Walmart

ក្រុមហ៊ុនលក់រាយលំដាប់ថ្នាក់ពិភពលោក Walmart របស់អាមេរិក គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែម


ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់អាមេរិក Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែម ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជា។ ហើយនាពេលអនាគតលក់រាយខ្នាតយក្សរបស់អាមេរិក Walmartនេះ ក៏គ្រោងទិញផលិតផល ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម ពីកម្ពុជាផងដែរ។
ក្រុមហ៊ុនលក់រាយលំដាប់ថ្នាក់ពិភពលោក Walmart របស់អាមេរិក គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែម
ដោយ

ការលើកឡើងពីចំណាប់អារម្មណ៍ពង្រីកការធ្វើធុរកិច្ចនៅកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Walmart របស់អាមេរិកនេះ គឺធ្វើឡើងនៅក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រុមហ៊ុននេះ ជាមួយនឹងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងជំនួបជាមួយលោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walmart ធ្វើឡើងតាមរយៈប្រព័ន្ធអនទ្បាញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព និងសុវត្ថិភាពការងារ, ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សានូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ, ផ្តល់កិច្ចគាំពារសង្គមដល់កម្មករនិយោជិត និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ច្បាប់ និងបទប្បញ្ញត្តិជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ជំនួបរវាង​ថ្នាក់ដឹកនាំក្រុមហ៊ុន Walmart របស់អាមេរិក ជាមួយនឹង​រដ្ឋមន្ត្រីក្រសួងរបស់​កម្ពុជានេះ គឺធ្វើឡើង​ក្នុងគោលបំណង​ជំរុញឲ្យក្រុមហ៊ុន Walmart ពង្រីកការបញ្ជាទិញ​ផលិតផល​ពីកម្ពុជាបន្ថែមទៀត ដើម្បីចូលរួម​លើកកម្ពស់​ការងារ និងជីវភាព​ប្រជាជានកម្ពុជា ព្រមទាំងជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​កម្ពុជា​ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុត សំហេង បានគូសញ្ជាក់ដែរថា ការគ្រប់គ្រងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញ និងផ្តល់អាទិភាពជូនកម្មករនិយោជិតរួមទំាងកម្មករនិយោជិត​ជនបរទេសតាមរោងចក្រ សហគ្រាស ក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជម្រុញដោយគ្មានការរើសអើង។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ជុំ រួចមកហើយ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការធានាបាននូវប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរ ជីវភាពរស់នៅរបស់កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រផងដែរ។

គួរបញ្ជាក់ដែរថា Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២ មានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក មានបុគ្គលិក ២លាន៣សែននាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុង ២៤ប្រទេស។ Walmart គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។ នាពេលអនាគត Walmart គ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម គឺពេលដែលផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ៕

None



អត្ថបទបន្ទាប់


កម្ពុជាគ្រោងភ្ជាប់ផ្លូវជាមួយផ្លូវរថភ្លើងល្បឿនលឿនរបស់ឡាវ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូមកពី៣០ក្រុមហ៊ុន ធ្វើដំណើរទៅកាន់ប្រទេសឡាវដើម្បីសិក្សាពីគម្រោងតភ្ជាប់ការដ…

កម្ពុជាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជប៉ុន ដើម្បីកៀរគរការវិនិយោគ និងពង្រីកទីផ្សារ

កម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាមួយនៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពល និងកៀរគរវិនិយោគិនបរទេស ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ