ចំណូលជាតិវៀតណាម

វៀតណាមសម្រេចបានចំណូលថវិកាជាតិ១៧ពាន់លានដុល្លារ


ទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃកាើរឆ្លងរីករាលដាលកូវីដ-១៩ កំពុងបន្ដក៏ពិតមែន ប៉ុន្ដែសេដ្ឋកិច្ចវៀតណាមត្រូវបានគេមើលឃើញថា នៅតែធ្វើបានល្អជាងគេបើធៀបនឹងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ជាក់ស្ដែង នៅត្រីមាសទី១ឆ្នាំ ២០២១នេះ វៀតណាមនៅតែរក្សាបានតួលេខវិជ្ជមានសម្រាប់កំណើនចំណូលថវិការដ្ឋ ជាមួយនឹងទឹកប្រាក់ដល់ទៅជាង១៧ពាន់លានដុល្លារ ស្មើនឹង៣០% នៃ ផែនការប្រចាំឆ្នាំ មានកំណើន ០,៣% ធៀបនឹងត្រីមាសទី១កាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុនៃប្រទេសវៀតណាម។
រូបថតនៅថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២១ នៅការបើកសម័យប្រជុំលើកទី ១១ នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រូបភាព៖ Xinhua
ដោយ

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បាន​កត់សម្គាល់​ឃើញ​ថា បន្ទាប់​ពី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​វៀតណាម នៅ​ក្នុង​ពាក់កណ្ដាល​ខែកុម្ភៈ​កន្លង​ផុត​ទៅ គេ​សង្កេត​ឃើញ អាជីវកម្ម​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩ បាន​ត្រឡប់​មក​រក​ស្ថានភាព​ប្រក្រតី​វិញ និង បាន​ធ្វើ​ឲ្យ​មាន​ផល​វិជ្ជមាន​ដល់​ការ​ប្រមូល​ចំណូល​ថវិការដ្ឋ និង​ការ​ចំណាយ​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២១​។

ការ​ប្រមូល​ចំណូល​ពី​ប្រភព​ក្នុងស្រុក​នៅ​វៀតណាម​សម្រេច​បាន​៣០% នៃ​ផែនការ​នៅ​ឆ្នាំ​២០២១ ខណៈ​ដែល​ចំណូល​បាន​មក​ពី​ប្រេង​ឆៅ​មាន​ជាង​៣៤% នៃ​ផែនការ ប៉ុន្ដែ​មានការ​ធ្លាក់​ចុះ​៥០% ធៀប​នឹង​ត្រីមាស​ទី​១​ឆ្នាំ​មុន​។ រីឯ​ការ​ប្រមូល​ចំណូល​ពី​ការ​នាំ​ចេញ​-​នាំ​ចូល វិញ​មាន​ជាង​៣០% នៃ​ផែនការ​ប្រចាំឆ្នាំ​កើនឡើង​ជិត​១០%​។

ដោយឡែក ចំពោះ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​សហគ្រាស​រដ្ឋ​វិញ​មានការ​កើនឡើង​៥%, ចំណូល​ពី​អាជីវកម្ម​វិនិយោគ​ដោយ​បរទេស​មានការ​កើនឡើង​៨% និង​ចំណូល​ពី​វិស័យ​ឯកជន​កើនឡើង​ជាង​២២%​។

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​បញ្ជាក់​ថា លទ្ធផល​ប្រមូល​ចំណូល​ថវិការដ្ឋ​កើនឡើង​នេះ ដោយសារ​តែ​ការ​ងើប​ឡើ​វិញ​ជា​វិជ្ជមាន​នៃ​សេដ្ឋកិច្ច ក៏​ដូច​ជា​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង ការ​គាំទ្រ​ដល់​អាជីវកម្ម និង ប្រជាជន​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​។

ជាមួយ​គ្នា​នេះ ទិន្នន័យ​បាន​បង្ហាញ​ដែរ​ថា ការ​ចំណាយ​ថវិការដ្ឋ​របស់​វៀតណាម​បាន​កើនឡើង​ដល់​ទៅ​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​នៅ​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ ស្មើនឹង​ជាង​២០% នៃ​គោលដៅ​ចំណាយ​នៅ​ឆ្នាំ​នេះ ពោល​កើនឡើង​០,២% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

សូម​បញ្ជាក់​ថា តាម​ការ​ព្យាករ​ពី​ធនាគារពិភពលោក នៅ​ឆ្នាំ​២០២១ វៀតណាម​នឹង​មាន​កំណើនសេដ្ឋកិច្ច​៦,៦% ខណៈ​ដែល​កាលពី​ឆ្នាំ​២០២០​មាន​កំណើន​២,៩%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាសចរណ៍ Vietjet របស់វៀតណាម ចាប់​​ផ្តើម​ជើងហោះហើរ​អន្តរជាតិ​ឡើង​វិញ​ហើយ !

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្តើមជើងហោះហើរអន្តរជាតិធម្មតាឡើងវិញដោយតភ្ជាប់ជើងហោះហើរសំខាន់ៗពីប្រទេសវៀតណាម ទៅកាន់ទីក្រុងបាងកក តូក្យូ …

កំណើនការងារនៅអាមេរិកកើនឡើងគំហុកនៅក្នុងខែមីនា

ព័ត៌មាន
សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងគំហុកនៅក្នុងខែមីនាកន្លងទៅនេះ ដែលជាការកើនឡើងខ្ពស់បំផុតតាំងពីសីហាឆ្នាំមុនមក នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់អាមេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ