វិបត្តិអ៊ុយក្រែន

សេតវិមានអាមេរិកស្នើសភាអនុម័តថវិកា ៦,៤ពាន់លានដុល្លារជួយដោះស្រាយវិបត្តិនៅអ៊ុយក្រែន


សេតវិមានអាមេរិក នៅទី ២៥ កុម្ភៈ បានស្នើទៅកាន់សភាដើម្បីអនុម័តកញ្ចប់ថវិកាជំនួយក្នុងតម្លៃ៦,៤ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និងសន្ដិសុខនៅក្នុងប្រទេសអ៊ុយក្រែន នៅក្រោយពេលដែលប្រទេសរុស្ស៊ីបានចូលឈ្លានពានក្នុងសប្ដាហ៍នេះ។ នេះបើតាមការលើកឡើងរបស់រដ្ឋបាលលោកចូបៃឌិន។
សេតវិមានអាមេរិកស្នើសភាអនុម័តថវិកា ៦,៤ពាន់លានដុល្លារជួយដោះស្រាយវិបត្តិនៅអ៊ុយក្រែន

ត្រូវបានស្រង់សម្ដីដោយ​សារព័ត៌មានរ៉យទ័រ មន្ត្រីការិយាល័យ​គ្រប់គ្រង និងថវិកា​របស់​សេតវិមានអាមេរិក បាន​អះអាងថា នៅក្នុង​ការសន្ទនាជាមួយនឹង​សមាជិកសភា​អាមេរិក​នាពេលថ្មីៗនេះ រដ្ឋបាលចូបៃឌិន​​បានកំណត់​ពីតម្រូវការ​សម្រាប់​ជំនួយ​មនុស្សធម៌ សន្ដិសុខ និង​សេដ្ឋកិច្ច​បន្ថែម​របស់​អាមេរិក ទៅកាន់​ប្រទេសអ៊ុយក្រែន និងដៃគូផ្សេងទៀត​នៅក្នុង​អឺរ៉ុបកណ្ដាល ដោយសារតែ​មានការឈ្លានពាន​ដោយមិនញញើត និងអយុត្តិធម៌​ពីសំណាក់ប្រទេសរុស្ស៊ី។ នៅក្នុង​សំណើថវិកានោះ រួមមាន​ជិត៣ពាន់លានដុល្លារ គឺនឹងត្រូវផ្ដល់ជូន​សម្រាប់​ជំនួយ​ដល់​ផ្នែកសន្ដិសុខ​ និង​មនុស្សធម៌ និង​៣,៥ពាន់លានដុល្លារទៀត​សម្រាប់​ក្រសួងការពារជាតិ​។

ជំនួយការសភាអាមេរិក បាននិយាយថា រដ្ឋបាល​លោកចូបៃឌិន បានធ្វើសំណើនេះ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ហើយសភាដែលត្រូវបានគ្រប់គ្រង​​ដោយ​គណបក្សប្រជាធិបតេយ្យ​របស់​លោកបៃឌិន នឹងពិចារណា​ថវិកា​ជិត​៣ពាន់លានដុល្លារ ទៅក្នុង​មូលនិធិ​សម្រាប់​ក្រសួងការពារជាតិ និង​អង្គការ USAID ដែលជា​សំណើថវិកាបន្ទាន់។ ជាមួយនឹងការផ្ដល់មូលនិធិ​ដល់​មន្ទីរបញ្ចកោណវិញ នឹងត្រូវ​ពិចារណា​នៅពេលក្រោយទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន​សង្គ្រាម​នៅអ៊ុយក្រែន នៅតែបន្ដឆេះក្ដៅងំ ដោយ​ការវាយប្រហារឈ្លានពាន​ពីសំណាក់កងទ័ពរុស្ស៊ី ទៅលើអ៊ុយក្រែន​ ​កំពុង​ចូលដល់​ទីក្រុង​កៀវ រដ្ឋធានីអ៊ុយក្រែនហើយ។ ទោះបីជា ប្រទេសខាងលិច​បន្តដាក់សម្ពាធ​កាន់តែខ្លាំងឡើងៗ​ទៅលើ​រុស្ស៊ីក្ដីប៉ុន្ដែ រុស្ស៊ី​ហាក់មិនអើពើ​ ឬផ្អាកសង្គ្រាម​ទៅតាម​ការព្រមានពីលោកខាងលិចនោះដែរ ពោលគឺ រុស្ស៊ីនៅបន្ដរុល​ចូលទៅមុខ ក្នុង​រដ្ឋធានីអ៊ុយក្រែន ដើម្បីវាយផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន​របស់ប្រទេសនេះ ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី វិញ ក៏បាន​បង្ហាញតាំងចិន​មិនរត់ចោល​ប្រទេស រត់ចោលប្រជាជន​របស់ខ្លួននោះដែរ ពោលគឺនៅតែបន្ដ​វាយតបតជាមួយរុស្ស៊ី​រហូតដល់តំណក់ឈាមចុងក្រោយ បើទោះបីជា លោកខាងលិច​មិនបានជួយ​ខ្លួន​ ក្នុងការវាយតបត​ជាមួយរុស្ស៊ី​នៅក្នុង​សង្គ្រាម​នេះក៏ដោយ៕

None



អត្ថបទបន្ទាប់


ថៃត្រៀមជម្លៀសប្រជាជនថៃចេញពីអ៊ុយក្រែន ខណៈរុស្ស៊ីកំពុងវាយសង្គ្រុបទៅលើរដ្ឋធានីកៀវ

ស្របពេលដែលស្ថានការណ៍នៅអ៊ុយក្រែនកាន់តែអាប់អ៊ួរខ្លាំងឡើងនោះ ប្រទេសថៃកំពុងញាប់ដៃញាប់ជើងក្នុងការត្រៀមទៅជម្លៀសប្រជាជនរបស់ខ្លួនចេញពីទឹកដីដែល…

ប្រធានាធីបតី​អ៊ុយក្រែន​ទាត់​ចោល​សំណើ​អាមេរិក​ដែល​សុំ​ជួយជម្លៀស​រូបលោក​ចេញពីអ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានបដិសេធ​សំណើ​របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ដែល​សុំ​ជួយ​ជម្លៀស​រូប​លោក​ចេញពីប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ