អាមេរិកបញ្ចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី

ព្រឹទ្ធសភាអាមេរិកបញ្ចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងខ្ទង់ចំណាយ ១ទ្រីលានដុល្លារ


ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅដើមខែកក្កដានេះ បានបញ្ចេញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសថ្មីមួយ ដែលរួមបញ្ចូលការវិនិយោគលើផ្លូវថ្នល់ ស្ពាន កំពង់ផែ ល្បឿនអ៊ីនធឺណែត និង ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ក្រោមខ្ទង់ចំណាយសរុបប្រមាណជាង ១ទ្រីលានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅដើមខែកក្កដានេះ បានបញ្ចេញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសថ្មីមួយ ដែលរួមបញ្ចូលការវិនិយោគផ្សេងៗ​ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ក្រោមខ្ទង់ចំណាយសរុបប្រមាណជាង ១ទ្រីលានដុល្លារអាមេរិក។

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើ​របស់​អា​មេ​រិ​ក ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​តាក់តែង និង​រៀបចំ​ឡើង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដោយ​គម្រោង​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​គម្រោង​ធំ​បំផុត​មួយ​មិន​ធ្លាប់​មាន​នោះ​ទេ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

គម្រោង​ដដែល​ខាងលើ ក៏​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា ជា​គម្រោង​អាទិភាព​ខ្ពស់​ជាងគេ​មួយ របស់​រដ្ឋបាល​លោក​ចូ បៃ​ឌិន ដោយ​លោក​បាន​ឲ្យ​ផ្តើម​គិតគូរ​ពី​គម្រោង​នេះ ចាប់តាំងពី​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មក​ម្ល៉េះ​។

សេចក្តី​ព្រៀង​របស់​គម្រោង​ដែល​មាន​កម្រាស់​ជាង ២.៧០០​ទំព័រ មាន​រួម​បញ្ចូល​គ្រោង​ការណ៍​អភិវឌ្ឍ​ផ្លូវថ្នល់ ផ្លូវដែក និង​ទីតាំង​ប​ញ្ជូ​ល​អគ្គិសនី​ដល់​រថយន្ត សម្រាប់​រយៈពេល​៥​ឆ្នាំ ក្រោម​ខ្ទង់ចំណាយ ៥៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បូក​រួម​នឹង​គម្រោង​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បំពង់​បង្ហូរទឹក ដែល​គ្រោង​ចំណាយ​ប្រាក់​ប្រមាណ ៤៥០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។

បើ​តាម​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណៈបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន​រូប​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ ដោយសារ​តែ​វា​នឹង​ឈាន​ទៅ​ធ្វើ​ទំនើប​កម្ម​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​សហរដ្ឋអាមេរិក ដែល​ភាគច្រើន​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហួស​សម័យ និង លើស​អាយុកាល​ប្រើប្រាស់​។

គួរ​បញ្ជាក់​ថា គម្រោង​នេះ​ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភាព​មក​ពី​គណៈបក្ស​សាធារណៈរដ្ឋ​មួយ​ចំនួន​រិះគន់​ថា​ជា​គម្រោង​ដែល​ចាយប្រាក់​អស់​ច្រើន​ជ្រុល​ពេក​។ ប្រការ​នេះ ធ្វើ​ឲ្យ​គេ នៅ​មិន​ទាន់​អាច​ដឹង​បាន​នៅឡើយ​ទេ​ថា គម្រោង​ដ៏​ធំ​សម្បើម​មួយ​នេះ អាច​នឹង​ឆ្លង​ផុត​ព្រឹទ្ធសភា​អា​មេ​រិ​ក​ដែរ ឬ​យ៉ាងណា​។

ប៉ុន្តែ​ប្រសិនបើ​វា​អាច​ឆ្លង​ផុត​ព្រឹទ្ធ​សភាព​អា​មេ​រិ​ក​មែន សេចក្តី​ព្រៀង​គម្រោង​នេះ​ចាំបាច់​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​សភាតំណាងរាស្ត្រ​អា​មេ​រិ​ក​បន្ថែម​ទៀត ដែល​នៅ​ទីនោះ គេ​ទំនងជា​ត្រូវការ​ពេល​យូរ​ដើម្បី​ជជែក​ពិភាក្សា ដោយហេតុ​ថា អា​មេ​រិ​ក​នៅ​មាន​គម្រោង​អភិវឌ្ឍ​ធំ​ៗ​ជា​ច្រើន​ទៀត ដែល​មិន​ទាន់​បាន​អនុម័ត​នៅឡើយ​។ ជាក់ស្តែង​រួម​មាន​គម្រោង​អភិវឌ្ឍ​ធនធានមនុស្ស អប់រំ ថែទាំ​កុមារ គម្រោង​បម្រែបម្រួល​អាកាសធាតុ និង គ​ម្រេ​ង​ជា​អាទិភាព​ផ្សេង​ៗ​ទៀត​៕

None



អត្ថបទបន្ទាប់


កូវីដ-១៩បំប្លែងថ្មី ឌែលតា កំពុងធ្វើឲ្យរោងចក្រឧស្សាហកម្មនៅអាស៊ីរង្គោះរង្គើ

បណ្តារោងចក្រឧស្សាហកម្មនៅប្រទេសក្នុងតំបន់អាស៊ី បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសចាប់ពីអំឡុងខែកក្កដា ថ្មីៗកន្លងមកនេះ គួបផ្សំជាមួ…

ក្រុមហ៊ុននៅវៀតណាមថា កញ្ចប់ថវិកាជាង១ពាន់លានដុល្លារពីរដ្ឋាភិបាល ពិបាកទទួលបាន ព្រោះមានលក្ខខណ្ឌតម្រូវច្រើន

នៅកំឡុងពេលកូវីដ-១៩ រដ្ឋាភិបាលវៀតណាមបានបញ្ចេញថវិការជំរុញសេដ្ឋកិច្ច ប្រមាណជាង១ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនសហគ្រាសដែលរងផលប៉ះពាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ