ក្រុមហ៊ុន​ចិន​ចូល​បញ្ជីខ្មៅអាមេរិក

អាមេរិក ត្រៀមដាក់បញ្ជូលក្រុមហ៊ុនចិនរាប់សិបក្រុមហ៊ុនបន្ថែមទៀត ចូលបញ្ជីខ្មៅ


សហរដ្ឋអាមេរិក គ្រោងនឹងដាក់បញ្ចូលក្រុមហ៊ុនចិន រាប់សិបក្រុមហ៊ុនបន្ថែមទៀតចូលក្នុងបញ្ជីពាណិជ្ជកម្មខ្មៅ នៅថ្ងៃសុក្រទី ១៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះ ក៏មានក្រុមហ៊ុនកំពូលរបស់ចិន SMIC ផលិតបន្ទះឈីប ផងដែរ។ នេះបើតាមប្រភពព័ត៌មានដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters។
អាមេរិក ត្រៀមដាក់បញ្ជូលក្រុមហ៊ុនចិនរាប់សិបក្រុមហ៊ុនបន្ថែមទៀត ចូលបញ្ជីខ្មៅ (រូបភាព៖https://www.financial-world.org)
ដោយ

ការ​បន្ថែម​ក្រុមហ៊ុន​ចិន​ចូលក្នុងបញ្ជីខ្មៅ ដែលមិនត្រូវបាន​ជូនដំណឹង​ពីមុន​មកនោះ ត្រូវបាន​គេមើល​ឃើញថា​ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​មួយ​របស់​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ដើម្បី​រឹតបន្ដឹង​ទៅលើ​ប្រទេសចិន ដែលវា​ត្រូវបាន​គេចាត់ទុកថា គឺជា​កេរដំណែល​របស់លោកត្រាំ​ក្នុង​ពេល​លោក​កាន់​តំណែង​ប្រធានាធិបតីអាមេរិក។ ការគ្រោង​ដាក់បញ្ចូល​ក្រុមហ៊ុន​ចិន​បន្ថែម​ចូល​ក្នុងបញ្ជីខ្មៅនេះ គឺ​វា​បាន​កើតឡើង​នៅមុនពេល​ដែល​ប្រធានាធិបតី​ជាប់ឆ្នោត លោក ចូ បៃដិន នឹងត្រូវ​ចូលកាន់​តំណែង​នៅថ្ងៃទី ២០ ខែ​មករា​ខាងមុខនេះ។

ជាសរុប​ សហរដ្ឋអាមេរិក​រំពឹងថា នឹង​បញ្ចូល​បន្ថែម​ក្រុមហ៊ុន​ប្រហែល ៨០ ចូលទៅក្នុង​បញ្ជីពាណិជ្ជកម្ម​ខ្មៅ​របស់​អាមេរិក ដែលគេហៅថា Entity List ហើយ​មានស្ទើរតែ​ទាំងអស់​នៃក្រុមហ៊ុន​ទាំងនោះ គឺជា​ក្រុមហ៊ុន​ចិន។

ក្រោម​ការរៀបចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ត្រូវបាន​គេរំពឹងថា នឹង​ដាក់ឈ្មោះ ចិន​មួយចំនួន ដែលទីក្រុង​វ៉ាស៊ិនតោន និយាយថា មានទំនាក់ទំនង​ជាមួយនឹង​យោធាចិន ដែលក្នុងនោះ ខ្លះ​កំពុងជួយ​សាងសង់ និងធ្វើ​ចលនា​យោធា​នៅលើ​កោះ​សិប្បនិម្មិត នៅ​សមុទ្រចិន​ខាងត្បូង ក៏ដូចជា​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស។ នេះបើតាម​ការអះអាង​របស់​ប្រភព​ព័ត៌មាន​ដែលបាន​ប្រាប់ Reuters។

រដ្ឋបាល​លោកត្រាំ តែងតែ​ប្រើ​បញ្ចី​ពាណិជ្ជកម្មខ្មៅនេះ ដោយគិត​មកទល់​ឥឡូវ​នេះ បាន​ដាក់បញ្ចូល​​ជាង ២៧៥ ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ​ដែលមាន​មូលដ្ឋាន​នៅក្នុងប្រទេស​ចិន ចូលបញ្ជីនេះ​រួច​ហើយ ដើម្បី​វាយ​ប្រហារ​ដល់​ឧស្សាហកម្ម​ស្នូលរបស់ចិន។

ក្រុមហ៊ុនទាំងនោះ រួមបញ្ចូលទាំង ក្រុមហ៊ុន​យក្ស​ក្នុងឧស្សាហកម្ម​ទូរគមនាគមន៍​របស់ចិន គឺ Huawei Technologies Co និងក្រុមហ៊ុន​ជាប់ពាក់ព័ន្ធ​ប្រមាណ ១៥០ទៀត, ខណៈដែល​ក្រុមហ៊ុន ZTE Corp ក៏មាន​ជាប់ទាក់ទង​​នៅក្នុង​បញ្ជីខ្មៅ​របស់អាមេរិកនេះដែរ រួមទាំង​ក្រុមហ៊ុន​មួយចំនួនទៀត។ អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍ គឺថ្មីៗ​ក្រុមហ៊ុន SMIC ដែលជា​ក្រុមហ៊ុន​ចិន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​អន្តរជាតិ​ដ៏ធំមួយ ក៏បាន​ស្ថិត​នៅក្នុង​ផ្ទាំងស៊ីប​​បញ្ជីខ្មៅ​របស់អាមេរិកដែរ។

កាលពីខែ​មុននេះ ក្រសួង​ការពារជាតិ​របស់​អាមេរិក ​ក៏បានដាក់​បន្ថែម​ក្រុមហ៊ុន​ចិន​មួយចំនួន ចូល​បញ្ជីខ្មៅដែរ ដោយបាន​ចោទប្រកាន់ថា មានជាប់ទាក់ទង​នឹង​យោធោចិន ដែលបាន​ហាមឃាត់​វិនិយោគអាមេរិក​មិនឲ្យ​ទិញ​ភាគហ៊ុន​ពីក្រុមហ៊ុនចិន​ទាំងនោះ កាលពីឆ្នាំ​មុននេះ។

ក្រុមហ៊ុន SMIC បានបញ្ជាក់​ម្ដងហើយ​ម្ដងទៀតថា ខ្លួន​មិនបាន​ជាប់ពាក់ព័ន្ធ​នឹង​យោធោចិន​នោះទេ។ ទោះជាបែបនេះក្ដី ក្រសួង​ពាណិជ្ជកម្ម​អាមេរិក នៅតែ​រំពឹងថា នឹង​ដាក់​បញ្ចូល​ក្រុមហ៊ុន​ SMIC និងក្រុមហ៊ុន​ពាក់ព័ន្ធ ចូលទៅក្នុង​បញ្ជីខ្មៅ​នេះ ឲ្យខាង​តែបាន។

ចំណង​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ិនតោន និងទីក្រុង​ប៉េកាំង បានក្លាយជា​ប្រឈមមុខ​តតាំង​គ្នា​កាន់តែ​ខ្លាំងឡើងៗ នៅប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ នៅពេលដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិពភលោក​ទាំងពីរនេះ បានតតាំងគ្នា​ចំពោះ​​ការគ្រប់គ្រង​របស់ទីក្រុងប៉េកាំង ក្នុងការគ្រប់គ្រង​ការផ្ទុះរាលដាល​នៃមេរោគ​កូវីដ-១៩។ បន្ថែមពីនេះ ក៏មាន​ការ​ប្រឆាំង​តបតគ្នា​រវាង​ការដាក់ចេញ​នូវច្បាប់​សន្ដិសុខជាតិ​នៅទីក្រុង​ហុងកុង និង​ការ​កើនឡើង​ភាពតានតឹង​នៅឯ​សមុទ្រចិន​ខាងត្បូងជាដើម៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិក Pfizer ដាក់ស្នើឲ្យជប៉ុនអនុម័តថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន

ក្រុមហ៊ុនឱសថដ៏ធំមួយរបស់អាមេរិក គឺ ហ្វាយស័រ (Pfizer) នៅថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ បានដាក់ស្នើទៅកាន់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភា…

ចិនគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យប្រជាជន ៥០លាននាក់ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន

ប្រទេសចិន មានគម្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរបស់ខ្លួន៥០លាននាក់ ដែលជាអ្នកស្ថិតនៅក្រុមជួរមុខ ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ