កញ្ចប់ថវិកាអាមេរិក

រដ្ឋសភាអាមេរិកនឹងបោះឆ្នោតសម្រេចលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច១,៩ទ្រីលានដុល្លារនៅសប្ដាហ៍នេះ


ក្រោយពីទទួលបានការអនុម័តពីគណៈកម្មាធិការថវិកានៃរដ្ឋសភាអាមេរិករួចមក នៅទីបំផុតកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារអាមេរិក នឹងត្រូវរដ្ឋសភាអាមេរិក បោះឆ្នោតសម្រេចនៅថ្ងៃសុក្រទី ២៦ ខែកុម្ភៈ ពោលគឺនៅក្នុងសប្ដាហ៍នេះតែម្ដង។ នេះបើតាមការអអាងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាអាមេរិក។
កញ្ចប់ថវិកាអាមេរិក អនុម័តហើយ
ដោយ

លោក Steny Hoyer សមាជិកសភាជើងចាស់របស់អាមេរិក បានបញ្ជាក់នៅក្នុងភ្នាក់ងារព័ត៌មាន Reuters ថា ពលរដ្ឋមេរិក មានការគាំទ្រយ៉ាងពេញទំហឹង លើកញ្ចប់ថវិកាចំណាយនេះ។ គណៈកម្មាធិការថវិកានៃរដ្ឋសភាអាមេរិកកាលពីថ្ងៃទី ២២កុម្ភៈ បានអនុម័តលើផែនការកញ្ចប់ថវិកានេះ ហើយកញ្ចប់ថវិកានេះ នឹងជួយសង្គ្រោះសេដ្ឋកិច្ចអាមេរិកចេញពីផលប៉ះពាល់ដោយសារតែមេរោគកូវីដ-១៩ ដែលវាគឺជាកិច្ចការអាទិភាពមួយរបស់ប្រធានាធិបតីថ្មីរបស់អាមេរិក លោក ចូ បៃឌិន។

សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ មានអ្នកស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ កើនដល់កន្លះលាននាក់ហើយ ខណៈដែលការងាររាប់លានការងារត្រូវបានប៉ះពាល់ដោយសារតែវិបត្តិមេរោគឆ្លងនេះ៕

None



អត្ថបទបន្ទាប់


តោះ!​ ​ទូទាត់​ប្រាក់ដោយ Scan QR តាម​ អេស៊ីលីដាម៉ូបាល ដើម្បី​ចូលរួម​ទប់​ស្កាត់​ការឆ្លង​មេរោគកូវីដ-១៩!

ធនាគារ អេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជ​ដ៏ចំណាស់​និង​ធំជាងគេ​បំផុត​មួយ នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់​អតិថិជន​…

រកឃើញឆ្លង​កូវីដ-១៩ ចំនួន ៦៥នាក់ទៀត​ នៅព្រឹកនេះ, ៥៨នាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥នាក់បន្ថែមទៀត នៅក្នុងព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ