អង្គការសហប្រជាជាតិ

មេ UN ស្នើឱ្យកាត់បន្ថយការចំណាយជិត៦០០លានដុល្លារ និងបុគ្គលិកជិត ១៩% នៅឆ្នាំក្រោយ


លើកឡើងកាលពីថ្ងៃទី១ ខែធ្នូ ថា ពេលនេះ លោកកំពុងស្វែងរកវិធីមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ ដោយក្នុងនោះលោកបានស្នើសុំឱ្យមានការកាត់បន្ថយថវិកាសម្រាប់ឆ្នាំ២០២៦ ជិត៦០០លានដុល្លារ និងកាត់បន្ថយបុគ្គលិកជិត១៩%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អង្គការសហប្រជាជាតិ
ដោយ

អគ្គលេខាធិការសហប្រជាជាតិ លោក អង់តូញ៉ូ ហ្គូធើរ៉េស បានប្រាប់គណៈកម្មាធិការថវិកានៅមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន១៩៣ប្រទេសកាលពីថ្ងៃទី១ ខែធ្នូ ថា លោកកំពុងស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយការចំណាយ ក្រោយស្ថាប័នពិភពលោកដ៏ចំណាស់មួយនេះបានជួបវិបត្តិសាច់ប្រាក់នៅឆ្នាំ២០២៥ ដោយសារអាម៉េរិក កាត់បន្ថយការផ្តល់ជំនួយ។ បើតាមការអះអាងរបស់ មេ UN រូបនេះ អង្គការសហប្រជាជាតិ បានបញ្ចប់ឆ្នាំ២០២៤ ជាមួយបំណុលចំនួន៧៦០លានដុល្លារ ដោយក្នុងនោះបំណុលចំនួន៧០៩លានដុល្លារនៅមិនទាន់សងគេនៅឡើយទេ ហើយពួកគេក៏មិនទាន់បានទទួលជំនួយផ្លូវការចំនួន៨៧៧លានដុល្លារសម្រាប់ឆ្នាំ២០២៥ នៅឡើយដែរ ជាហេតុធ្វើឱ្យបំណុលបច្ចុប្បន្នឡើងដល់១,៥៨៦លានដុល្លារ។

ដូច្នេះហើយពេលនេះ លោក បានស្នើសុំកាត់បន្ថយថវិកាសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម៣,២៣៨លានដុល្លារមានការថយចុះប្រមាណ៥៧៧លានដុល្លារ ឬជាង១៥% បើធៀបនឹងថវិកាឆ្នាំ២០២៥។ ថវិកាទាំងនេះរួមបញ្ចូលទាំងកិច្ចការនយោបាយ មនុស្សធម៌ ការដកហូតអាវុធ សេដ្ឋកិច្ច សង្គម និងទំនាក់ទំនងផងដែរ។

ទន្ទឹមនឹងនេះ អគ្គលេខាធិការរូបនេះ ក៏បានស្នើសុំកាត់បន្ថយបុគ្គលិកមកនៅត្រឹម១១,៥៩៤នាក់ ដោយបានថយចុះចំនួន២,៦៨១នាក់ ឬជិត១៩% បើធៀបនឹងចំនួនបុគ្គលិក ដែលបានអនុម័តកាលពីឆ្នាំ២០២៥។

គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក ជាប្រភពថវិកាស្នូលរបស់អង្គការសហប្រជាជាតិ តែយ៉ាងណាលោក ដូណាល់ ត្រាំ ចង់កាត់បន្ថយការផ្តល់ជំនួយ ក្រោយមើលឃើញថា អង្គការនេះបានបរាជ័យក្នុងការដោះស្រាយបញ្ហាធំៗមួយចំនួន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាជ្ញាធរសិង្ហបុរីព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមអ៊ីនធឺណិតថ្មី

ទីភ្នាក់ងារគយរបស់សិង្ហបុរី កាលពីថ្ងៃទី៣ ខែធ្នូ បានក្រើនរំលឹកដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមព័ន្ធអនឡាញថ្មី ដែលបាននិងកំពុងកើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ