ក្រុមហ៊ុន​អាកាសចរណ៍ជាតិថៃ THAI Airways

ប្រធានក្រុមហ៊ុន THAI Airways ច្រានចោលព័ត៌មានថា ក្រុមហ៊ុនប្រឈមនឹងការបិទទ្វារ


ប្រធានក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ថៃគឺ THAI Airways បានចេញមុខបកស្រាយជុំវិញ វិបត្តិក្រុមហ៊ុន ក្រោយពីមានបណ្តាញសារព័ត៌មានជាច្រើន បានចេញផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ THAI Airways កំពុងប្រឈមនឹងការបិទទ្វារ។
ប្រធានក្រុមហ៊ុន THAI Airways ច្រានចោលព័ត៌មានថា ក្រុមហ៊ុនប្រឈមនឹងការបិទទ្វារ (រូបភាព៖ Wikipedia)
ដោយ

ប្រធានក្រុមហ៊ុន​រូបនោះ​បានបញ្ជាក់ថា ក្រុមហ៊ុនមិនបាន​ប្រឈម​នឹងការបិទទ្វារ ឬលុបចោល​ជើងហោះហើរ​ណាមួយនោះទេ គឺព័ត៌មាន​ដែលបាន​ចុះផ្សាយ​កន្លងទៅថ្មីៗនេះ មានការភ័ន្តច្រឡំ​ និងបកស្រាយ​ខុសតែប៉ុណ្ណោះ។ នេះបើយោងតាម​ការចេញផ្សាយ​នៅក្នុង​សារព័ត៌មាន Bangkok Post កាលពីម្សិលមិញ​ថ្ងៃទី ២៤ តុលា។

លោក ស៊ូម៉េត ដំរ៉ុង ឆៃថាម ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ​បានបញ្ជាក់ប្រាប់ជា​ថ្មី​ម្តងទៀតថា ​នៅក្នុងសុន្ទរកថា ដែលលោកបាន​ថ្លែងប្រាប់ដល់ នាយកប្រតិបត្តិតាម​ផ្នែកនីមួយៗ និងបុគ្គលិក​ជាន់ខ្ពស់​ជាច្រើននាក់​របស់​ក្រុមហ៊ុន គឺគ្រាន់តែ​ដើម្បីលើកទឹកចិត្ត​ឲ្យពួកគេ ខិតខំប្រឹងប្រែង​ធ្វើការឲ្យ​អស់ពីសមត្ថភាព និងធានា​ឲ្យបានថា គម្រោងស្តារ​ស្ថានការណ៍​ឡើងវិញ​របស់ក្រុមហ៊ុន នឹងទទួលបាន​ជោគជ័យ។

ប្រធានក្រុមហ៊ុន​បានលើកឡើង​នៅក្នុង វគ្គបណ្តុះបណ្តាល​បុគ្គលិក​នៅក្នុង​ការិយាល័យ​កណ្តាល ដើម្បីរំឭក​ឲ្យពួកគេ​ចងចាំពី កម្រិតនៃការប្រកួត​ប្រជែង​ក្នុងវិស័យ​អាកាសចរណ៍ តែបែរជាត្រូវ សារព័ត៌មាន បកស្រាយថា ប្រឈម​នឹងការបិទទ្វារទៅវិញ។

លោក ស៊ូម៉េត បានបដិសេធចំពោះ​ការលើកឡើងថា ក្រុមហ៊ុននឹង​ត្រូវបិទទ្វារ តែលោក​ទទួលស្គាល់ថា ក្រុមហ៊ុន ត្រូវប្រកួត​ប្រជែង​ខ្លាំងជាងមុន ជាមួយនឹង ក្រុមហ៊ុន​ដែលបើកជើង​ហោះហើរ​តម្លៃទាប។

លើសពីនេះទៅទៀត លោក ក៏បានឆ្លើយតប​ទៅនឹង សារព័ត៌មានមួយចំនួន​ ដែលថា ក្រុមហ៊ុន Thai Airways​ នឹងលុបចោល​ជើងហោះហើរត្រង់​មកកាន់ ប្រទេសក្នុង​តំបន់​អាស៊ាន​ចំនួន ៤ ក្នុងនោះ ក៏មានកម្ពុជាផងដែរ ពោលគឺ ក្រុមហ៊ុន គ្មានគម្រោង​លុបចោល​ជើងហោះហើរ​ណាមួយឡើយ។

សូមរំឭកបន្តិចថា គិតត្រឹម​ឆមាសទី ១ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Thai Airways ខាតបង់​ប្រមាណ ២១២លាន​ដុល្លារ​អាមេរិក ដែលធ្វើឲ្យ​ទឹកប្រាក់​ខាតបង់​សរុប​របស់​ក្រុមហ៊ុន កើនដល់ជាង ៩ពាន់លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកខ្ចីប្រាក់ទៅសាងសង់អគារជួល ផ្ទះជួលក្នុងក្រុងព្រះសីហនុ អាចនឹងជួបវិបត្តិអ្វីខ្លះ ក្រោយពីការចាកចេញយ៉ាងគំហុករបស់ជនជាតិចិន?

ព័ត៌មាន
សាធារណជន​ជាច្រើនបានលើកឡើងជាសំណួរថា តើការចាកចេញរបស់ជនជាតិយ៉ាងគំហុកពីខេត្តព្រះសីហនុ អាចនឹងធ្វើឲ្យប៉ះពាល់អ្វីខ្លះ ដល់អ្នកដែលខ្ចីលុយពីធនា…

វៀតណាមនាំចេញអង្ករសម្រេចបានជិត ៧លានតោន នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាមនាំចេញអង្ករជិត ៧លានតោន ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០១៩នេះ ដែលមានតម្លៃសរុបជាង ២.២០០ លានដុល្លារអាមេរិក ក៏ប៉ុន្តែ តម្លៃអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ