អាមេរិកជួយថៃបង្កើតរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរ!

អាមេរិកសន្យាជួយប្រទេសថៃបង្កើតរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូចមួយ


អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានប្រកាសកាលពីថ្ងៃសៅរ៍ទី ១៩ ខែវិច្ឆិកា ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងបាងកក ថា សហរដ្ឋអាមេរិកនឹងជួយប្រទេសថៃក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរតាមរយៈម៉ាស៊ីនរ៉េអាក់ទ័រខ្នាតតូចថ្មីមួយ ដែលជាផ្នែកមួយនៃកម្មវិធីដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
អាមេរិកសន្យាជួយប្រទេសថៃបង្កើតរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូចមួយ

បើតាមសេតវិមានអាមេរិកបាននិយាយថា ជំនួយនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Net Zero World Initiative របស់ខ្លួន ដែលជាគម្រោងដែលបានចាប់ផ្តើមនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុនៅទីក្រុង Glasgow កាលពីឆ្នាំមុន ដែលសហរដ្ឋអាមេរិកបានចាប់ដៃគូជាមួយវិស័យឯកជន និងអង្គការសប្បុរសជនដើម្បីលើកកម្ពស់ថាមពលស្អាត។

គួរជម្រាបថា ប្រទេសថៃមិនដែលមានថាមពលនុយក្លេអែរទេ ដោយមានការព្រួយបារម្ភពីការកើតមានដូចគ្រោះមហន្តរាយហ្វូគូស៊ីម៉ាឆ្នាំ ២០១១ នៅប្រទេសជប៉ុន ដែលកាលនោះ មានការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរដោយសារតែគ្រោះរញ្ជួយដីស៊ូណាមី។

សេតវិមានបានបន្ថែមទៀតថា ខ្លួននឹងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យាដែលនឹងអភិវឌ្ឍនៃម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច ដែលផលិតដោយរោងចក្រ និងអាចចល័តបាន។ រ៉េអាក់ទ័របែបនេះ ជាទូទៅត្រូវបានចាត់ទុកថា មានសុវត្ថិភាពជាង ដោយសារពួកគេមិនត្រូវការអន្តរាគមន៍ពីមនុស្សដើម្បីបិទនៅពេលមានអាសន្ន។

មន្ត្រីជាន់ខ្ពស់អាមេរិកដែលធ្វើដំណើរជាមួយលោកស្រី Harris បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «អាមេរិកពិតជាទន្ទឹងរង់ចាំក្នុងធ្វើការជាមួយប្រទេសថៃ ដើម្បីទាញយកអត្ថប្រយោជន៍ពីម៉ាស៊ីនរ៉េអាក់ខ្នាតតូច ដើម្បីប្រើជាប្រភពថាមពលស្អាតដែលអាចទុកចិត្តបាន»។

សេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិកបាននិយាយថា អ្នកជំនាញអាមេរិកនឹងធ្វើការជាមួយប្រទេសថៃលើការដាក់ពង្រាយម៉ាស៊ីនរ៉េអាក់ទ័រ ដែលនឹងមាន «ស្តង់ដារខ្ពស់បំផុតនៃសុវត្ថិភាព និងគ្មានហានិភ័យ ក៏ដូចជាមិនមានការមិនរីកសាយភាយ» ដែលសាកសមជាមួយទីតាំងតូចនៅក្នុងប្រទេសមួយនេះ។

ទោះបីជាយ៉ាងណា សេតវិមានអាមេរិកមិនបានផ្តល់ពេលវេលាកំណត់ជាក់លាក់ក្នុងការចាប់ផ្ដើមគម្រោងនេះទេ ប៉ុន្តែបានបញ្ជាក់ថា ខ្លួននឹងគាំទ្រប្រទេសថៃ ដែលងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅឆ្ពោះទៅរកការសាយភាយកាបូនក្នុងកម្រិតមួយដ៏ទាបនៅឆ្នាំ ២០៦៥។

ក្នុងនោះ ទីក្រុងវ៉ាស៊ីនតោនក៏បានប្រកាសពីគំនិតផ្តួចផ្តើមជាមួយប្រទេសថៃក្នុងការជំរុញសុវត្ថិភាពនៃអ៊ីនធឺណិតជំនាន់ទី៥ ឬហៅថា 5G និងគម្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក «លំដាប់ពិភពលោក» នៅខេត្តឈុនបុរីភាគខាងកើតប្រទេសថៃផងដែរ៕




អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិធ្លាក់ចុះជិត៥០% នារយៈពេល១០ខែឆ្នាំ២០២២

នៅរយៈពេល១០ខែ នាឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ក្នុងបរិមាណជិត ៤៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះជិត៥០% បើធៀបនឹងរ…

ប្រទេសក្រីក្ររងគ្រោះដោយសារបញ្ហាអាកាសធាតុអាចមានឱកាសទទួលបានសំណង់ពីប្រទេសអ្នកមានដែរ ឬយ៉ាងណា?

ក្រុមអ្នកចរចាកាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា បានអនុម័តកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយដែលនឹងឈានទៅបង្កើតមូលនិធិសម្រាប់ផ្តល់សំណងដល់ប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ