ជាក់ស្ដែង ថ្មីៗនេះ គេឃើញមានការផុសឡើងនូវសំណង់លំនៅដ្ឋានថ្មីៗជាច្រើន ក្នុងនោះរួមទាំង គម្រោងខុនដូថ្មីមួយ ឈ្មោះ Urban Loft ផងដែរ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន Urban Living Solutions។
បើតាមការឲ្យដឹងពីក្រុមហ៊ុន គម្រោងខុនដូប្រណីត Urban Loft ដែលមានតម្លៃសមរម្យ និងរចនាឡើងដើម្បីបំពេញតម្រូវការនៃបែបផែនជីវិតបែបសហសម័យ នេះ ចាប់ផ្ដើមសាងសង់យ៉ាងស្ងាត់ស្ងៀម តាំងពីដើមឆ្នាំនេះមកម្ល៉េះ ហើយឥឡូវនេះ ត្រូវបានក្រុមហ៊ុនប្រកាសចាប់ផ្ដើមបើកលក់ក្នុងពេលឆាប់ៗនេះហើយ។
លោក ងួន ឆាយលាង តំណាងក្រុមហ៊ុន Urban Living Solutions ដែលវិនិយោគលើគម្រោងខុនដូ Urban Loft បានឲ្យដឹងថា ដោយយល់ដឹងច្បាស់អំពីរបៀបរស់នៅជាសហគមន៍នៅលើអគារសហកម្មសិទ្ធិ (ខុនដូ) គម្រោងខុនដូ Urban Loft ត្រូវបានរចនាឡើងតម្រូវទៅតាមបែបផែនរស់នៅរបស់គ្រួសារទីក្រុងដែលមញាញឹកការងារ ប៉ុន្តែ ត្រូវការនូវរបៀបរស់នៅទាន់សម័យនិងប្រកបដោយផាសុកភាព និងមិនចង់ទៅរស់នៅឆ្ងាយខ្លាំងពីកណ្ដាលក្រុង។
គម្រោងខុនដូប្រណីតនេះ មានទីតាំងនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី មានចម្ងាយ ២០០ម៉ែត្រ ស្ថិតនៅក្បែរផ្សារទំនើប AEON Mall ទី២ ផ្សារ MAKRO ធនាគារជាតិ និងសាលារៀនអន្តរជាតិ ជាដើម។
តំណាងក្រុមហ៊ុន លោក ងួន ឆាយលាង ឲ្យដឹងថា អគារខុនដូនេះ រួមមានកន្លែងនិងសេវាជាច្រើនដែលបម្រើដល់ផាសុកភាពនៃការរស់នៅ ដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងធ្វើការរួម (co-working space) កន្លែងអាំងសាច់រួម ទីធ្លាសួន កន្លែងក្មេងលេង និងកន្លែងសម្រាប់ប្រារព្ធពិធីជាលក្ខណៈឯកជន។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solutions ចំនួនប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងកើនឡើងដល់ប្រមាណ ៥លាននាក់នៅឆ្នាំ២០៣៥ខាងមុខ ដែលពេលនោះ ប្រជាពលរដ្ឋកម្ពុជានឹងងាកទៅរស់នៅតាមខុនដូកាន់តែច្រើន ដោយសារកត្តាប្រជាសាស្រ្ត កំណើនយានយន្ត ការកកស្ទះចរាចរណ៍ ការកើនឡើងនៃតម្លៃអចលនទ្រព្យ និងប្រព័ន្ធបច្ចេកវិទ្យាដែលជួយសម្រួលដល់ការរស់នៅរបស់ប្រជាជន។
គម្រោងលំនៅដ្ឋានសហកម្មសិទ្ធិ (ខុនដូ) URBAN LOFT មានអគារចំនួនពីរ កម្ពស់២០ជាន់ និងមានផ្ទះចំនួន ១៨២យូនីត និងមានចំណតរថយន្តចំនួន ១៧៧កន្លែងសម្រាប់អតិថិជន។
ចំពោះតម្លៃខុនដូនេះវិញ គឺចាប់ផ្ដើមពីផ្ទះមានបន្ទប់ដេកមួយ ដែលមានទំហំ ៦០ម៉ែត្រការ៉េ តម្លៃពី ៧២០០០ដុល្លារឡើងទៅ។
ក្រុមហ៊ុន Urban Living Solutions អភិវឌ្ឍគម្រោងលំនៅដ្ឋានដោយផ្តោតជាសំខាន់លើអតិថិជនក្នុងស្រុក និងអ្នកធ្លាប់រស់នៅបរទេស និងជនបរទេសដែលមានគោលដៅស្នាក់នៅរយៈពេលយូរនៅកម្ពុជា៕