អាមេរិក-រុស្សី

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកព្រលះមន្ត្រីគ្រាក់ៗរបស់រុស្ស៊ី នៅក្នុងជំនួប G20


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រីចេនេត យេលេន (Janet Yellen) បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «សង្រ្គាមដ៏ព្រៃផ្សៃ និងអយុត្តិធម៌» របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ហើយលោកស្រីបានប្រលះចំៗទៅកាន់ មន្ត្រីហិរញ្ញវត្ថុគ្រាក់ៗរបស់រុស្ស៊ី ដែលចូលរួមក្នុងកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះថា ពួកគេត្រូវតែទទួលខុសត្រូវជាមួយលោកពូទីនចំពោះ «ផលវិបាកដ៏ធ្ងន់ធ្ងរបំផុត» នៃសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយាសារព័ត៌មានអន្តរជាតិធំៗ។
មន្ត្រីអាមេរិកព្រលះមន្ត្រីគ្រាក់ៗរុស្ស៊ី!
ដោយ

ក្រោយពីជំនួប G20 ថ្នាក់រដ្ឋមន្ត្រីការបរទេស​បិទបញ្ចប់ទៅគ្នា​លទ្ធផលអ្វី​ជាដុំកំពួននោះ ឥឡូវនេះក្រុមមេដឹកនាំនៃរដ្ឋមន្រ្តី​ហិរញ្ញវត្ថុមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) បាននឹងកំពុងជួបប្រជុំគ្នានៅលើកោះបាលី ខណៈដែលម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីព្យាយាម​សម្របសម្រួល និងរកចំណុចពិភាក្សារួមគ្នា​ក្នុងការរកដំណោះស្រាយ​នៃសង្រ្គាមអ៊ុយក្រែន ព្រមទាំងសម្ពាធសេដ្ឋកិច្ចដែលកាន់តែយ៉ាប់យ៉ើនទៅៗផងដែរ ។

លោកស្រី Yellen បានថ្លែងនៅក្នុងកិច្ចប្រជុំ G20 នៃថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ ជាមួយមន្រ្តីធនាគារកណ្តាលចំនួន ២០ ទៀតនៅលើកោះ Bali ប្រទេសឥណ្ឌូនេស៊ី ដោយបានស្តីបន្ទោសថា ការរីករាលដាល និងផលជះជាអវិជ្ជមាននៃសង្រ្គាម​នៅអ៊ុយក្រែនគឺប្រទេសរុស្សី «តែម្នាក់គត់» ជាអ្នកបង្កឡើង។

លោកស្រី Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក បានប្រាប់អ្នកយកសារព័ត៌មាន​កាលពីយ៉ាងដូច្នេះថា៖ «មន្ត្រីរុស្ស៊ីគ្រាក់ៗមិនមានកន្លែងនៅក្នុងកិច្ចប្រជុំ G20 ក្នុងសប្តាហ៍នេះទេ។ ហើយលោកស្រី ក៏បានអំពាវនាវឱ្យសហគមន៍​អន្តរជាតិទទួចឲ្យរុស្សីទទួលខុសត្រូវ​ចំពោះសង្គ្រាម និងផលប៉ះពាល់របស់វាទៅលើតម្លៃថាមពល និងការកើនឡើងកង្វះខាងស្បៀងអាហារពិភពលោក។

យ៉ាងណាមិញ លោកស្រី ស្រ៊ី ម៉ូលយ៉ានី (Sri Mulyani) រដ្ឋមន្រ្តីហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី​ដែលធ្វើជាម្ចាស់ផ្ទះ បានអំពាវ​នាវ​ឱ្យសមាជិក G20 ទាំងអស់គួរតែ​និយាយតិចតួច​អំពី​រឿង​នយោបាយ ដោយប្តូរមកកសាងស្ពាន​រវាងគ្នាទៅវិញទៅមក ដើម្បីសម្រេចបានការមូលមតិគ្នា និងផលប្រយោជន៍ជាក់ស្តែង។​

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Yellen បានថា «លោកស្រីនៅតែធ្វើការថ្កោលទោសយ៉ាងខ្លាំងនៃសង្រ្គាមឈ្លាន​ពាន​ដ៏ឃោរឃៅ និងអយុត្តិធម៌របស់រុស្ស៊ីនេះ ដោយបានសង្កត់ធ្ងន់ៗថា ក្រុមមន្ត្រីរុស្ស៊ីដែលចូលរួមក្នុងកិច្ចប្រជុំនេះ «ជាការពិតណាស់ត្រូវតែទទួលខុសចំពោះអ្វីដែល​បានកើតឡើង ព្រោះពួកគេនៅតែគាំទ្រដល់របបលោកពូទីន»។

ក្នុងជំនួបនោះដែរ ប្រធានមន្រ្តីហិរញ្ញវត្ថុ​អាមេរិករូបនេះ បាននឹងកំពុងជំរុញឲ្យប្រទេសធំៗ​ជុំវិញពិភពលោកទម្លាក់តម្លៃប្រេង ក៏ដូចជារក្សាឲ្យបាន​នូវចង្វាក់នៃលំហូរប្រេងពិភពលោក ក្រោយពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្មឈប់នាំចូលប្រេងរុស្សីនឹងចូលជាធរមាន​នៅចុងឆ្នាំនេះ។

ទោះបីជាបែបនេះក្តី គេមិនដឹងច្បាស់ទេថា តើមន្ត្រីលោកខាងលិចនឹងដើរចេញពីបន្ទប់ប្រជុំ នៅពេលដែលមន្រ្តីរុស្ស៊ីបាននិយាយដូចដែលពួកគេបានធ្វើនៅទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 ដែរ ឬយ៉ាងណានោះទេ។​

គួររំលឹកឡើងវិញបន្តិចថា ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ G20 ដែលរួមមានបណ្តាប្រទេសលោកខាងលិច បានធ្វើការដាក់ទណ្ឌកម្មលើរុស្ស៊ី និងចោទប្រកាន់រុស្សី បានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ តែមានប្រទេសមួយចំនួនដូចជា ចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង បានបដិសេធមិនព្រមថ្កោលទោស​រុស្សីនោះឡើយ។




អត្ថបទបន្ទាប់


TikTok ផ្ដល់មុខងារពិសេស ការណែនាំ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនបទពិសោធនៃការទស្សនារបស់សហគមន៍កម្ពុជា

សហគមន៍នៅលើ TikTok បានពង្រីកប្រជាប្រិយភាពរបស់ខ្លួនដល់អ្នកប្រើប្រាស់ជាច្រើនជំនាន់ ចាប់ពីក្រុមយុវវ័យរហូតដល់កក្រុមមនុស្សវ័យចំណាស់និងបុគ្គលគ្រ…

ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែអាប់អួ ខណៈកំណើនសេដ្ឋកិច្ចចិនថយចុះខ្លាំងក្នុងត្រីមាសទី២

កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២២ ពោលគឺ នៅមានកំណើនត្រឹមតែ០,៤%ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ