ការបង្កើតគ្រាប់មីស៊ីលបាលីស្ទីក

របាយការស៊ើបការណ៍សម្ងាត់របស់អាមេរិកបង្ហាញថា អារ៉ាប៊ីសាអូឌីត កំពុងបង្កើតគ្រាប់មីស៊ីលបាលីស្ទីកដោយខ្លួនឯង ដោយមានជំនួយពីប្រទេសចិន


អារ៉ាប់ប៊ីសាអូឌីត ដែលធ្លាប់ត្រូវបានគេដឹងថា កន្លងមកបានទិញមីស៊ីលីលពីទីក្រុងប៉េកាំង ប៉ុន្ដែមិនដែលមានផលិតខ្លួនឯងនោះទេ។ ប៉ុន្ដែ របាយការណ៍ពីស៊ើបការណ៍សម្ងាត់របស់អាមេរិក ថ្មីៗនេះបានបង្ហាញថា ប្រទេសមជ្ឈិមបូព៌ាមួយនេះ កំពុងចាប់ផ្ដើមបង្កើតរោងចក្រផលិតគ្រាប់មីស៊ីលដោយខ្លួនឯងហើយ ហើយការផលិតនេះគឺមានការជ្រោមជ្រែងជួយពីប្រទេសចិន។ គ្រាប់មីស៊ីលដែល អារ៉ាប៊ីសាអូឌីត នឹងផលិតនោះ ត្រូវបានគេដឹងថា គឺជាប្រភេទមីស៊ីលបាលីស្ទីក ដែលអាចបាញ់បានក្នុងគោលដៅរយៈចម្ងាយឆ្ងាយ។
អារ៉ាប៊ីសាអូឌីត កំពុងបង្កើតគ្រាប់មីស៊ីលបាលីស្ទីកដោយខ្លួនឯង ដោយមានជំនួយពីប្រទេសចិន
ដោយ

នេះ​បើ​តាម​ការ​វាយតម្លៃ​ពី​ការ​ស៊ើបការណ៍​ជា​សម្ងាត់​របស់​សហរដ្ឋអាមេរិក និង​អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​រូបភាព​ពី​ផ្កាយ​រណប ដែល​ថត​បាន និង​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន CNBC​។

 រូបភាព​ពី​បណ្ដាញ​ផ្កាយ​រណប​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អា​រ៉ា​ប៊ី​សា​អូឌីត បច្ចុប្បន្ន កំពុង​ផលិតផល​គ្រាប់​កាំជ្រួច​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​ខ្លួន នៅ​ក្នុង​ភាគ​ខាងលិច​នៃ​រដ្ឋធានី រី​យ៉ា​ត​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ស្រាវជ្រាវ​នៅ​រដ្ឋ​កាលី​ហ្វ័​ក​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក​។ អ្នក​ស្រាវជ្រាវ​របស់​អា​មេ​រិ​ក បាន​អះអាង​ទៀត​ថា តាម​អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ដែល​ពួក​គេ​បាន​រក​ឃើញ​នោះ គឺ​ការ​សាងសង់​រោងចក្រ​បង្កើត​គ្រាប់​កាំជ្រួច​មី​ស៊ី​ល​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ មានការ​ផ្ដល់​ជំនួយ​ពី​ប្រទេស​ចិន​ផង​ដែរ​។

ជុំវិញ​នឹង​បញ្ហា​នេះ ប្រទេស​ចិន បាន​ចេញ​មក​គូសបញ្ជាក់​ថា ខ្លួន​តែងតែ​ប្រឆាំង​ចំពោះ​ការ​រីកសាយ​ភាយ​នៃ​អាវុធ​ប្រល័យ​លោក និង​ប្រឆាំង​ការ​ចែកចាយ​អាវុធ​ប្រភេទ​នេះ​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ​។ បន្ថែម​ពី​នេះ ចិន​ក៏​បាន​អនុវត្ត​វិធានការ​តឹងរ៉ឹង​លើ​ការ​គ្រប់គ្រង​ការ​នាំ​ចេញ​គ្រាប់​កាំជ្រួច​មី​ស៊ី​ល និង​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​អាវុធ​ប្រភេទ​នេះ​ថែម​ទៀត​ផង​។ នេះ​បើ​តាម​អ្វី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន​។ សេចក្ដីថ្លែងការណ៍​ដដែល​នេះ បាន​សង្កត់ធ្ងន់​ទៀត​ថា ទីក្រុង​ប៉េ​កាំ​ង​តែងតែ​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ឯកតោភាគី ព្រមទាំង​បន្ត​ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​សិទ្ធិ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ក្រោយ​ពី​មាន​របាយការណ៍​អំពី​ការ​អភិវឌ្ឍ​កាំជ្រួច​មី​ស៊ី​ល​នេះ វា​ក៏​បាន​ធ្វើ​ឲ្យ​មានការ​ពិនិត្យ​មើល​អំពី​បញ្ហា​សន្ដិសុខ​នៅ​មជ្ឈិមបូព៌ា និង​បង្ក​ជា​ភាព​ស្មុគស្មាញ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ចូ​បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក ក្នុង​ការ​បង្រួបបង្រួម​អ៊ី​រ៉​ង់​ឲ្យ​ចូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ខ្លួន​ជាមួយនឹង​មហាអំណាច​ពិភពលោក​ឡើង​វិញ​ផង​ដែរ​។ បន្ថែម​ពី​នេះ​ទៀត វា​ក៏​អាច​បន្ថែម​នូវ​បន្ទុក​ស្មុគស្មាញ​ថ្មី​ទៀត ទៅ​ដល់​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ា​ស៊ិ​ន​តោន និង​ប៉េ​កាំ​ង​ថែម​ទៀត​ផង​។

មែនទែន​ទៅ អ៊ី​រ៉​ង់ និង​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត គឺជា​សត្រូវ​នឹង​គ្នា​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ហើយ​វា​អាច​នឹង​មានការ​បារម្ភ​ថា ការ​ផលិត​កាំជ្រួច​មី​ស៊ី​ល​បាលី​ស្ទិ​ក​នៅ​ក្នុង​រដ្ឋធានី រី​យ៉ា​ត​នេះ អាច​នឹង​ប៉ះពាល់​ទៅ​ដល់​កិច្ចព្រមព្រៀង​នៃ​ភាគី​ទាំង​ពីរ ហើយ​វា​អាច​នឹង​ធ្វើ​ឲ្យ​អ៊ី​រ៉​ង់​កាន់តែ​ប្រកាន់ខ្ជាប់​នូវ​គំនិត​មិន​បោះបង់​ការ​ផលិត​មី​ស៊ី​ល​របស់​ខ្លួន​ផង​ដែរ​។

ជុំវិញ​បញ្ហា​នេះ ខាង​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប ចំពោះ​ការ​លើក​ឡើង​ពី​ការ​ផលិត​គ្រាប់​មី​ស៊ី​ល​នេះ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី ២៦ ខែធ្នូ​នេះ​។

គួរ​បញ្ជាក់​បន្ថែម​ដែរ​ថា ការ​បន្ត​ទំនាក់ទំនង​យោ​ធោ​ជិត​ស្និទ្ធ​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង​ចិន ក៏​ទំនងជា​អាច​មាន​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង សម្រាប់​រដ្ឋបាល​លោក​ចូ​បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក​ផង​ដែរ ខណៈ​ដែល​អា​មេ​រិ​ក​បច្ចុប្បន្ន កំពុង​ព្យាយាម​គ្រប់គ្រង​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ និង​ស្រពេចស្រពិល​រវាង​ខ្លួន និង​ក្រុង​ប៉េ​កាំ​ង ដែល​កំពុង​វិ​វត្ត​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

None



អត្ថបទបន្ទាប់


ក្រុមកម្មករ កម្មការនី សម្ដែងក្ដីរីករាយ ក្រោយឭដំណឹងថា រដ្ឋាភិបាលកំពុងគិតគូរលើការការកែលម្អរថយន្តដឹកកម្មករនិយោជិត

ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរ បានសម្ដែងនៅសប្បាយរីករាយ ក្រោយទទួលដំណឹងថា រាជរដ្ឋាភិបាលពិសេសខាងក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធកំពុង…

រដ្ឋាភិបាលប៉េកាំងពិចារណាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ មកត្រឹម ៥,៥%

រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក ស៊ី ជីនពីង កំពុងពិចារណាទម្លាក់គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ប្រទេសចិនមកត្រឹម ៥,៥%វិញ ខុសពីគោលដៅដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ