បំណុលស្រីលង្កា

អាមេរិកដាក់សម្ពាធលើចិនឲ្យសម្រួលបន្ទុកបំណុលដល់ស្រីលង្កាឱ្យបានឆាប់រហ័ស


បញ្ហាវិបត្តិបំណុលបានក្លាយជាប្រធានបទក្តៅគគុកមួយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬហៅកាត់ថា G20 នាថ្ងៃសុក្រទី២៤កុម្ភៈនេះ។ នេះក៏ដោយសារតែ វាមានរយៈពេល១ឆ្នាំហើយដែលប្រទេសអាស៊ីខាងត្បូងចំនួនបី គឺស្រីលង្កា ប៉ាគីស្ថាន និងបង់ក្លាដែស បានស្នើសុំឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើការអន្តរាគមលើបន្ទុកបំណុលរបស់ប្រទេសខ្លួន ខណៈករណី ប្រទេស ស្រីលង្កា បាននឹងកំពុងមានវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរឡើង។
អាមេរិកដាក់សម្ពាធលើចិនឲ្យសម្រួលបន្ទុកបំណុលដល់ស្រីលង្កាឱ្យបានឆាប់រហ័ស
ដោយ

ប្រការនេះហើយបានជំរុញឱ្យអាមេរិកដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសម្ចាស់បំណុលធំៗ ពិសេសគឺប្រទេសចិនតែម្តង ឱ្យគិតគូរពីបញ្ហានេះឱ្យបានឆាប់រហ័ស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។

ប្រហែល៥៥%នៃបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប គឺកំពុងតែស្ថិតនៅក្នុងវិបត្តិបំណុល និង ខ្លះទៀតកំពុងស្ថិតនៅក្បែរៗនឹងការធ្លាក់ចូលទៅក្នុងជ្រោះនៃបំណុលហើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានប្តេជ្ញាចិត្តបន្តជំរុញឱ្យប្រទេសម្ចាស់បំណុល ទ្វេភាគីទាំងអស់ រួមទាំងប្រទេសចិនផងដែរ ឲ្យចូលរួមក្នុងការដោះស្រាយបញ្ហាបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងគ្រាលំបាកបែបនេះ។

បញ្ហាបន្ទាន់ដែលគួរតែត្រូវដោះស្រាយឲ្យបានឆាប់រហ័សបំផុតនោះគឺ បញ្ហាបំណុលរបស់ប្រទេស ហ្សាំប៊ី និងប្រទេសស្រីលង្កា។ ជាក់ស្ដែង កាលពីខែមុនប្រទេសចិនបានផ្តល់ការពន្យារពេលដល់ប្រទេសស្រីលង្កា ក្នុងការសងបំណុល ប៉ុន្តែចិននៅតែមានការស្ទាក់ស្ទើរក្នុងការផ្តល់នូវការធានាសំខាន់ៗបន្ថែមទៀត។ ទាំងអស់នេះ គឺជាឧបសគ្គដ៏ធំ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងកូឡុំបូ ក្នុងការឈានទៅទទួលបាន និងប្រើប្រាស់កញ្ចប់ជំនួយរបស់ IMF តម្លៃ ២,៩ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រទេស G20 មានសុទិដ្ឋិនិយមថា ប្រទេសចិននឹងយល់ពីទុក្ខលំបាករបស់ប្រទេសក្រីក្រទាំងនោះ ហើយនឹងយល់ព្រមចូលរួមជាមួយអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះ។ វាពិតជាមានសារៈសំខាន់ណាស់ដែលប្រទេសចិនយល់ព្រមចូលរួមសហការ ព្រោះចិនគឺជាប្រទេសម្ចាស់បំណុលធំជាងគេសម្រាប់ប្រទេសស្រីលង្កា និងហ្សុំាប៊ី ជាដើម។

គួរជម្រាបថា ការស្វែងរកការគាំទ្រផ្នែកហិរញ្ញប្បទានបន្ថែមសម្រាប់អ៊ុយក្រែន ក៏ជាប្រធានបទដែលគេបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅឆ្នាំនេះផងដែរ។ កន្លងមកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្តល់ជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ជាង ៤៦ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយក្នុងប៉ុន្មានខែខាងមុខនេះ ទីក្រុងវ៉ាស៊ីនតោនរំពឹងថានឹងផ្តល់ជំនួយចំនួន ១០ ពាន់លានដុល្លារបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រៅតែពីជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅទីក្រុង បេហ្កាលូរ៉ូ(Bengaluru) ប្រទេសឥណ្ឌា រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ ឬហៅកាត់ថា G7 ក៏បានស្កាត់ទៅជួបគ្នានៅថ្ងៃតែមួយ និងកន្លែងតែមួយផងដែរ ក្រោមការដឹកនាំពីប្រទេសជប៉ុនដែលជាប្រធាន G7នៅឆ្នាំនេះ។ G7 បានបញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេ របស់ពួកគេសម្រាប់អ៊ុយក្រែន និងការរួបរួមក្នុងការថ្កោលទោសចំពោះសង្គ្រាមបង្ហូរឈាមមួយនេះ។ G7 បានព្រមព្រៀងបង្កើនការគាំទ្រផ្នែកសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ៊ុយក្រែននៅឆ្នាំនេះឱ្យដល់ ៣៩ពាន់លានដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ ស្ថានភាពសេដ្ឋកិច្ចប្រទេសជិតខាងល្អ ផ្ដល់សញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា

បន្ទាប់ពីស្ថានភាពវិបត្តិកូវីដ១៩ គួបផ្សំនឹងបញ្ហាផ្សេងៗ មានភាពធូរស្បើយ សេដ្ឋកិច្ច ពាណិជ្ជកម្មសកល រួមទាំងសេដ្ឋកិច្ចនៅក្នុងតំបន់ កាន់តែវិវឌ្ឍន៍…

ពលករខ្មែរជាង១លាននាក់កំពុងធ្វើនៅក្រៅប្រទេស និងបានផ្ញើលុយមកស្រុកជិត៣ពាន់លានដុល្លារក្នុងមួយឆ្នាំ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ ក្រសួងការងារបានបញ្ជូនពលករកម្ពុជាឲ្យទៅបម្រើការងារនៅក្រៅប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ