សេដ្ឋកិច្ចអាម៉េរិក

សេដ្ឋកិច្ចអាម៉េរិកកើន៤,៩%នៅត្រីមាសទី៣ ខណៈអត្រាការប្រាក់កម្ចីទិញផ្ទះនៅអាម៉េរិកធ្លាក់ចុះខ្លាំង


សហរដ្ឋអាម៉េរិកដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេបំផុតនៅលើពិភពលោកសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៩% នៅត្រីមាសទី៣ឆ្នាំនេះ ដោយទាបជាងការព្យាករកន្លងមកបន្តិច។ ទន្ទឹមនឹងសេដ្ឋកិច្ចមានការកើនឡើង អត្រាការប្រាក់កម្ចីទិញផ្ទះនៅអាម៉េរិកបានបន្តធ្លាក់ចុះខ្លាំងនៅសប្តាហ៍នេះ ដែលជាដំណឹងដ៏ល្អសម្រាប់អ្នកទិញផ្ទះនៅសហរដ្ឋអាម៉េរិក ដែលបានក្លាយជាទីផ្សារលំនៅឋានមានតម្លៃខ្ពស់ខ្លាំងចាប់តាំងទសវត្សរ៍ឆ្នាំ១៩៨០។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

អត្រាការប្រាក់កម្ចីទិញផ្ទះនៅសហរដ្ឋអាម៉េរិក បានបន្តធ្លាក់ចុះខ្លាំងនៅសប្តាហ៍នេះ ស្របពេលដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតទី១របស់ពិភពលោកមួយនេះសម្រេចបានកំណើនសេដ្ឋកិច្ចទាបជាងការព្យាករបន្តិច ពោលគឺសម្រេចបានក្នុងរង្វង់៤,៩% នៅក្នុងត្រីមាសទី៣។ ទោះជាយ៉ាងណា ថ្វីបើទាបជាងការរំពឹងទុកបន្តិចក្ដី ក៏កំណើននេះនៅតែត្រូវបានចាត់ទុកថា ជាកំណើនដ៏រឹងមាំ។

បន្ទាប់ពីបានធ្លាក់ចុះមកនៅក្រោមអត្រា៧% កាលពីសប្ដាហ៍មុន ជាលើកដំបូងចាប់តាំងពីពាក់កណ្តាលខែសីហា មកនេះ អត្រាការប្រាក់បានធ្លាក់ចុះម្តងទៀតក្នុងសប្តាហ៍នេះ។

យោងតាមទិន្នន័យពីក្រុមហ៊ុនសាជីវកម្មផ្ដល់កម្ចីទិញផ្ទះសហព័ន្ធ ហ្វ្រេដឌី ម៊ែក (Freddie Mac) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបានបង្ហាញថា អត្រាការប្រាក់កម្ចីទិញផ្ទះថេររយៈពេល៣០ឆ្នាំបានធ្លាក់ចុះមកនៅកម្រិតជាមធ្យម៦,៦៧%ក្នុងសប្តាហ៍នេះ ដែលបញ្ចប់ត្រឹមថ្ងៃទី២១ ខែធ្នូ បើធៀបនឹងអត្រា៦,៩៥%កាលពីសប្ដាហ៍មុន។

កាលពីឆ្នាំ២០២២ អត្រាការប្រាក់កម្ចីទិញផ្ទះថេររយៈពេល៣០ឆ្នាំស្ថិតក្នុងរង្វង់ជាមធ្យម៦,២៧%។

អត្រាការប្រាក់កម្ចីទិញផ្ទះបានធ្លាក់ចុះ៨សប្ដាហ៍ជាប់ៗគ្នារួមទាំងលើកនេះផង ដោយសារការរំពឹងទុកចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិកនៅឆ្នាំក្រោយ។

អត្រាការប្រាក់កម្ចីទិញផ្ទះជាមធ្យមនេះ គឺផ្អែកលើពាក្យស្នើកម្ចីទិញផ្ទះ ដែលក្រុមហ៊ុនសាជីវកម្មផ្ដល់កម្ចីទិញផ្ទះសហព័ន្ធ ហ្វ្រេដឌី ម៊ែក (Freddie Mac) ទទួលបានពីស្ថាប័នផ្ដល់ប្រាក់កម្ចីរាប់ពាន់ស្ថាប័ននៅទូទាំងសហរដ្ឋអាម៉េរិក។ ការស្ទង់មតិនេះ រួមបញ្ចូលតែអ្នកខ្ចីប្រាក់ ឬកូនបំណុលដែលបានបង់ប្រាក់មុន២០% សម្រាប់ការទិញផ្ទះ និងមានប្រវត្តិល្អនៅក្នុងការខ្ចីប្រាក់តែប៉ុណ្ណោះ។

លោក ស៊ែម ខាធ័រ (Sam Khater) ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន ហ្វ្រេដឌី ម៊ែក (Freddie Mac) បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយថា អត្រាការប្រាក់ទាបនឹងទាក់ទាញអ្នកទិញផ្ទះឱ្យត្រលប់មកកាន់ទីផ្សារលំនៅឋានវិញ។ អ្នកជំនាញរូបនេះបានបន្តគូសបញ្ជាក់ថា បណ្ដាក្រុមហ៊ុនសាងសង់លំនៅឋានពេលនេះ ក៏ចាប់ផ្តើមមានអារម្មណ៍ថា ទទួលបានផលវិជ្ជមានពីទីផ្សារផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ចិនដាក់បម្រាមលើការនាំចេញបច្ចេកវិទ្យាកែច្នៃរ៉ែកម្រ ក្រោមហេតុផលសន្តិសុខជាតិ

មហាយក្សចិន ដែលគេដឹងថា ជាប្រទេសកែច្នៃរ៉ែកម្រធំបំផុតរបស់ពិភពលោកបានដាក់បម្រាមលើការនាំចេញបច្ចេកវិទ្យាប្រភេទនេះ ក្រោមហេតុផលការពារសន្តិសុខជា…

ក្រុមហ៊ុន Vietjet បន្ដទិញយន្ដហោះបន្ថែម កើនដល់ចំនួន ១០២ គ្រឿងហើយ ជាមួយនឹងការ បើកដំណើរការផ្លូវហោះហើរអន្តរជាតិទី ៥របស់ខ្លួន

ក្រុមហ៊ុន Vietjet របស់វៀតណាម នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រីកបណ្តាញផ្លូវ និងជើងហោះហើររបស់ខ្លួន ដោយ ថ្មីៗនេះ ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ