វិស័យពាណិជ្ជកម្ម

លោក ត្រាំ ពន្យារពេលអនុវត្តការយកពន្ធ២៥% លើទំនិញរបស់កាណាដា និងម៉ិកស៊ិក រហូតដល់ដើមខែមេសា


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធ២៥% លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក រហូតដល់ថ្ងៃទី២ ខែមេសា ដែលជាការកែប្រែចុងក្រោយបំផុតនៅក្នុងគោលនយោបាយពាណិជ្ជកម្មប្រកបដោយការបត់បែនរបស់លោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ត្រាំ បានប្រកាសដាក់ពន្ធ២៥% លើការនាំចូលទំនិញភាគច្រើនមកពីប្រទេសកាណាដា និងម៉ិកស៊ិក កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ហើយក៏បានលើកឡើងអំពីការពន្យារពេលអនុវត្តពន្ធនេះសម្រាប់តែម៉ិកស៊ិកប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រោយមកលោកក៏បានសម្រេចចិត្តពន្យារពេលការអនុវត្តការយកពន្ធសម្រាប់កាណាដាផងដែរ រហូតដល់ថ្ងៃទី២ ខែមេសា នៅក្រោមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មត្រីភាគីជាធរមាន គឺអាម៉េរិក កាណាដា និងម៉ិកស៊ិក។

ជាការឆ្លើយតបនឹងការពន្យារពេលនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក ដូមីនិក ឡឺ ប្លង់ (Dominic LeBlanc) បាននិយាយតាមប្រព័ន្ធ X ថា ប្រទេសកាណាដា ក៏នឹងពន្យារពេលការយកពន្ធសងសឹកទៅលើផលិតផលរបស់អាម៉េរិក ក្នុងទឹកប្រាក់ជាង៨៧ពាន់លានដុល្លារ រហូតដល់ថ្ងៃទី២ ខែមេសា ដូចគ្នាផងដែរ។

សម្រាប់កាណាដា ការពន្យារពេលការយកពន្ធរបស់សេតវិមាននេះ មិនរាប់បញ្ចូលពន្ធលើសារធាតុប៉ូតាស្យូម ដែលជាជីដ៏សំខាន់សម្រាប់កសិករអាម៉េរិក នោះឡើយ ប៉ុន្តែក៏មិនគ្របដណ្តប់ទាំងស្រុងលើផលិតផលថាមពលដែលលោក ត្រាំ បានដាក់ពន្ធ១០% ដាច់ឡែកពីគ្នានោះដែរ ដោយសារគ្រប់ផលិតផលថាមពលទាំងអស់ ដែលនាំចូលពីកាណាដា មិនមែនសុទ្ធតែស្ថិតនៅក្រោមកិច្ចព្រមព្រៀងត្រីភាគីនេះនោះទេ។

សូមរំលឹកថា នេះគឺជាលើកទីពីរហើយដែលលោក ត្រាំ បានពន្យារពេលក្នុងការអនុវត្តកាតព្វកិច្ចពន្ធលើទំនិញនាំចូលពីប្រទេសទាំងពីរនេះ បន្ទាប់ពីលោកបានពន្យារពេលលើកទីមួយចាប់ពីដើមខែកុម្ភៈ រហូតដល់ថ្ងៃទី៤ ខែមីនា បន្ទាប់ពីលោកបានចេញបទបញ្ជាប្រតិបត្តិអំពី ដើមខែកុម្ភៈ រហូតដល់ថ្ងៃទី៤ ខែមីនា បន្ទាប់ពីលោកបានចេញបទបញ្ជាប្រតិបត្តិអំពីការ

ដំឡើងពន្ធនេះភ្លាមៗនៅពេលលោកបានឡើងកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា៕




អត្ថបទបន្ទាប់


ទីបំផុតលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាដាក់បញ្ចូលរូបិយប័ណ្ណឌីជីថល Bitcoin ទៅក្នុងទុនបម្រុងអន្តរជាតិ របស់សហរដ្ឋអាម៉េរិក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមីនា បានចុះហត្ថលេខាលើបទបញ្ជាឱ្យដាក់បញ្ចូល Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូ…

អាម៉េរិក ដោះដៃចេញពីគម្រោងជួយឥណ្ឌូណេស៊ី និងវៀតណាម ក្នុងការផ្លាស់ប្តូរប្រភពថាមពល

ក្រោមការដឹកនាំរបស់រដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាម៉េរិក ទំនងជាព្យាយាមដកខ្លួនឲ្យឆ្ងាយពីកិច្ចសន្យានានា ដែលសហរដ្ឋអាម៉េរិក បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ