អត្ថបទក្រុមហ៊ុន

និយ័តករបរធនបាលកិច្ច សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច”


ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច” ។
និយ័តករបរធនបាលកិច្ច សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច”

ដែលសិក្ខាសាលានេះដែលធ្វើឡើងនៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង នៃគណៈអភិបាលខេត្ដព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ច្រាបការយល់ដឹងបន្ថែមឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ថាអ្វីជាបរធនបាលកិច្ច?

បរធនបាលកិច្ចមានយន្តការនិងប្រតិបត្តិការដូចម្តេច? ធ្វើដូចម្តេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់?

សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏បានរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្តការបរធនបាលកិច្ច ក្នុងការបង្កើត និងបង្កើតទំនុកចិត្ត ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកជំរុញដំណើរការអភិវឌ្ឍន៍គម្រោងធុរកិច្ចនានាក្នុងខេត្តព្រះសីហនុ ក្នុងកម្រិតពាក់ព័ន្ធណាមួយ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្នុងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានអ្នកចូលរួមសរុបប្រហែល ១០០ រូប ផងដែរ ដែលជាតំណាងអញ្ជើញមកពីថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ អង្គភាពនានានៃរដ្ឋបាលខេត្តព្រះសីហនុ, សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន, និងសមាគមធុរកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនបរធនបាល និងប្រតិបត្តិករបរធនបាល ដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។




អត្ថបទបន្ទាប់


ស្កេនទូទាត់ KHQR បានគ្រប់ទីកន្លែងជាមួយ Ly Hour App!

ព័ត៌មាន
លែងពិបាកទៀតហើយមានតែ Ly Hour App លោកអ្នកអាចធ្វើការទូទាត់បានគ្រប់កន្លែងជាមួយ KHQR ទៅកាន់គ្រប់ធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសម…

វិស័យសំខាន់ៗណា ខ្លះដែលមានសក្ដានុពលជំរុញកំណើនចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឆ្នាំ២០២២ និងឆ្នាំ២០២៣?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធ បានកត់សម្គាល់ឃើញថា ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ