UN ស្វែងរកជំនួយសង្គ្រោះបន្ទាន់ចំនួន ១៦០ លាន់ដុល្លារដល់ស្រីលង្កា

UN ត្រៀមផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១៦០ លានដុល្លារ សម្រាប់គ្រោះទឹកជំនន់នៅប្រទេសប៉ាគីស្ថាន


អង្គការសហប្រជាជាតិ បានចេញការអំពាវនាវកាលពីថ្ងៃអង្គារ ទី ៣០ សីហានេះថា ខ្លួននឹងផ្តល់មូនិធិជំនួយសង្គ្រោះបន្ទាន់ដែលមានចំនួន ១៦០ លានដុល្លារ ដើម្បីជួយប្រទេសប៉ាគីស្ថាន ស្របពេលដែលមានមនុស្សរាប់លាននាក់កំពុងប៉ះពាល់ដោយសារទឹកជនន់ និងជាង ១ពាន់នាក់ផ្សេងទៀតបានបាត់បង់ជីវិត បើគិតមកដល់ពេលនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
UN ត្រៀមផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១៦០ លានដុល្លារ សម្រាប់គ្រោះទឹកជំនន់នៅប្រទេសប៉ាគីស្ថាន
ដោយ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ទឹកជំនន់របស់ប្រទេសប៉ាគីស្ថាន ដែលបណ្តាលមកពីភ្លៀងមូសុងជាច្រើនសប្តាហ៍មកនេះ គឺជាសញ្ញាមួយប្រាប់ដល់ពិភពលោកថា ត្រូវតែរួបរួមគ្នាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដោយខានពុំបានឡើយ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោកស្តេហ្វាន ដូចារិក (Stephane Dujarric) បានប្រកាសកាលពីថ្ងៃអង្គារដែរថា លោក Guterres នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃទី ៩ ខែកញ្ញាខាងមុខនេះ ដើម្បីទស្សនាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយគ្រោះមហន្តរាយអាកាសធាតុដែលមិនធ្លាប់មានពីមុនមកនេះ»។

លោក Gutteres បាននិយាយថា ការអំពាវនាវភ្លាមៗរបស់អង្គការសហប្រជាជាតិសម្រាប់ជំនួយ ១៦០ លានដុល្លារនេះ នឹងរួមមាន អាហារ ទឹកស្អាត សម្ភារៈអនាម័យ ថ្នាំសង្កូវ និងជំនួយដែលចាំបាច់ផ្សេងទៀតជាដើម សម្រាបប្រជាជនប៉ាគីស្ថានប្រមាណជាង ៥ លាននាក់។

ក្នុងនោះដែរ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកស្សាបាស សារីហ្វ (Shahbaz Sharif) បាននិយាយថា ទឹកជំនន់បានបំផ្លាញដំណាំយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលរបស់លោកកំពុងពិចារណានាំចូលស្រូវសាលី ដើម្បីជៀសវាងការខ្វះខាតស្បៀងអាហារនាពេលខាងមុខផងដែរ។

លោក Sharif បានបន្ថែមថា ប្រទេសប៉ាគីស្ថានបានជួបប្រទះនឹងទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយការពន្យារពេលណាមួយរបស់សហគមន៍អន្តរជាតិ ក្នុងការជួយជនរងគ្រោះនោះ នឹងនាំឲ្យមានការបំផ្លិចបំផ្លាញប្រជាជនប៉ាគីស្ថានកាន់តែខ្លាំង»។

ទន្ទឹមនឹងនេះ កាលពីថ្ងៃអង្គារ ទី ៣០ សីហា រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងផ្តល់ជំនួយ ៣០ លានដុល្លារដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ ហើយបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ជំនួយនោះនឹងត្រូវបានផ្តល់ឱ្យប៉ាគីស្ថានតាមរយៈទីភ្នាក់ងារ USAID។

បើតាមការប៉ាន់ប្រមាណដំបូងរបស់រដ្ឋាភិបាលប្រទេសអាស៊ីខាងត្បូងមួយនេះ ការបំផ្លិចបំផ្លាញបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច រួមទាំងហេដ្ឋារចនាសម្ព័ន្ធចំនួន ១០ ពាន់លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងផែនការនៃប្រទេសប៉ាគីស្ថាន លោក Ahsan Iqbal បានប្រាប់សារព័ត៌មាន AP ថា «វាគឺជាការប៉ាន់ស្មានបឋមដំបូង តែវាទំនងជាធំជាងនេះក៏ថាបាន ព្រោះមានស្ពានជាង ២៤៣ និងផ្លូវជាង ៥ ពាន់គីឡូម៉ែត្រត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង»។

អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានឯណោះវិញ លោកអាស៊ីម អីហ្វទីខា (Asim Iftikhar) បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសទួរគី ចិន អេមីរ៉ាតអារ៉ាប់រួម និងកាតា សុទ្ធតែបានផ្តល់ជំនួយសង្គ្រោះ ដែលមួយចំនួនបានមកដល់ប្រទេសប៉ាគីស្ថានហើយ។

មួយវិញទៀត មួយថ្ងៃមុននេះ ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានអនុម័តកញ្ចប់ជំនួយ ដែលមានជាទឹកប្រាក់ជាង ១ ពាន់លានដុល្លារសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនៃប្រទេសនេះផងដែរ។

គួររលឹកឡើងវិញថា ប្រជាជនជាង ៣៣ លាននាក់ ឬម្នាក់ក្នុងចំណោមប្រជាជនប៉ាគីស្ថានចំនួន ៧ នាក់ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ដ៏មហន្តរាយនេះ ដែលក្នុងនោះមានផ្ទះជាង ១ លានខ្នងត្រូវបានកម្ទេច និងមានមនុស្សរាប់លាននាក់ផ្សេងទៀត បានផ្លាស់ប្តូរទីលំនៅ ស្របពេលដែលប្រទេសមួយនេះ កំពុងព្យាយាមស្តារសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីស្ដីទី លោក ប្រាវីត ត្រូវបានគណៈរដ្ឋមន្ត្រីផ្ដល់សិទ្ធិអំណាចស្មើនឹងនាយករដ្ឋមន្ត្រីពេញសិទ្ធិ

គណៈរដ្ឋមន្ត្រីថៃកាលថ្ងៃទី ៣០ខែសីហា បានចេញសេចក្តីសម្រេចមួយដោយបានផ្ដល់ទំនុកចិត្តចំពោះឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwon នូវតួនាទីជាន…

តើចិននឹងមានការផ្លាស់ប្ដូរក្បាលម៉ាស៊ី និងគោលនយោបាយដឹកនាំអ្វីខ្លះ នៅសមាជបក្សកុម្មុយនិស្តលើកទី២០នៅខែតុលាខាងមុខ?

ទីក្រុងប៉េកាំងនឹងត្រូវលាកម្រាលព្រំពណ៌ក្រហម ទទួលគណៈប្រតិភូ ដែលនឹងមកចូលរួមពិធីសមាជបក្សលើកទី២០ ចាប់ពីថ្ងៃទី១៦ខែតុលាខាងមុខនេះតទៅ។ ធ្វើឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ