សភាអាម៉េរិក

សភាអាម៉េរិក បង្ហាញសញ្ញាគាំទ្រលើកញ្ចប់មូលនិធិបណ្តោះអាសន្នមួយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល


រដ្ឋាភិបាល និងសភាអាម៉េរិក នៅតែបន្តស្ថិតក្នុងភាពជាប់គាំងជុំវិញសំណើកញ្ចប់ថវិការចំណាយប្រតិបត្តិការរបស់រដ្ឋាភិបាល។ តែទោះជាយ៉ាងណាក៏ដោយ កាលពីចុងសប្តាហ៍មុន សភាអាម៉េរិក បានបង្ហាញតម្រុយក្នុងការគាំទ្រឱ្យមានកញ្ចប់មូលនិធិបណ្តោះអាសន្នមួយ ដែលអាចឲ្យរដ្ឋាភិបាលបន្តប្រតិបត្តិការការងារ ដែលគ្រោងបិទទ្វារនៅថ្ងៃទី១ ខែតុលា ឲ្យដំណើរការបណ្តោះអាសន្តរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
សភាអាម៉េរិក
ដោយ

មេដឹកនាំសភាអាម៉េរិក បានបង្ហាញសញ្ញាផ្តល់ការគាំទ្រចំពោះកញ្ចប់មូលនិធិមួយផ្នែក ដើម្បីរក្សាប្រតិបត្តិការការងាររបស់រដ្ឋាភិបាលអាម៉េរិកជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី២០ ខែធ្នូ ក្រោយរដ្ឋាភិបាលអាម៉េរិក ត្រូវប្រឈមនឹងការបិទទ្វារនៅថ្ងៃទី១ ខែតុលា។ ជាមួយកញ្ចប់មូលនិធិដែលសភាបានបង្ហាញភ្លើងខៀវនេះ នឹងជួយឱ្យរដ្ឋាភិបាលសហព័ន្ធអាចបន្តដំណើរការការងារសាធារណៈមួយចំនួន រួមទាំងការចំណាយទ្រទ្រង់ប្រតិបត្តិការរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាម៉េរិក ដើម្បីការពារបេក្ខជនប្រធានាធិបតី បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតពីរលើកលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ។

តាមការគម្រោងទុកកញ្ចប់សំណើសង្រ្គោះប្រតិបត្តិការសេវាកម្មសាធារណៈរបស់រដ្ឋាភិបាលអាម៉េរិកនេះ នឹងត្រូវសមាជិកសភាអាម៉េរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋគ្រោងនឹងអនុម័តនៅក្នុងរង្វង់ថ្ងៃពុធសប្តាហ៍នេះ។ តាមការបង្ហើបបានឲ្យដឹងថា កញ្ចប់ថវិកានេះនឹងមិនរួមបញ្ចូលនូវកញ្ចប់ថវិកាសម្រាប់គាំទ្រប្រតិបត្តិការនាវាមុជទឹក Virginia របស់កងទ័ពជើងទឹក និងកម្មវិធីជំនួយទ្រទ្រង់គ្រោះមហន្តរាយ ឡើយ។

នៅក្នុងលិខិតផ្ញើទៅកាន់សហសេវិក កាលពីថ្ងៃអាទិត្យ លោក ម៉ាយ ចនសុន ( Mike Johnson) ប្រធានសភាអាម៉េរិក បានអះអាងបញ្ជាក់អំពីបញ្ហានេះថា ភ្លើងខៀវលើកញ្ចប់ថវិកាបណ្តោះអាសន្ននេះ គឺដើម្បីធានាប្រក្រតីភាពនៃប្រតិបត្តិការមុខងាសារធារណៈ។ តាមអ្វីដែលគេបានបង្ហើប កញ្ចប់មូលនិធិដែលទទួលបានភ្លើងខៀវនេះ រួមមាន កញ្ចប់ថវិកាទំហំ២៣១លានដុល្លារ សម្រាប់ធានាប្រតិបត្តិការសេវាកម្មទីភ្នាក់ងារសម្ងាត់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អឺរ៉ុប គ្រោងសាងសង់ទីក្រុងថ្មីខ្នាតយក្សដ៏អស្ចារ្យមួយ ដែលលាតសន្ធឹងលើប្រទេសចំនួន៤

សារព័ត៌មានអង់គ្លេស Express បានចុះផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ថា ទ្វីបអឺរ៉ុប គ្រោងសាងសង់ទីក្រុងថ្មីខ្នាតយក្សដ៏មហស្ចារ្យមួយដែលអាចឱ្យប្រជាជនរស…

ព្រះមហាក្សត្រកម្ពុជា ស្នើឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាថែរក្សា ការពារ និងគោរពរដ្ឋធម្មនុញ្ញ

វិមានរដ្ឋធម្មនុញ្ញតម្លៃជាង២លានដុល្លារអាម៉េរិកត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជវត្តមានដ៏ខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ