ប្រសិទ្ធភាពវ៉ាក់សាំងដូសទី៣ ធ្លាក់ចុះខ្លាំង

ការសិក្សារបស់សហរដ្ឋអាមេរិក៖ ប្រសិទ្ធភាពវ៉ាក់សាំងដូសទី៣ ធ្លាក់ចុះខ្លាំង ក្រោយពេលចាក់បាន៤ខែ


ការសិក្សាថ្មីមួយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CDC បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រសិទ្ធភាពដូសទី៣នៃវ៉ាក់សាំង Pfizer និង Moderna ថយចុះយ៉ាងខ្លាំងនៅត្រឹមខែទី៤ បន្ទាប់ពីចាក់រួច។ នេះបើយោងតាមការចុះផ្សាយមួយ ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
វ៉ាក់សាំង Pfizer

ការសិក្សាថ្មីដែលបង្ហាញពីប្រសិទ្ធិភាពវ៉ាក់សាំងមានការធ្លាក់ចុះនេះ គឺផ្អែកលើ អ្នកជំងឺដែលបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ដែលមានច្រើនជាង២០ម៉ឺននាក់ ខណៈអ្នកមានជាង៩ម៉ឺននាក់ទៀត ជាអ្នកជំងឺនៅមន្ទីរពេទ្យដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ រាប់ចាប់ពីអំឡុងពេលពីខែសីហា ឆ្នាំ ២០២១ ដល់ថ្ងៃខែមករា ឆ្នាំ ២០២២។

គួរជម្រាបថា ក្នុងអំឡុងពេលលេចឡើងនូវមេរោគអូមីក្រុង ប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលរារាំងមនុស្សពីការធ្លាក់ខ្លួនឈឺធ្ងន់ត្រូវសង្គ្រោះបន្ទាន់ មាន៨៧% សម្រាប់អំឡុងពេលពីរខែបន្ទាប់ពីការចាក់ដូសជម្រុញ ឬដូសទី៣ ហើយបានបន្តធ្លាក់ចុះត្រឹម ៦៦%ប៉ុណ្ណោះនៅខែទីបួន។ ជាមួយគ្នានេះ ប្រសិទ្ធភាពនៃវ៉ាក់សាំងការពារកុំអោយមនុស្សចាំបាច់ត្រូវចូលសម្រាកនៅមន្ទីរពេទ្យគឺមាន ៩១% ក្នុងរយៈពេលពីរខែដំបូង ប៉ុន្តែបានធ្លាក់ចុះមកត្រឹម ៧៨% នៅខែទី៤ បន្ទាប់ពីការចាក់លើកទីបី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីកូវីដ១៩របស់សេតវិមាន ទីប្រឹក្សាផ្នែកវេជ្ជសាស្រ្ដជាន់ខ្ពស់អាមេរិកបាននិយាយថា គេទំនងជាត្រូវការដូសទី៤ បន្ថែមទៀតសម្រាប់ក្រុមមនុស្សដែលមានការឆ្លើយតបនឹងភាពស៊ាំចុះខ្សោយ ដូចជាមនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពារភាពស៊ាំខ្សោយ។

គួរជម្រាបថា រហូតមកទល់ពេលនេះ ករណីឆ្លងសរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ៤១០លានករណី និងស្លាប់សរុបមានប្រមាណ ៥លាន ៨សែននាក់ ខណៈដែលសហរដ្ឋអាមេរិក មានអ្នកឆ្លងសរុបជាង៧៧លានករណី ស្លាប់ជិត១លាននាក់៕

 អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ចិន និងសិង្ហបុរី បានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ Paxlovid របស់ Pfizer

និយតករផលិតផលវេជ្ជសាស្រ្តរបស់ប្រទេសចិន និងសិង្ហបុរី ថ្មីៗនេះទើបតែបានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ប្រភេទ Paxlovid របស់ក្រុមហ៊…

កម្មវិធី SIS Cambodia ជួយសាលារៀននៅខេត្តកំពតអនុវត្តប្រព័ន្ធអប់រំបែបឌីជីថល

កម្មវិធី SIS Cambodia ដែលជាប្រព័ន្ធអប់រំបែបឌីជីថល ដែលបង្កើតឡើងដោយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដោយសហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ