ទីផ្សារអចលនទ្រព្យ

​អ្នកជំនាញជឿជាក់ថា អចលនទ្រព្យកម្ពុជានឹងអាចស្រូបទាញអ្នកវិនិយោគស្អាតស្អំឡើងវិញ ក្រោយបោសសម្អាត Scam Online


ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា បានអះអាងថា ប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញអាចជះឥទ្ធិពល និងបង្កការឈឺចាប់ក្នុងរយៈពេលខ្លីដល់ទីផ្សារអចលនទ្រព្យនៅតំបន់មួយចំនួន។ ទោះជាយ៉ាងណា វិស័យនេះត្រូវបានរំពឹងថានឹងងើបឡើងវិញប្រកបដោយចីរភាព និងរឹងមាំនៅពេលដែលកម្ពុជា អាចស្តារឡើងវិញនូវភាពស្អាតស្អំ និងទទួលបានទំនុកចិត្តពេញលេញពីសហគមន៍អន្តរជាតិ។
ទីផ្សារអចលនទ្រព្យ
ដោយ

ការលើកឡើងនេះធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញយ៉ាងក្តៅគគុក ព្រមទាំងរឹតបន្តឹងបទប្បញ្ញត្តិផ្លូវច្បាប់ ដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្ត និងអ្នកសមគំនិតដោយគ្មានការលើកលែង។

ឧកញ៉ា ចេង ខេង ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានកត់សម្គាល់ថា ប្រតិបត្តិការកម្ទេចបណ្តាញឆបោកតាមអនឡាញ បានបង្កផលប៉ះពាល់ដល់ទីផ្សារ និងការអភិវឌ្ឍអចលនទ្រព្យនៅតំបន់មួយចំនួនពិតប្រាកដមែន។ ទោះជាយ៉ាងណា លោកឧកញ៉ាគាំទ្រចំពោះវិធានការនេះ ព្រោះវាគឺជាការលាងជម្រះបញ្ជីខ្មៅ ដើម្បីស្រោចស្រង់កិត្តិយស និងភាពស្អាតស្អំរបស់ជាតិឡើងវិញ។ អ្នកជំនាញរូបនេះ មានទំនុកចិត្តយ៉ាងមុតមាំថា នៅពេលដែលកម្ពុជា អាចលុបបំបាត់រូបភាពអវិជ្ជមានទាំងនេះបានទាំងស្រុង នោះអ្នកវិនិយោគស្អាតស្អំ និងមានគុណភាពនឹងហូរចូលមកបោះទុនកាន់តែច្រើន ខណៈសក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគរបស់កម្ពុជា នៅតែជាទីទាក់ទាញខ្ពស់ក្នុងតំបន់។

ជាមួយគ្នានេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានកត់សម្គាល់ថា ការចាកចេញរបស់ជនបរទេសពាក់ព័ន្ធនឹងបទល្មើសអនឡាញ បានបន្សល់ទុកនូវអគារទំនេរចោលជាច្រើននៅតាមតំបន់ព្រំដែនដូចជាក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាហេតុធ្វើឱ្យម្ចាស់អគារមួយចំនួនកំពុងប្រឈមមុខនឹងវិបត្តិផ្នែកហិរញ្ញវត្ថុ។ ទោះបីជាយ៉ាងណា អ្នកជំនាញរូបនេះមើលឃើញថា នេះគ្រាន់តែជាផលប៉ះពាល់បណ្តោះអាសន្នតែប៉ុណ្ណោះ ហើយនៅពេលដែលសម្បុកឧក្រិដ្ឋកម្មត្រូវបានបោសសម្អាតអស់ពីកម្ពុជា នោះវិនិយោគិនល្អៗនឹងមកសម្លឹងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ឡើងវិញ។

សូមបញ្ជាក់ថា យុទ្ធនាការទ្រង់ទ្រាយធំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសបានឈានទៅដល់ការបង្រ្កាបទីតាំងអគារសង្ស័យជាច្រើនកន្លែង ការឃាត់ខ្លួនមេខ្យល់ធំៗ និងការបណ្តេញជនបរទេសដែលមានការពាក់ព័ន្ធរាប់ម៉ឺននាក់ចេញពីទឹកដីកម្ពុជា ជាបន្តបន្ទាប់។ សកម្មភាពនេះ គឺជាការបញ្ជាក់ពីឆន្ទៈនយោបាយយ៉ាងម៉ឺងម៉ាត់ក្នុងការរៀបចំផ្ទះសម្បែងឱ្យមានសុវត្ថិភាព និងភាពស្អាតស្អំ ដើម្បីទទួលស្វាគមន៍រលកវិនិយោគស្របច្បាប់សាជាថ្មី៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អាជ្ញាធរកម្ពុជា កំពុងប្រឈមមុខនឹងល្បិចបំប្លែងខ្លួនរបស់ក្រុមឧក្រិដ្ឋជនពីសម្បុកធំៗទៅជាសម្បុកតូចៗ

ការអូសបន្លាយពេល នៃការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាវិញ្ញាសាដ៏លំបាកមួយសម្រាប់កម្ពុជា ក្នុងការស្តារកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាត…

អាម៉េរិក ជំរុញឱ្យ G20 ដាក់របាំងពាណិជ្ជកម្មបន្ថែមលើចិន ខណៈចិន ចោទថា អាម៉េរិក កំពុងប្រែក្លាយបញ្ហាសេដ្ឋកិច្ចទៅជាការប្រឈមមុខដាក់គ្នាផ្នែកនយោបាយ

សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន កំពុងបើកទំព័រថ្មី​កាន់​តែគ្រោះថ្នាក់ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមទាញសម្ពន្ធមិត្ត និងក្រុមប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ