កិច្ចពិភាក្សាដោះស្រាយជម្លោះពាណិជ្ជកម្មអាមេរិក-អង់គ្លេស

អាមេរិក និងអង់គ្លេស ចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មលើពន្ធដែកថែប និងអាលុយមីញ៉ូម


អស់រយៈពេលជិត ៤ ឆ្នាំហើយ ទំនាក់ទំនងពាណិជ្ជកម្មដែកថែប និងអាលុយមីញ៉ូមរវាងមហាអំណាចអាមេរិក និង ចក្រភពអង់គ្លេសមានភាពតានតឹង ក៏ប៉ុន្ដែ ថ្មីៗនេះសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានព្រមព្រៀងគ្នាវិលចូលមករកតុចរចា ដើម្បីចាប់ផ្ដើមពិភាក្សាគ្នាឡើងវិញ ក្នុងគោលបំណងដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ជុំវិញការដំឡើងពន្ធដាក់គ្នាលើដែកថែប និងអាលុយមីញ៉ូម ដែលបានបន្សល់ទុកដោយអតីតប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
កិច្ចពិភាក្សាដោះស្រាយជម្លោះពាណិជ្ជកម្មអាមេរិក-អង់គ្លេស

ទោះបីជា អា​មេ​រិ​ក និង​អង់គ្លេស​បាន​ព្រមព្រៀង​គ្នា​ក៏​ពិតមែន តែ​មិន​ទាន់​មាន​កាលបរិច្ឆេទ ឬ​ពេលវេលា​ជាក់លាក់​ណាមួយ​ត្រូវ​បាន​ផ្តល់​ឱ្យ​សម្រាប់​កិច្ច​ពិភាក្សា​នេះ​ទេ ប៉ុន្តែ​ការ​ពិភាក្សា​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​នឹង​ដោះស្រាយ​នូវ​បញ្ហា​តម្រូវការ​ដែកថែប និង​អាលុយមីញ៉ូម​សកល រួម​ទាំង​ភាព​ប្រទាំង​ប្រទើស​គ្នា អំពី​ការ​អនុវត្ត​ពន្ធ​របស់​សហរដ្ឋអាមេរិក លើ​លោហៈធាតុ​ពី​ចក្រភព​អង់គ្លេស​ផង​ដែរ​។

អា​មេ​រិ​ក និង​អង់គ្លេស​បាន​ប្ដេជ្ញា​ធ្វើការ​ឆ្ពោះទៅ​រក​ការ​បញ្ចប់​វិវាទ​ឲ្យ​បាន​ឆាប់រហ័ស ដែល​ធានា​បាន​នូវ​លទ្ធផល​ជោគជ័យ នៃ​ឧស្សាហកម្ម​ដែកថែប និង អាលុយមីញ៉ូម​នៅ​ក្នុង​ទីផ្សារ​របស់​ប្រទេស​ទាំង​ពីរ​។

ទន្ទឹម​នេះ កិច្ច​ពិភាក្សា​នេះ​ក៏​នឹង​ផ្ដោត​លើ​បញ្ហា​សងសឹក​គ្នា​លើ​ផ្នែក​ពន្ធ ដែល​ចក្រ​អង់គ្លេស​បាន​ដាក់​ពន្ធ ២៥% ទៅ​លើ​ផលិតផល​អា​មេ​រិ​កមួយ​ចំនួន រួម​មាន ស្រា​វី​ស្គី ម៉ូតូ ខោ​ខូ​វ​ប៊​យ​ពណ៌​ខៀវ និង ថ្នាំជក់​ផង​ដែរ​។ សូម​ជម្រាប​ថា ការ​នាំ​ចេញ​ស្រា​វី​ស្គី​ប្រចាំឆ្នាំ​របស់​សហរដ្ឋអាមេរិក​ទៅ​កាន់​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ចាប់តាំងពី​ឆ្នាំ​២០១៨ ក្រោយ​ពី​រង​ការ​យកពន្ធ​ច្រើន​ពី​អង់គ្លេស​នេះ​។

ដោយឡែក អង់គ្លេស​ឯណោះ​វិញ មាន​បំណង​ចង់​ចរចា​លើ​ការ​នាំ​ចេញ​ដែកថែប និង​អាលុយមីញ៉ូម​ទៅ​កាន់​ទីផ្សារ​របស់​អា​មេ​រិ​កដោយ​ឥត​បង់ពន្ធ ដែល​ស្រ​ដៀង​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ផ្តល់​ឲ្យ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី ១ ខែមករា កន្លង​ទៅ​នេះ​ដែរ​។ តែ​យ៉ាងណាមិញ ក្រុមហ៊ុន​ផលិត​ដែកថែប​របស់​អា​មេ​រិ​កបាន​ព្រមាន​ប្រឆាំង​នឹង​ការ​ចរចា​របស់​អង់គ្លេស​នេះ រួម​ទាំង​ប្រឆាំង​នឹង​ការ​ចរចា​ស្រ​ដៀង​គ្នា​ជាមួយ​ប្រទេស​ជប៉ុន​ផង​ដែរ​។

សូម​រំ​ឮ​កថា កាលពី​ខែ មីនា ឆ្នាំ ២០១៨ អតីត ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ ណា​ល់​ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​លោហៈធាតុ​របស់​អង់គ្លេស​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ពន្ធ​លើ​ដែកថែប ២៥% និង អាលុយមីញ៉ូម ១០% ដែល​នាំ​ចូល​ទៅ​កាន់​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


ឥទ្ធិពលចិន នៅក្នុងការចូលរួមដឹកនាំស្ថាប័នអន្តរជាតិកំពូលៗរបស់ពិភពលោកខ្លាំងកម្រិតណា?

ជាការពិតណាស់ អស់ពេលជាងប្រាំទសវត្សរ៍បន្ទាប់ពីការត្រឡប់មកអង្គុយកៅអីអង្គការសហប្រជាជាតិវិញ ប្រទេសចិនកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងស្ថាប័ន…

ធនាគារពិភពលោករិះគន់ខ្លាំងៗដល់ក្រុមហ៊ុន Microsoft រឿងទិញក្រុមហ៊ុនវីឌីអូហ្គេមតម្លៃជិត ៧០ពាន់លានដុល្លារ

លោក ដេវីត ម៉ាលផាស ប្រធានធនាគារពិភពលោក បានរិះគន់ខ្លាំងៗក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ក្រោយក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ