ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក

តំណាងពាណិជ្ជកម្មអាមេរិកថា ក្របខណ្ឌ IPEF ដែលគ្មានចិននឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងសម្រាប់អាជីវកម្ម


អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមថា ក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក IPEF ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ការធ្វើធុរកិច្ច នៅពេលដែលអវត្តមានប្រទេសចិន។ លោកស្រីបន្ថែមថា ប្រវត្តិសាស្ត្រក្រោយសង្រ្គាមរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ គឺជាឧទាហរណ៍បង្ហាញពីវិធីដែលបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះគួរត្រូវបានដោះស្រាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។
អវត្តមានកិច្ចសហប្រតិបត្តិការពីចិន នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ជាទុន ជម្រុញកំណើនធុរកិច្ច!

បើទោះបីជា ប្រវត្តិសាស្រ្តសង្គ្រាមនេះមានភាពងងឹត និងការឈឺចាប់ជាច្រើន ប៉ុន្តែប្រសិនបើគេក្រឡេកមើលមកស្ថានភាពភាគីប្រទេសទាំងពីរនាពេលសព្វថ្ងៃនេះ ប្រវត្តិសាស្រ្តនេះបែរជាបានឆ្លុះបញ្ចាំងពីភាពធន់ ការផ្សះផ្សា និងក្តីសង្ឃឹមទៅវិញ។ ជាក់ស្ដែង ឥឡូវនេះសហរដ្ឋអាមេរិកគឺជាអតិថិជនដ៏ធំបំផុតនៃការនាំចេញពីប្រទេសវៀតណាម ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់អាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អំឡុងទស្សនកិច្ចនៅទីក្រុងហាណូយ តំណាងពាណិជ្ជកម្មរូបនេះដដែល ក៏បានលើកឡើងពីក្ដីកង្វល់នៃកម្លាំងពលកម្មហួសហេតុទៅលើជាតិជនដើមភាគតិចនៅប្រទេសចិន នៅក្នុងការផលិតខ្សែចង្វាក់ផ្គត់ផ្គង់ពីតំបន់ស៊ីនជាំងផងដែរ។ លោកស្រីបានប្រាប់ឲ្យប្រទេសវៀតណាមប្រុងប្រយ័ត្ន និងមិនអាចអនុញ្ញាតឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ទាំងនោះ ចូលទៅក្នុងការផលិតកម្មរបស់ខ្លួននោះទេ ជាពិសេសគឺមិនឲ្យនាំចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិកតែម្ដង។

ស្របពេលនេះដែរ លោកស្រីបានច្រានចោលមតិរិះគន់មកលើក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក(IPEF) ដែលថា ពុំបានរាប់បញ្ចូលនូវការលើកលែងរនាំងពន្ធគយ។ មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនរូបនេះអះអាងថា អាទិភាពរបស់ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដូចជាបញ្ហារនាំងពន្ធនិងថាមពលស្អាតជាដើម កំពុងត្រូវបានចរចាដោយប្រទេសចំនួន១៤ដែលជាសមាជិកហើយ។ គេជឿថា ប្រសិនបើប្រទេសទាំងនេះ អាចយល់ព្រមធ្វើឲ្យនីតិវិធីគយរបស់ពួកគេមានលក្ខណៈឌីជីថល និងអាចធ្វើអន្តរកម្មក្នុងចំណោមរដ្ឋជាសមាជិកទាំងអស់បាន នោះវានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកនាំចេញ និងអ្នកនាំចូលដូចគ្នា។

សូមជម្រាបថា ប្រទេសចិនមិនមែនជាសមាជិកក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកនេះឡើយ។ ផ្ទុយទៅវិញ ប្រទេសនេះកំពុងខ្វែងជើងគ្នាជាមួយសហរដ្ឋអាមេរិក មើលមុខគ្នាមិនត្រង់ ជុំវិញឧបករណ៍អេឡិចត្រូនិក បន្ទះឃីប កម្លាំងពលកម្មដោយបង្ខំ សមុទ្រចិនខាងត្បូង ប៉េងប៉ោងចារកម្ម និងសង្គ្រាមពន្ធគយផងដែរ។

គួរជម្រាបថា សហរដ្ឋអាមេរិកពឹងផ្អែកលើវៀតណាមសម្រាប់ផលិតផលដូចជាអេឡិចត្រូនិក គ្រឿងសង្ហារឹម និងគ្រាប់ស្វាយចន្ទី។ ប៉ុន្តែក៏មានទំនិញសំខាន់ៗផ្សេងៗទៀតដែរ ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងសម្លៀកបំពាក់ ដែលឧស្សាហកម្មទាំងពីរនេះ គឺជាមុខសញ្ញាដែលសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត មិនថាតែនៅវៀតណាមទេ ពោលគឺនៅទូទាំងពិភពលោកក្រោមច្បាប់ការពារការធ្វើការងារដោយបង្ខំ៕




អត្ថបទបន្ទាប់


ចិនចំណាយថវិកាជាង៥១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ១៩កាលពីឆ្នាំ២០២២

បើយោងតាមរបាយការណ៍ថវិកាជាតិប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ការចំណាយលើការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងខេត្តនានា មានជាង ៥១ពាន់លានដ…

តើការផ្គត់ផ្គង់ប្រេងនឹងអាចក្លាយជាបញ្ហាមានច្រើនជាងតម្រូវការនៅឆ្នាំ២០២៤ ដែរឬទេ?

រដ្ឋមន្ត្រីថាមពលនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចេញមកមកអះអាងថ្មីៗនេះថា បញ្ហាការផ្គត់ផ្គង់ប្រេងនឹងមានធំជាងតម្រូវការសម្រាប់ទីផ្សារសាកលនៅឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ