សម្ព័ន្ធភាពអាមេរិក-តៃវ៉ាន់

អាមេរិកនឹងបន្ថែមចំនួនទ័ពនៅកោះតៃវ៉ាន់ ដើម្បីជួយបង្កើនការហ្វឹកហ្វឺនកម្លាំងយោធាពីការគំរាមកំហែងរបស់ចិន


សហរដ្ឋអាមេរិកគ្រោងនឹងបង្កើនចំនួនទ័ពដាក់ពង្រាយទៅកាន់កោះតៃវ៉ាន់ ពោលគឺច្រើនជាងដល់ទៅ៤ដង បើធៀបនឹងចំនួនទ័ពដែលមានក្នុងពេលបច្ចុប្បន្ន។ ការបន្ថែមកម្លាំងទៅតៃវ៉ាន់គឺក្នុងគោលដៅ ពង្រឹងកម្មវិធីហ្វឹកហ្វឺនយោធារបស់កោះមួយនេះ ចំពេលមានការគំរាមកំហែងកើនឡើងពីប្រទេសចិន និងស្របពេលដែលទំនាក់ទំនងចិន និង អាមេរិក កាន់តែប្រេះឆា ដោយសារសំណុំរឿងចុងក្រោយទាក់ទិនបាឡុងចារកម្ម។ នេះបើតាមការចុះផ្សាយដោយសារកាសែតអាមេរិក The Wall Street Journal។
អាមេរិកនឹងបន្ថែមចំនួនទ័ពនៅកោះតៃវ៉ាន់ ដើម្បីជួយបង្កើនការហ្វឹកហ្វឺនកម្លាំងយោធាពីការគំរាមកំហែងរបស់ចិន
ដោយ

សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយទាហានពី ១០០ ទៅ ២០០ នាក់បន្ថែមទៀតទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពោលគឺកើនឡើង៣០នាក់ បើធៀបនឹងការបង្កើនចំនួនទ័ពដែលបានធ្វើកាលពីឆ្នាំមុន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកប្រាប់កាសែតអាមេរិក The Wall Street Journal។កងកម្លាំងទាំងនោះនឹងបញ្ជូនទៅក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពហ្វឹកហ្វឺនយោធារបស់កោះតៃវ៉ាន់ ដើម្បីការពារខ្លួននៅពេលដែលទីក្រុងប៉េកាំងបើកការវាយប្រហារណាមួយ។

យោងតាមទិន្នន័យរបស់ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ចំនួនទាហានអាមេរិកនៅលើកោះតៃវ៉ាន់ដែលរួមមានកងកម្លាំងប្រតិបត្តិការពិសេស និងកងម៉ារីន គឺមានការប្រែប្រួលគួរកត់ឱ្យសម្គាល់ក្នុងប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ដែលនឹងក្លាយជាការដាក់ពង្រាយកម្លាំងដ៏ធំមិនធ្លាប់មានរបស់អាមេរិកលើកោះប្រជាធិបតេយ្យមួយនេះ ជួនចំពេលដែលការគំរាមកំហែងក៏មានកាន់តែខ្លាំងឡើងពីចិនដីគោកដែរ។

មន្ទីរបញ្ជកោណអាមេរិកឱ្យដឹងទៀតថា កងទ័ពបន្ថែមទាំងនោះនឹងត្រូវផ្តល់ភារកិច្ចក្នុងការបណ្តុះបណ្តាលកងកម្លាំងកោះតៃវ៉ាន់ មិនត្រឹមតែនៅលើប្រព័ន្ធសព្វាវុធរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែគឺនៅលើសមយុទ្ធយោធាជាក់ស្តែងបាញ់គ្រាប់ពិតទៀតផង។ ទោះយ៉ាងណា គេបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីការដាក់ពង្រាយនេះថានឹងធ្វើឡើងនៅពេលណានោះទេ ដោយសារនេះជារឿងសម្ងាត់របស់យោធា។

ទាក់ទិនទៅនឹងបញ្ហានេះ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយបាននោះទេ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យនៅទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវលើប្រតិបត្តិការយោធាអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក បានបដិសេធមិនធ្វើអត្ថាធិប្បាយដូចគ្នា។

យោងតាមអ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោក វរសេនីយ៍ទោ ម៉ាទី មែនណឺ(Marty Meiners) បាននិយាយថា៖ «យើងមិនមានការអត្ថាធិប្បាយលើប្រតិបត្តិការជាក់លាក់ ការចូលរួម ឬការហ្វឹកហ្វឺនណាមួយទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា ការគាំទ្ររបស់យើងសម្រាប់ទំនាក់ទំនងការពារជាតិជាមួយតៃវ៉ាន់ នៅតែប្រកាន់ជំហរដដែល នោះគឺការប្រឆាំងនឹងការគំរាមកំហែងណាមួយដែលបង្កឡើងដោយប្រទេសចិន។ ការប្តេជ្ញាចិត្តរបស់យើងចំពោះកោះតៃវ៉ាន់ គឺរឹងមាំ ហើយវារួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់ទាំងមូល»៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា ចូលរួមជាមួយនិយ័តករបរធនបាលកិច្ច ដើម្បីជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគ

ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជារំពឹងខ្ពស់ ការចូលរួមក្នុងវិស័យបរធនបាលកិច្ចរបស់ខ្លួននឹងរួមចំណែកជួយពង្រឹងការអនុវត្តន៍ច្បាប់វិនិយោគ ក៏ដូចកាត់ប…

អង្គការសហប្រជាជាតិស្នើឲ្យប្រទេសម្ចាស់បំណុលសម្រាលបន្ទុកបំណុល៣០% សម្រាប់៥២ប្រទេសដែលងាយរងគ្រោះ

ក្រោយពីមើលឃើញបន្ទុកបំណុលរបស់ប្រទេសក្រីក្រកាន់តែរីកប៉ោងខ្លាំងឡើង ជាមួយនឹងវិធានការបន្ធូរបន្ថយនានា ហាក់បីដូចជាមិនមានផ្លែផ្កាទល់តែសោះនោះ អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ