ប្រទេសវៀតណាម

ក្រុមហ៊ុនផលិតថាមពលស្អាតនៅវៀតណាមព្រួយបារម្ភការដួលក្ស័យធន ដោយសារការធានាតម្លៃទីផ្សារពីរដ្ឋមានទាបពេក


ក្រុមហ៊ុនអ្នកអភិវឌ្ឍថាមពលពីកម្លាំងខ្យល់បក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ (សូឡា) កំពុងមានក្ដីព្រួយបារម្ភថា ពួកគេអាចនឹងដួលរលំក្ស័យធន ដោយសារតែការធានាតម្លៃទីផ្សារថាមពល ដែលរដ្ឋផ្ដល់ជូនមានក្នុងកម្រិតទាបពេក មិនអាចឲ្យពួកគេទទួលបានផលចំណេញ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន VN Express។
ក្រុមហ៊ុនថាមពលស្អាតនៅវៀតណាមប្រឈមនឹងការក្ស័យធន រូបភាព VN Express
ដោយ

ក្រុមហ៊ុនអភិវឌ្ឍថាមពលកកើតឡើងវិញចំនួន៣៦ក្រុមហ៊ុន មកទល់ពេលនេះ មិនបានបញ្ចប់គម្រោងរបស់ពួកគេបានទាន់ពេលវេលា សម្រាប់ទទួលបានការលើកទឹកចិត្តផ្នែកពន្ធរយៈពេល ២០ឆ្នាំ ដោយមានការធានាតម្លៃទីផ្សារថាមពលពីរដ្ឋាភិបាល ដែលបានស្នើឡើងដោយនាយករដ្ឋមន្ត្រី លោក ផាម មិញជីង ដើម្បីដោះស្រាយបញ្ហានៅក្នុងអត្រាពន្ធថ្មីនោះទេ។

អត្រាពន្ធថ្មីរបស់រដ្ឋាភិបាលវៀតណាមផ្ដល់ជូននេះ គឺត្រូវបានកំណត់ ក្នុងគោលដៅបន្ទាបតម្លៃថាមពលស្អាតឲ្យនៅទាបជាមុន។ ប៉ុន្ដែ ក្រុមហ៊ុនអ្នកអភិវឌ្ឍថាមពលស្អាតភាគច្រើន ហាក់មិនសប្បាយចិត្តនឹងវិធានការថ្មីរបស់រដ្ឋាភិបាលនោះទេ។

តួយ៉ាង មានគម្រោងថាមពលកកើតឡើងវិញសរុបចំនួន ៨៤គម្រោង ដែលមានកម្លាំងថាមពលសរុប ជាង៤ពាន់៦រយមេហ្គាវ៉ាត់ នឹងធ្លាក់ចុះនៅក្រោមអត្រាពន្ធថ្មី ដែលកំណត់ដោយរដ្ឋ ហើយក្នុងនោះ មានគម្រោងចំនួន៣៤ បានបញ្ចប់គម្រោងរួចរាល់ហើយ។

ទោះយ៉ាងណា សម្រាប់អត្រាពន្ធលើកទឹកចិត្តថ្មី គឺមានការផ្ដល់ជូនទាបជាងអ្វីដែលធ្លាប់មានកាលពីមុនទៅទៀត ដូច្នេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនទាំងនោះ បារម្ភពីការខាតបង់ និងធ្វើឲ្យពួកគេភាគច្រើនស្ទាក់ស្ទើរក្នុងការបញ្ចប់គម្រោងរបស់ខ្លួន។

យ៉ាងណាមិញ សម្រាប់គម្រោងចំនួន៣៤ ដែលបានបញ្ចប់រួចរាល់ គឺទទួលបានការវិនិយោគសរុបប្រមាណជិត ៣ពាន់៦រយលានដុល្លារ ដែលក្នុងនោះ មាន ៦៨% គឺជាប្រាក់កម្ចីពីធនាគារ។ ដូច្នេះហើយ នៅពេលដែលការលក់អគ្គិសនីទៅឲ្យរដ្ឋក្នុងតម្លៃទាបពេក នោះវានឹងធ្វើក្រុមហ៊ុនអភិវឌ្ឍថាមពលស្អាតទាំងនោះ មិនអាចទូទាត់សងការប្រាក់ទៅកាន់ធនាគារវិញបានទេ ហើយកត្តានេះ វានឹងអាចរុញឲ្យក្រុមហ៊ុនដួលរលំ។ សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញចំនួន ៣៦ក្រុមហ៊ុន បានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ជួលអ្នកប្រឹក្សាឯករាជ្យ ដើម្បីវាយតម្លៃពន្ធគយ និងបានស្នើសុំឲ្យមានការផ្ដល់ជូនថ្មី និងសមស្របជាងនេះ៕




អត្ថបទបន្ទាប់


អាជ្ញាធរអាមេរិកបញ្ជាឱ្យក្រុមហ៊ុនមេរបស់ TikTok ផ្តាច់ខ្លួនចេញពីកម្មវិធី បណ្តាញសង្គមមួយនេះ និង ត្រូវប្រឈមនឹងការបិទចោលទាំងស្រុង

ព័ត៌មាន
តើរដ្ឋាភិបាលអាមេរិកពេលនេះ កំពុងរុញឲ្យក្រុមហ៊ុនមេរបស់ TikTok ដើរដល់ផ្លូវទាល់ហើយមែនទេ? រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់ឱ្យក្រុមហ៊ុនមេ ប…

ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចដ៏កម្រនៅលើទឹកដីជប៉ុន ចំពេលរងសម្ពាធទាំងក្នុងនិងក្រៅ

ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ូន ស៊ុកយែល (Yoon Suk Yeol) បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ទី១៦មីនានេះ ដោយមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ