នាវាចម្បាំង

នាវាចម្បាំងរបស់កងទ័ពជើងទឹកអាម៉េរិកនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ


នាវាចម្បាំងរបស់កងទ័ពជើងទឹករបស់អាម៉េរិកជាមួយកងនាវិកចំនួន១០៣នាក់នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។ នៅក្នុងអំឡុងពេលនៃការចូលចតរបស់នាវាចម្បាំងកងទ័ពអាម៉េរិកនេះ កងនាវិករបស់អាម៉េរិកននឹងជួបពិភាក្សាជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុផងដែរ។
នាវាចម្បាំង
ដោយ

ក្រសួងការពារជាតិរបស់កម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា តបតាមសំណើរបស់សហរដ្ឋអាម៉េរិកក្នុងការចូលសំចតនាវា និងដោយទទួលបានការឯកភាពពីក្រសួងការពារជាតិកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន១០៣នាក់នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

បើគិតចាប់តាំងពីឆ្នាំ២០០៧ មាននាវាកងទ័ពជើងទឹកអាម៉េរិកចំនួន២៧គ្រឿងបានចូលចតនៅកម្ពុជា។ ប៉ុន្តែលើកនេះការចូលចតលើកទី១ បន្ទាប់ពីពួកគេបានអាក់ខានអស់រយៈពេល៨ឆ្នាំកន្លងមកនេះ។ នៅក្នុងពេលសំចតនៅកម្ពុជារយៈពេល៥ថ្ងៃនេះ គណៈប្រតិភូនាវានេះ នឹងរៀបចំផែនការសកម្មភាពជាច្រើន ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។ តាមការគ្រោងទុកក្រុមនាវិករបស់នាវានឹងជួបពិភាក្សាការងារជាមួយមេបញ្ជាមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំខេត្តព្រះសីហនុជាដើម។

បន្ថែមលើនេះ ក៏មានការរៀបចំកម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាម៉េរិក និងកងទ័ពជើងទឹកកម្ពុជា ដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាល និងពង្រឹងសាមគ្គីគ្នាជាក្រុម និងមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ៕

អត្ថបទ៖ ឈួន ហ្គេកហ័ង




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចេញម្រេចកំពតឱ្យធ្លាក់ចុះជាង៣០%នៅ១១ខែឆ្នាំនេះ?

ការនាំចេញម្រេចកំពត ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) សម្រេចបានប្រមាណ៨០តោននៅ១១ខែ ឆ្នាំ២០២៤ មានការធ្លាក់ចុះជាង៣០% បើធៀបនឹងបរិមាណន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ