កៅអីភូមានិងអាហ្វហ្គានីស្ថាននៅUN

អង្គការសហប្រជាជាតិ បានសម្រេចពន្យាពេលជ្រើសរើសតំណាងយោធាភូមា និងក្រុមតាលីបង់ចូលរួមមហាសន្និបាត


គណៈកម្មាធិការមួយនៃអង្គការសហប្រជាជាតិ នៅថ្ងៃពុធទី០១ខែធ្នូ បានសម្រេចពន្យារពេលជ្រើសរើសតំណាង ប្រទេសភូមា និងប្រទេសអាហ្វហ្គានីស្ថាន សម្រាប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងន័យនេះតំណាងបច្ចុប្បន្នរបស់ភូមា ដែលមានក្រុមយោធាលោក ម៊ីន អុងឡាំង និង តំណាងអាហ្វហ្គានីស្ថាន គឺក្រុមតាលីបង់ នឹងទំនងជាមិនអនុញ្ញាតឲ្យចូលរួមមហាសន្និបាតនេះឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កៅអីភូមានិងអាហ្វហ្គានីស្ថាននៅអង្គការសហប្រជាជាតិ
ដោយ

គណៈកម្មាធិការ​មួយ​របស់ UN ដែល​មាន​សមាជិក​៩​ប្រទេស រួម​ទាំង​ចិន អា​មេ​រិ​ក និង​រុ​ស្សី  ដែល​មាន​តួនាទី​កំណត់​អត្តសញ្ញាណ​ប្រទេស​ជា​សមាជិក និង កំណត់​តំណាង​ប្រទេស​ជា​សមាជិក UN ទាំង​១៩៣ ឲ្យ​មក​ចូលរួម​មហាសន្និបាត​នៅ​ឆ្នាំ​ក្រោយ​។  

គណៈកម្មាធិការ​ទំនងជា​ពន្យារពេល​ការ​សម្រេចចិត្ត​ជ្រើសរើស​តំណាង​ថ្មី របស់​ប្រទេស​ភូមា និង​អា​ហ្វ​ហ្កា​នី​ស្ថាន ដោយ​សម្អាង​ហេតុផល​ថា តំណាង​ចាស់​របស់​ប្រទេស​ពួក​គេ (​ភូមា និង អា​ហ្គា​នី​ស្ថាន​) កំពុង​មាន​វត្តមាន​ក្នុង​តំណែង​នៅ UN​ឡើយ​ទេ​។

បើ​តាម​លោកស្រី អាណា គា​រី​ន តំណាង​ប្រទេស​ស៊ុ​យ​អែ​ត​នៅ​អង្គការសហប្រជាជាតិ និង ជា​អ្នកដឹកនាំ​កិច្ចប្រជុំ​ផង​នោះ បាន​សារព័ត៌មាន​ថា គណៈកម្មាធិការ ពិតជា​សម្រេច​ពន្យារពេល​ជ្រើស​តំណាង ឲ្យ​មក​ចូលរួម​មហាសន្និបាត​របស់​ប្រទេស​ទាំង​ពីរ​នេះ​ពិតមែន ប៉ុន្តែ​លោកស្រី​បាន​បដិសេធ​ឆ្លើយ​តប នៅ​ពេល​ដែល​សួរ​ថា តើ​តំណាង​បច្ចុប្បន្ន​នឹង​ត្រូវ​ចូលរួម​មហាសន្និបាត​ដដែល ឬ ក៏​យ៉ាងណា?

គួរ​ជម្រាប​ថា គណៈកម្មាធិការ​ដដែល​នេះ នឹង​ត្រូវ​ផ្ញើ​បញ្ជី​បេក្ខភាព​តំណាង​ប្រទេស​នីមួយ​ៗ ទៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​សុំ​ការ​អនុម័ត ធ្វើ​យ៉ាងណា​ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០២១​នេះ​។

ការ​ទាមទារ​ដណ្តើម​កៅអី​គ្នា​នៅ​អង្គការសហប្រជាជាតិ ពី​ភាគី​ភូមា ក៏​ដូច​ជា​ពី​ខាង​អា​ហ្វ​ហ្កា​នី​ស្ថាន នៅ​តែ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​ទេ​។ របប​យោធា​ភូមា ប្រឆាំង​នឹង​ឯកអគ្គរដ្ឋទូត ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋាភិបាល​ស៊ី​វិល​កន្លង​មក ខណៈ ក្រុម​តា​លី​បង់​កំពុង​ទាមទារ​ការ​ទទួលស្គាល់​ពី​អន្តរជាតិ​ផង​ដែរ​។

យ៉ាងណាមិញ ការ​អនុញ្ញាត​ឱ្យ​ក្រុម​តា​លី​បង់ និង​របប​យោធា​ភូមា​គ្រប់គ្រង​កៅអី​តំណាង នៅ UN វា​ដូច​ទៅ​នឹង​ការ​ផ្តល់​ជំហាន​មួយ ដល់​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​លើ​របប​ទាំង​ពីរ​យ៉ាង​ដូច្នោះ​ដែរ​។

សូម​ជម្រាប​ថា ភាគី​តំណាង​ភូមា​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ស៊ី​វិល និង​តំណាង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ចាស់ នៅ​តែ​បន្ត​បំពេញការងារ​នៅ អង្គការសហប្រជាជាតិ​ដដែល ទោះ​របប​សឹក និង​ក្រុម​តា​លី​បង់​បាន​តែងតាំង​អ្នកតំណាង​ថ្មី​ហើយ​ក៏​ដោយ​។ កន្លង​មក អ្នក​ទាំង​ពីរ ក៏​បាន​ស្នើ​ទៅ UN បន្ត​ទទួលស្គាល់​ពួក​គេ​ជា​អ្នកតំណាង​ស្របច្បាប់​របស់​ភូមា និង អា​ហ្វ​ហ្គា​នី​ស្ថាន​ទៀត​ផង​៕
None



អត្ថបទបន្ទាប់


អ្នកដំណើរពីបរទេសតាមផ្លូវអាកាសមកកម្ពុជាកើនដល់ជាង៧០០នាក់ក្នុង១ថ្ងៃ និងរំពឹងមានកំណើនកាន់តែខ្ពស់ចាប់ពីខែធ្នូនេះតទៅ

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានអះអាងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញកាលពីអំឡុងខែវិច្ឆិកាបានជំរុញឲ្យលំហូរអ្នកច…

អង្គការសុខភាពពិភពលោក៖ មេរោគបំប្លែងថ្មី អូមីក្រុង ឆ្លងរាលដាលវាយលុកទៅដល់ប្រទេស ចំនួន ២៣ហើយនៅទូទាំងពិភពលោក

បន្ទាប់ពីត្រូវបានកំណត់អត្តសញ្ញាណមិនដល់មួយសប្ដាហ៍ផង មេរោគបំប្លែងថ្មីអូមីក្រុង កំពុងអុកឡុកកាន់តែខ្លាំងនៅតាមបណ្ដាប្រទេសជាច្រើន។ បើតាមអង្គការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ