បុគ្គលិកបម្រើសេវាកម្មផ្លូវដែកអង់គ្លេសគ្រោងធ្វើកូដកម្មទូទាំងប្រទេស

បុគ្គលិកបម្រើសេវាកម្មផ្លូវដែកអង់គ្លេសគ្រោងធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារអត្ថប្រយោជន៍ការងារបន្ថែម


សហជីពអង់គ្លេសបាននិយាយក្នុងថ្ងៃទី ៣១ ខែ សីហាថា បុគ្គលិកបម្រើសេវាកម្មផ្លូវដែកអង់គ្លេសគ្រោងនឹងធ្វើកូដកម្មរយៈពេល ២៤ ម៉ោងទូទាំងប្រទេសតែម្ដង ចាប់ពីថ្ងៃទី ២៦ ខែកញ្ញាតទៅ ដើម្បីទាមទារការដំឡើងប្រាក់បៀវត្ស សុវត្ថិភាពការងារ និង លក្ខខណ្ឌអត្ថប្រយោជន៍ផ្សេងៗ ខណៈបច្ចុប្បន្នប្រាក់ឈ្នួលរបស់ពួកគេ ដែលទទួលបានមិនអាចទប់ទល់នឹងការកើនឡើងដ៏ខ្ពស់នៃអតិផរណាក្នុងប្រទេសនោះទេ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
បុគ្គលិកបម្រើសេវាកម្មផ្លូវដែកអង់គ្លេសគ្រោងធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារអត្ថប្រយោជន៍ការងារបន្ថែម
ដោយ

សមាគមប្រាក់បៀវត្សរ៍បុគ្គលិកសម្រាប់សេវាកម្មដឹកជញ្ជូន (TSSA) អង់គ្លេសបាននិយាយថា ខ្លួនកំពុងជំរុញឱ្យមានការកែសម្រួលប្រាក់ឈ្នួលសម្រាប់បុគ្គលិកនៅក្រុមហ៊ុនប្រតិបត្តិការរថភ្លើង បន្ទាប់ពីបុគ្គលិកទាំងនោះ បានបដិសេធទទួលយក ការផ្ដល់ជូនប្រាក់បៀវត្សរ៍បន្ថែម ២% ដែលពួកគេចាត់ទុកថា វាជាការប្រមាថយ៉ាងធ្ងន់ធ្ងរ។ សហជីពកំពុងតែស្ថិតក្នុងការពិភាក្សាអំពីដំណោះស្រាយសម្រាប់អត្ថប្រយោន៍បន្ថែមដល់បុគ្គលិកជាមួយក្រុមហ៊ុន Network Rail ដែលជាក្រុមហ៊ុនវិស័យសាធារណៈដែលគ្រប់គ្រង និង ប្រតិបត្តិការផ្លូវដែក និង ហេដ្ឋារចនាសម្ព័ន្ធភាគច្រើនរបស់ចក្រភពអង់គ្លេស។

លោក Manuel Cortes មេដឹកនាំសហជីពនៃសមាគមប្រាក់បៀវត្សរ៍បុគ្គលិកសម្រាប់សេវាកម្មដឹកជញ្ជូន បាននិយាយថា ក្រុមសហជីពដែលកំពុងបន្តចរចាជាមួយក្រុមហ៊ុន Network Rail ហាក់ទទួលបានការឆ្ពោះទៅរកដំណោះស្រាយតិចតួចបំផុត។ មេដឹកនាំសហជីពរូបនេះបានអះអាងថា ប្រសិនបើមិនមានកិច្ចព្រមព្រៀងល្អប្រសើរ ដើម្បីដោះស្រាយទេ នោះនឹងមិនអាចជៀសផុតពីការធ្វើកូដកម្មបានឡើង។

សមាគមប្រាក់បៀវត្សរ៍បុគ្គលិកសម្រាប់សេវាកម្មដឹកជញ្ជូន បាននិយាយថា សកម្មភាពធ្វើកូដកម្មនឹងស្របគ្នានឹងសន្និសីទប្រចាំឆ្នាំរបស់គណបក្សពលករ ដែលជាបក្សប្រឆាំងរបស់ចក្រភពអង់គ្លេស ដែលនឹងប្រារព្ធឡើងនៅទីក្រុង Liverpool។

គួរជម្រាបថា អតិផរណានៅក្នុងចក្រភពអង់គ្លេសបានឡើងដល់កំពូល ១០% នៅក្នុងខែកក្កដា ដោយមានការព្យាករណ៍ថា នឹងមានការកើនឡើងបន្ថែមទៀត ដែលអាចធ្វើឲ្យការចំណាយលើជីវភាពរស់នៅរបស់ប្រជាជនកាន់តែអាក្រក់ទៅៗ ដែលជំរុញភាគច្រើនដោយការកើនឡើងនៃតម្លៃថាមពល។

មិនមែនតែកម្មករធ្វើការនៅក្រុមហ៊ុនរថភ្លើងនោះទេ ដែលបានតវ៉ា នាប៉ុន្មានសប្ដាហ៍មុននេះ ក្រុមកម្មករនិយោជិតនៅកំពង់ផែដ៏ធំមួយរបស់អង់គ្លេសក៏បានប្រកូកប្រកាសនាំគ្នាធ្វើកូដកម្ម ទាមទារការដំឡើងប្រាក់ឈ្នួលនេះផងដែរ៕




អត្ថបទបន្ទាប់


រុស្ស៊ីប្រកាសបិទការបង្ហូរឧស្ម័នទាំងស្រុងទៅអឺរ៉ុប ក្រោមហេតុផលជួសជុលបំពង់បង្ហូរឧស្ម័ន

ព័ត៌មាន
ប្រទេសរុស្ស៊ីបានផ្អាកការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងតែម្តង តាមរយៈបំពង់បង្ហូរឧស្ម៍នដ៏សំខាន់មួយទៅកាន់តំបន់អឺរ៉ុបរាប់ចាប់ពីថ្ងៃពុធទៅ៣១សីហាតទៅ…

ពិបាកក្នុងការបង់ថ្លៃសំរាមមែនទេ? ជាមួយអេស៊ីលីដាម៉ូបាលពិតជាងាយស្រួល និងរហ័សបំផុត

ព័ត៌មាន
ជារៀងរាល់ខែ ក្រៅពីការបង់ថ្លៃទឹកភ្លើងហើយនោះ សម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ ក៏មិនត្រូវភ្លេចដែរចំពោះការបង់ថ្លៃសំរាម។ ប៉ុន្ដែ បើក្នុងករណីលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ