វិស័យទេសចរណ៍ថៃ

សភាពាណិជ្ជកម្មថៃ ស្នើដល់រាជរដ្ឋាភិបាល ឲ្យបន្តលើកលែងទោសទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ


សភាពាណិជ្ជកម្មថៃ បានស្នើដល់ រាជរដ្ឋាភិបាលថៃ ឲ្យបន្តពន្យារពេល លើកលែងទោសទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិជាង ៤សែននាក់ ដែលជាប់គាំងនៅក្នុងប្រទេសថៃ ដោយសារតែវិបត្តិមេរោគកូវីដ១៩ ហើយម្ចាស់អាជីវកម្មមួយចំនួន ក៏បានអះអាងដែរថា ភ្ញៀវទេសចរអន្តរជាតិទាំងនេះ បានបង្កើតប្រាក់ចំណូលនៅតាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
បើបញ្ហា Covid-19 ត្រូវបានគ្រប់គ្រង នៅខែក្រោយ ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៣៧លាននាក់ សម្រាប់ឆ្នាំ២០២០ (រូបថត៖ AFP)
ដោយ

ស្របពេល​ដែលវិបត្តិកូវីដ១៩ នៅអូសបន្លាយ វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេសថៃ នៅតែ​បន្តស្ងាត់​ភ្ញៀវទេសចរ​អន្តរជាតិ​ហើយ​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក ក៏ស្ងប់ស្ងាត់ដែរ ក្នុងនោះ ក៏នៅ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មួយចំនួន ដែលនៅ​ជាប់គាំង​ក្នុងប្រទេសថៃ ដែលសភាពាណិជ្ជកម្មថៃ បានព្យាយាម​ស្នើសុំឲ្យ មានការ​យកចិត្ត​ទុកដាក់​ក្នុងករណីនេះ។

ប្រធាន​សភាពាណិជ្ជកម្ម​ថៃ បានស្នើជា​ច្រើនលើក ដល់​ការិយាល័យ​អន្តោប្រវេសន៍ ពិចារណា​ពន្យារពេល​ទិដ្ឋាការ​ដោយស្វ័យ​ប្រវត្តិសម្រាប់ ភ្ញៀវទេសចរ​ណ៍អន្តរជាតិ រយៈពេល ៣០ថ្ងៃ បន្ទាប់ពី​ទិដ្ឋាការហួស​សុពលភាព ក៏ប៉ុន្តែសំណើ​នេះ មិនត្រូវបាន​គេយកចិត្ត​ទុកដាក់​ទាល់តែសោះ។

លោកបន្តថា នៅពេល​កាលបរិច្ឆេទ​ផុតសុពលភាព​មកដល់ បញ្ហាធំជាច្រើន នឹងកើត​មានឡើង សម្រាប់ ភ្ញៀវទេសចរ​បរទេស ដែលកំពុង​ស្នាក់នៅ​ក្នុងប្រទេសថៃ ដោយសារតែ ជើងហោះហើរ​អន្តរជាតិ​ជាច្រើន​មិនទាន់ត្រូវ​បានបើក​ដំណើរការ​ពេញលេញ នៅឡើយនោះទេ។

សភាពាណិជ្ជកម្មថៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ ពុំគួរដាក់​ភ្ញៀវទេសចរ​ទាំងអស់​នោះ ទៅក្នុង​បញ្ជីខ្មៅ​នោះទេ គឺគួរតែ​ស្វាគមន៍​ពួកគេ ក្នុងពេល​វេលាសមស្រប​ណាមួយ ជាពិសេស​នៅពេល​ដែល ប្រទេស​ថៃ កំពុងតែ​ខ្វះខាត​ចំណូលពី វិស័យទេសចរណ៍។

បើតាមប្រធាន​សមាគម​ទេសចរណ៍​ខេត្តឈៀងម៉ៃ បានអះអាងដែរថា អំឡុងពេល ៦ខែ​ចុងក្រោយ​បន្ទាប់​ពីវិបត្តិ​កូវីដ-១៩ អាជីវកម្ម​ក្នុងស្រុក ដូចជា សណ្ឋាគារ អាហារដ្ឋាន និងផ្ទះជួល នៅតែ​អាចបន្ត​រកប្រាក់ចំណូល​បានមកពី ភ្ញៀវទេសចរ​បរទេស ដែលនៅជាប់គាំង​ក្នុង​ប្រទេស​ថៃនេះ ហើយភាគច្រើន​ពួកគេ​ គឺភ្ញៀវទេសចរ​ជនជាតិចិន និងមួយចំនួន​ទៀត​មកពី​ជប៉ុន និងអឺរ៉ុប។

គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៩ វិស័យ​ទេសចរណ៍​ថៃ បានចូលរួម​ជំរុញ​ដល់ កំណើន​សេដ្ឋកិច្ច​ជាតិថៃ ដោយរក​ប្រាក់​ចំណូល​បាន​ប្រមាណ ៦០ពាន់​លាន​ដុល្លារ​អាមេរិក និងកាន់​កាប់​ចំណែក ១៨% នៃ ​GDP ​សរុប តែយ៉ាងណា​ក៏ដោយ គិតចាប់​ពី​ខែមីនា ឆ្នាំ ២០២០មក វិបត្តិ​កូវីដ១៩ បានធ្វើឲ្យ ថៃ មិនអាច​ទទួលភ្ញៀវ​ទេសចរ​បរទេស និងមានការ​រឹតបន្តឹង​លើការធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក ដែលធ្វើឲ្យ ប្រាក់​ចំណូល នៅក្នុង​វិស័យ​ទេសចរណ៍ កាន់តែធ្លាក់ចុះ​ថែមទៀត៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចៅក្រមអាមេរិក ពន្យារពេលការហាមឃាត់ការទាញយកកម្មវិធី TikTok

ព័ត៌មាន
ដោយមានការស្នើសុំពីភាគីចិន ចៅក្រមសហព័ន្ធអាមេរិកបានសម្រេចផ្អាក លើការហាមឃាត់ការទាញយកកម្មវិធី TikTok ដែលដាក់ចេញដោយ រដ្ឋបាលរបស់លោក ដូណ...

ធនាគារឯកទេសវីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ចាប់​ដៃគ្នា​​ជំរុញ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម

ព័ត៌មាន
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ដែលជាស្ថាប័នបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងប្រទ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ