ដៃគូសន្តិសុខរ៉ែ

សហរដ្ឋអាម៉េរិកត្រសៀរៗទៅរកឥណ្ឌូនេស៊ី ដើម្បីបង្កើតភាពជាដៃគូសន្តិសុខរ៉ែរួមគ្នា


សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ១លើពិភពលោកកំពុងត្រសៀរៗទៅរកឥណ្ឌូនេស៊ី ដែលជាប្រទេសសម្បូរធនធានរ៉ែនីកែល ក្នុងគោលបំណងដើម្បីបង្កើតភាពជាដៃគូសន្តិសុខរ៉ែរួមគ្នា ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ដៃគូសន្តិសុខរ៉ែ
ដោយ

លោក ចូស ហ្វឺណាន់ដិស (Jose Fernandez) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថានបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ីអំពីភាពជាដៃគូសន្តិសុខរ៉ែ ដែលជាកិច្ចសហការរវាងប្រទេសចំនួន១៤ និងសហភាពអឺរ៉ុបនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហ្សាកាតា នៅក្នុងសប្តាហ៍នេះ។

លោក ហ្វឺណាន់ដិស បានប្រាប់សន្និសីទកាសែតនៅទីក្រុងហ្សាកាតាថា ភាពជាដៃគូសន្តិសុខរ៉ែ (MSP) នេះមានបំណងពន្លឿនការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ប្រកបដោយនិរន្តរភាព និងជួយសម្រួលដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការទូត ហើយវានឹងក្លាយជាឱកាសមួយដើម្បីកែលម្អបទដ្ឋានបរិស្ថាន និងអភិបាលកិច្ចនៅក្នុងវិស័យរ៉ែរបស់ប្រទេសឥណ្ឌូនេស៊ី។

ប្រទេសឥណ្ឌូនេស៊ីដែលសម្បូរធនធានរ៉ែដូចជារ៉ែនីកែល ទង់ដែង និងបុកស៊ីតជាដើម មានបំណងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលផលិតថ្ម និងរថយន្តអគ្គិសនី។ ដូច្នេះហើយប្រទេសនេះបានពង្រីកឧស្សាហកម្មកែច្នៃរ៉ែនីកែលរបស់ខ្លួនយ៉ាងសម្បើមតាំងពីប្រទេសនេះបានហាមឃាត់ការនាំចេញរ៉ែមិនទាន់កែច្នៃក្នុងឆ្នាំ២០២០ ប៉ុន្តែអ្នកការពារបរិស្ថានបានបន្ទោសឧស្សាហកម្មនេះថា បានបំផ្លាញព្រៃឈើ និងបំពុលទឹក និងខ្យល់ដែលបណ្តាលមកពីការចំហុយរ៉ែទាំងនេះ។

លោក ហ្វឺណាន់ដិស បាននិយាយថា លោកជឿជាក់ថា ភាពជាដៃគូសន្តិសុខរ៉ែនេះនឹងនាំឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយការវិនិយោគនោះទៀតសោតគឺជាការវិនិយោគមួយដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ លើកកម្ពស់ច្បាប់ការងារ និង គាំទ្រដល់ច្បាប់បរិស្ថានផងដែរ។ លោកបានចាត់ទុកឥណ្ឌូណេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ ដែលសហរដ្ឋអាមេរិកនឹងគាំទ្រ ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកមួយផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើកម្ចីទិញផ្ទះឈានដល់៥៣% នៃទំហំជាង១៥ពាន់លានដុល្លារ ជាទំហំគួរឱ្យព្រួយបារម្ភ ឬយ៉ាងណា?

បើតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ ការប្រើប្រាស់កម្ចីលក្ខណៈបុគ្គលមានទំហំសរុបជាង១៥ពាន់លានដុល្លារ…

ក្រុមហ៊ុនធំៗពីរមានគម្រោងចង់បើករោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា

នៅមួយរយៈចុងក្រោយនេះមានក្រុមហ៊ុនមួយចំនួនបានមកសិក្សាសក្តានុពលវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា ក្នុងនោះក៏មានវិស័យយានយន្តអគ្គិសនីផងដែរ។ អ្វីដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ