កម្ពុជា-​អាមេរិក

ក្រសួង​ការ​បរទេស​អាមេរិក​បក​ស្រាយ​រឿង​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ប្រទេស​៤ ​រួមទាំង​កម្ពុជា


ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិកបាន​និយាយ​នៅ​ថ្ងៃ​ទី២៤ សីហា ថា ប្រទេស​៤ រួមទាំង កម្ពុជា ផង ត្រូវ​បាន​ស្ថិត​ក្នុង​បញ្ជី​ដែល​ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោន​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ឲ្យ បន្ទាប់​ពី​បាន​បដិសេធ​មិន​ព្រម​ទទួល​យក ឬ​ពន្យារ​ពេល​ទទួល​យក​ជនជាតិ​របស់​ខ្លួន។
ក្រសួង​ការបរទេស​អាមេរិក​បក​ស្រាយ​ករណី​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ប្រទេស​៤ ក្នុង​នោះ​រួម​ទាំង​ខ្មែរផង។
ដោយ

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​អ៊ីម៉េល​ដែល​ ខេមបូណូមីស ទទួល​បាន ក្រសួង​ការបរទេស​បាន​និយាយ​ថា អ្វី​ដែល​យើង​អាច​និយាយ​បាន​នៅ​ពេល​នេះ គឺ​ថា ក្រសួង​ការបរទេស​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​ក្រសួង​សន្តិសុខ​មាតុភូមិ ដោយ​យោង​តាម​មាត្រា ២៤៣d នៃ​ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ​ទាក់ទង​នឹង​ប្រទេស​ចំនួន​បួន ដែល​បាន​បដិសេធ​មិន​ព្រម​ទទួល​យក ឬ​ពន្យារ​ពេល​នៃ​ការ​វិល​ត្រឡប់​របស់​ជនជាតិ​របស់​ខ្លួន។

សេចក្តីថ្លែងការណ៍​បាន​បន្ត​ថា ៖ «នៅ​ពេល​យើង​ទទួល​បាន​ការ​ជូន​ដំណឹង​បែប​នេះ ច្បាប់​តម្រូវ​ឲ្យ​ផ្អាក​ការ​ចេញ​ទិដ្ឋាការ»។

សហរដ្ឋ​អាមេរិក​នឹង​អនុវត្ត​ដំណើរការ​ស្តង់ដារ​ដើម្បី​អនុវត្ត​ការ​ផ្អាក​ទិដ្ឋាការ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​តាម​របៀប​អ្វី ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​សម្រេច​​យល់​ថា សមស្រប​បំផុត​ដើម្បី​សម្រេច​គោលដៅ​ដែល​ចង់​បាន»។


ថ្មីៗ​នេះ សារព័ត៌មាន​ពិភព​លោក CNN ចុះ​ផ្សាយ​ពី​ការ​ទណ្ឌកម្ម​ទិដ្ឋាការ​របស់​រដ្ឋាភិបាល​អាមេរិក ទៅ​លើប្រទេស​ ៤ រួម​ទាំង​កម្ពុជា។

យោងតាម​សេចក្តីថ្លែងការណ៍​​​ដដែល ​​នីតិ​វិធី​នេះ​រួមបញ្ចូល​ទាំង​ការ​ពិភាក្សា​ផ្ទៃក្នុង​និង​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ពី​ទណ្ឌកម្ម​នេះ។ «នៅ​ពេល​យើង​បាន​បញ្ចប់​ដំណើរការ​នេះ ព័ត៌មាន​នឹង​អាច​រក​បាន​អំពី​លក្ខខណ្ឌ​នៃ​ការ​ព្យួរ​ទិដ្ឋាការ»។

ការ​ផ្អាក​ទិដ្ឋាការ​អាច​រាប់​បញ្ចូល​ប្រភេទ​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ដែល​កំណត់​ដោយ​ក្រសួង​ដោយ​ផ្អែក​មូលដ្ឋាន​តាម​ប្រទេស​នីមួយៗ។

ប្រតិបត្តិការ​កុងស៊ុល​នៅ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​នានា​របស់​សហរដ្ឋ​អាមេរិក​នឹង​នៅ​បន្ត​ដដែល ហើយ​ការ​ដាក់​កំហិត​ទិដ្ឋាការ​នេះ​មិន​ប៉ះពាល់​ដល់​សេវា​កុងស៊ុល​ដទៃ​ទៀត​ដែល​បានផ្តល់​ជូន​រួច​ហើយ រួមទាំង​ការ​វិនិច្ឆ័យ​ពី​បុគ្គល​ដែល​ដាក់​ពាក្យ​ដែល​មិន​ស្ថិត​ក្នុង​ការ​គ្រប​ដណ្តប់​នៃ​ការ​ពិន័យ​នេះ។

យោងតាម​របាយការណ៍​ព័ត៌មាន​អន្តរជាតិ​ ប្រទេស​៣​​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​បំរាម​នេះ​ មាន​ដូចជា អេរីទ្រៀ ហ្គីនៀ និង សៀរ៉ាលីអូន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុង​ភ្នំពេញ​ប្ដូរ​​អំពូល​ភ្លើង​ថ្មី​ដែល​សន្សំ​ថាមពល បានជាង​១ម៉ឺន​​គ្រាប់​ហើយ...

ព័ត៌មាន
ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​នៅតាម​ដង​វិថី​នានា​ក្រុង​រាជ​ធានី​ភ្នំពេញ ហាក់​មាន​ភ្លើង​ពណ៌​ស្អាតៗ​លម្អ​ស្ទើរ​គ្រ…

គម្រោង​លំនៅដ្ឋាន​ប្រណីត​ The Palms របស់​ឧកញ៉ា​ សៀ ឫទ្ធី (រូបភាព)

ព័ត៌មាន
លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​គេ​ស្គាល់ថា ជាវិនិយោគិន​និង​ធុរជន​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា ជាពិសេស ក្នុង​វិស័យ​អចលនទ្រព្យ ឥឡូវ​នេះ លោក​ឧក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ