ពាណិជ្ជកម្ម​រវាង​ថៃ និងអាមេរិក

អាមេរិក គ្រោងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្មអាហារសមុទ្រថៃតម្លៃ ជាង ១ពាន់លានដុល្លារ


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា គ្រោងនឹងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្ម សម្រាប់ឧស្សាហកម្មអាហារសមុទ្រថៃ ដែលមានទំហំពាណិជ្ជកម្មប្រមាណ ១,៣ ពាន់លានដុល្លារអាមេរិក ដោយសារតែ ការចាត់វិធានការកែលម្អសិទ្ធកម្មករ ធ្វើមិនបានល្អ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិក គ្រោងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្មអាហារសមុទ្រថៃតម្លៃ ជាង ១ពាន់លានដុល្លារ (រូបភាព៖https://www.ft.com)
ដោយ

បើតាមការដកស្រង់​សម្តីរបស់ ការិយាល័យអ្នក​តំណាង​ពាណិជ្ជកម្មអាមេរិក ដោយសារព័ត៌មាន​ Bloomberg​ បានបង្ហាញឲ្យដឹងថា ផលិតផល​គ្រឿងសមុទ្រថៃ​ទាំងអស់ នឹងបាត់បង់សិទ្ធិ​ទទួលបាន​ការអនុគ្រោះពន្ធ ដោយសារតែ បង្ហាញសិទ្ធកម្មករ​ក្នុងវិស័យ​អាហារសមុទ្រ និងដឹកជញ្ជូន បានអូសបន្លាយ​អស់ជាច្រើន​ឆ្នាំមកហើយ។

លោក ដូណាល់ ត្រាំ ក៏បានឲ្យដឹងដែរថា ការផ្អាកការ​អនុគ្រោះពន្ធនេះ នឹងចាប់ផ្តើម​ចាប់ពីខែមេសា ឆ្នាំ ២០២០​ខាងមុខនេះ ដោយលោក​បានបញ្ជាក់ថា ប្រទេសថៃ មិនបានដោះស្រាយ​បញ្ហាសិទ្ធិមនុស្ស ជាពិសេសគឺ សិទ្ធកម្មករ ដែលគេទទួល​ស្គាល់ទូទាំង​សកលលោកនោះទេ។

ក្រៅពីអាហារសមុទ្រ នៅមានផលិតផល​ជាច្រើនមុខទៀត ដែលអាចនឹងបាត់បង់​ការអនុគ្រោះពន្ធ​នេះដែរ ដូចជា បន្លែ ផ្លែឈើ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិក​ជាដើម។

បើតាម សារព័ត៌មាន​ក្នុងស្រុកថៃ ​Bangkok Post​ បានបញ្ជាក់ឲ្យ​ដឹងថា រាជរដ្ឋាភិបាលថៃ និងពាណិជ្ជករ​ជាច្រើនរូប បាននិងកំពុង​ស្វែងរក ការបញ្ជា​ក់ច្បាស់លាស់ពី អាមេរិក អំពីគម្រោងផ្អាក​ការអនុគ្រោះពន្ធនេះ។

លោកស្រី ភីមឆាណុក វុន ករ ផុន មន្រ្តីជាន់ខ្ពស់​នៃក្រសួង​ពាណិជ្ជកម្មថៃ បានឲ្យដឹងថា ថៃ ត្រូវការពេល​វេលាបន្ថែម ដើម្បីសិក្សាពី ផលប៉ះពាល់ ដោយសារតែ ថៃ ទើបតែទទួលបាន បញ្ជីទំនិញ ដែលត្រូវប៉ះពាល់។

គួរជម្រាបថា ការិយាល័យ​អ្នកតំណាងពាណិជ្ជកម្ម​អាមេរិក បង្ហាញឲ្យដឹងថា ការនាំចេញរបស់ថៃ ទៅកាន់អាមេរិក កាលពីឆ្នាំ ២០១៨កន្លងទៅ​សម្រេចបានជាង ៣១ពាន់លានដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ សូម​កុំនិយាយ​រឿង​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់​ចុះ ដោយ​គ្មាន​​​តួលេខ!

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​អះអាង​ថា ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ នៅតែ​ស្ថិត​នៅ​ក្នុង​ដំណើរ​លូតលា…

ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបង្កើនការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី ADB នឹងបង្កើនការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជាជាមួយនឹងផ្តល់ថវិកា ជាង ១,៤ ពាន់លានដុល្លារអាមេរិកដល់ប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ