណៈបត់បែន ដែលអតិថិជនអាចធ្វើការបង់ផ្តាច់កម្ចីជាមួយធនាគារក្នុងពេលណាក៏បាន ដោយគ្មានការពិន័យឡើយ។ អ្នកឧកញ៉ាបន្ថែមថា អតិថិជនអាចទទួលបានកម្ចីរហូតដល់៩៥% នៃតម្លៃគេហដ្ឋានក្នុងអត្រាការចាប់ពី០,៧% ក្នុងមួយខែ ជាមួយរយៈពេលបង់រំលស់រហូតដល់២០ឆ្នាំ។

ជាមួយគ្នានេះលោកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៊ី អេស លែន & ហូម និងក្រុមហ៊ុន អ៊ីស្ត លេន & ហូម បានគូសបញ្ជាក់ថា ហេតុដែលក្រុមហ៊ុនរបស់លោកឧកញ៉ាសម្រេចចាប់ដៃជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ដោយសារធនាគារនេះមានលក្ខណៈផ្តល់កម្ចីងាយស្រួល និងមានតម្លៃខ្ពស់ និងមានរយៈពេលវែង។ ជាពិសេស អេស ប៊ី អាយ លី ហួរ ជាធនាគារដែលមានប្រតិបត្តិការរឹងមាំ ដែលមានកំណើនទ្រព្យសកម្មជារៀងរាល់ឆ្នាំ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩។ ជាក់ស្តែងកាលពីឆ្នាំ២០២១ កន្លងទៅធនាគារនេះមានកំណើនទ្រព្យសកម្ម ១៥០% និងកំណើនប្រាក់បញ្ញើ២៧០%។

បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា លី ហួរ គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ ផលបត្រប្រាក់កម្ចីរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានចំនួន ៥៦៤ លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ចីសំរាប់ឥណទានគេហដ្ឋានមានចំនួន ៦៧លានដុល្លារអាមេរិក។ អ្នកឧកញ៉ា ជឿជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ប៊ី អេស លេន អេន ហូម នឹងជួយគាំទ្រនិងរួមចំណែកក្នុងការជំរុញការលក់របស់បុរី ប៊ីអេស លេន អេន ហូម ក៏ដូចជាឆ្លើយតបទៅនិងតំរូវរបស់អតិថិជន មិនថាអ្នកចង់ទិញផ្ទះ ដើម្បីរស់នៅផ្ទាល់ និងអ្នកដែលទិញផ្ទះដើម្បីទុកលក់បន្តដើម្បីប្រាក់ចំណេញ។

ជាមួយគ្នានេះបើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា លី សេងឃាង ចាប់តាំងពីឆ្នាំ២០០៨ ក្រុមហ៊ុនរបស់លោកឧកញ៉ាបានបញ្ចប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានចំនួន៦ និងគម្រោងដីឡូត៍ជាច្រើនផ្សេងទៀត។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ មានគម្រោងជាងដប់ទៀត ដែលកំពុងតែដំណើរការសាងសង់ និងមានអតិថិជនជាង១ម៉ឺននាក់សម្រាប់គម្រោងដែលបានបញ្ចប់ហើយ និងគម្រោងដែលកំពុងសាងសង់។

លោកឧកញ៉ា អះអាងថា ទោះក្នុងស្ថានភាពកូវីដជាងពីរឆ្នាំមកនេះ ក្រុមហ៊ុនបានរក្សានូវដំណើរការសាងសង់ផ្ទះ និងអគារខុនដូជូនអតិថិជនយ៉ាងសស្រាក់សស្រាំដោយឥតបង្អង់ឡើយ។ គម្រោងរបស់ក្រុមហ៊ុនមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត ក្រុងព្រះសីហនុ និងខេត្តមណ្ឌលគីរី៕




អត្ថបទបន្ទាប់


ប្រធានភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកថា មានកងទ័ពរុស្ស៊ីប្រហែល ១៥.០០០ នាក់បានពលីនៅក្នុងសង្គ្រាមអ៊ុយក្រែន

ព័ត៌មាន
ប្រធានភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក (CIA) លោកវីលៀម ប៊ើន (William Burns) បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណដឹងថា ក្…

បុរសខ្លាំងអាមេរិក និងចិន គ្រោងជួបគ្នាក្នុងពេលឆាប់ៗនេះ ស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកាន់តែប្រេះឆា

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក Joe Biden គ្រោងនឹងជួបទល់មុខជាមួយសមភាគីចិន លោក Xi Jinping នៅចុងខែនេះ ក្នុងពេលដែលភាពតានតឹងរវាងមហាអំណាចទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ