ក្រុមហ៊ុនផលិតវ៉ាក់សាំង BioNTech

ក្រុមហ៊ុនផលិតវ៉ាក់សាំង BioNTech រំពឹងចែកចាយវ៉ាក់សាំងការពារមេរោគកូវីដបំប្លែងថ្មីអូមីក្រុងនៅក្នុងខែតុលា


ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាឡឺម៉ង់ BoiNTech បាននិយាយក្នុងកំឡុងពេលលើកឡើងពីការព្យាករណ៍ប្រាក់ចំណូលសម្រាប់វ៉ាក់សាំងប្រចាំឆ្នាំកាលពីថ្ងៃទី ៨ ខែ សីហាថា ខ្លួនរំពឹងថានឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងសម្រាប់ការពារមេរោគកូវីដបំប្លែងថ្មីអូមីក្រុងឱ្យបានឆាប់នៅក្នុងខែតុលា ដើម្បីជួយបំពេញតម្រូវការក្នុងត្រីមាសទី ៤ ។ នេះបើតាមការចុះផ្សាយសារព័ត៌មានReuters។
ក្រុមហ៊ុនផលិតវ៉ាក់សាំង BioNTech រំពឹងចែកចាយវ៉ាក់សាំងការពារមេរោគកូវីដបំប្លែងថ្មីអូមីក្រុងនៅក្នុងខែតុលា

មែនទែនទៅ តម្រូវការវ៉ាក់សាំង ៣ពាន់៦រយលានដូស ដែលត្រូវបានដឹកជញ្ជូន​ទូទាំងពិភពលោកកំពុងធ្លាក់ចុះ ដោយសារមនុស្ស​ភាគច្រើននៅលោកខាងលិច​បានទទួលការចាក់វ៉ាក់សាំង ៣ ទៅ ៤ លើករួចមកហើយ។ ទោះយ៉ាងណា យុទ្ធនាក្នុងការចាក់វ៉ាក់សាំង​ការពារមេរោគកូវីតបំប្លែងថ្មីអូមីក្រុងត្រូវបានគេរំពឹងថា នឹងមានតម្រូវការកើនឡើងនៅក្នុងពេលខាងមុខ។ ក្រុមហ៊ុន BioNTech បាននិយាយថា ខ្លួនកំពុងរង់ចាំ​ការយល់ព្រមលើបទប្បញ្ញត្តិ​សម្រាប់វ៉ាក់សាំងទាំងពីរប្រភេទ​របស់ខ្លួននៅក្នុងយុទ្ធនាការនេះ។

ក្រុមហ៊ុន BioNTech និង ក្រុមហ៊ុន Pfizer បានផលិតវ៉ាក់សាំងមួយប្រភេទក្នុងចំណោម​វ៉ាក់សាំងការពារមេរោគកូវីដ ១៩ ដោយបានផលិតសម្រាប់គោលដៅការពារមេរោគកូវីដ១៩ អូមីក្រុងប្រភេទ BA.1 ខណៈកាលពីខែមុនក្រុមហ៊ុននេះ​បានដាក់សំណើរទៅកាន់និយតករថ្នាំឱសថសហភាពអឺរ៉ុប EMA ដើម្បីទទួលបានការយល់ព្រមលើការចែកចាយ និង ដឹកជញ្ជូន។ ស្របពេលជាមួយគ្នានោះ ការកំណត់គោលដៅ​ផលិតវ៉ាក់សាំងការពារប្រភេទមេរោគអូមីក្រុង BA.4 និង BA.5 តាមការណែនាំដោយនិយតករឱសថរបស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមការផលិតល្បងនៅខែនេះ ដោយគេរំពឹងថា នឹងមានការចែកចាយចាប់ពីដើម​ខែតុលាផងដែរ។

គួរកត់សម្គាល់ថា ក្រុមហ៊ុនផលិតវ៉ាក់ស៊ាំង BioNTech ទទួលបានប្រាក់ចំណូលនៅត្រីមាសទី២ និង ប្រាក់ចំណេញសុទ្ធធ្លាក់ចុះប្រហែល ៤០% បើធៀបកាលពីឆ្នាំមុន ដោយក្នុងនោះ​ប្រាក់ចំណូល​មានក្នុងទំហំទឹកប្រាក់​ប្រមាណជាង ពាន់លានដុល្លារ ខណៈប្រាក់ចំណេញវិញមានជាង​១ពាន់​៧រលានដុល្លារ។

ក្រុមហ៊ុននេះបានអះអាងអំពីប្រាក់ចំណូលសម្រាប់វ៉ាក់សាំងឆ្នាំ ២០២២ រំពឹងអាចទទួលបានជាង ១៣ ពាន់លានដុល្លារ ទៅជាង ១៧ ពាន់លានដុល្លារ ធ្លាក់ចុះពី ជាង១៩ ពាន់លានដុល្លារ បើធៀបកាលពីឆ្នាំមុន។ ទោះយ៉ាងណា ក្រុមហ៊ុនដៃគូ Pfizer នៅចុងខែមុនបានព្យាករណ៍ថា​នឹងទទួលបានប្រាក់ចំណូល ៣២ ពាន់លានដុល្លារពីការលក់វ៉ាក់សាំងកូវីដ១៩ នៅពេញមួយឆ្នាំ ២០២២។

លោក Jens Holstein ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន BioNTech បាននិយាយថា ជាមួយនឹងការអនុវត្តដ៏រឹងមាំរបស់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំ លោកជឿជាក់ថា នឹងដំណើរការបានល្អក្នុងការសម្រេចបាននូវការទាញយកប្រាក់ចំណូលខ្ពស់ត្រឡប់មកវិញ។

គួរជម្រាបថា ក្រុមហ៊ុន BioNTech បានទទួលស្គាល់នូវភាពមិនច្បាស់លាស់មួយចំនួនអំពីកង្វះខាតឧស្ម័ន​ធម្មជាតិ​ធ្ងន់ធ្ងរ ដែលខ្លួនប្រើប្រាស់សម្រាប់ប្រតិបត្តិការផលិតវ៉ាក់សាំង​ការពារកូវីដ ១៩ ផងដែរ។




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm នឹងចំណាយប្រាក់ ៤,២ ពាន់លានដុល្លារបន្ថែមលើការទិញបន្ទះឈីបពីរោងចក្រ GlobalFoundries

ព័ត៌មាន
ក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកបានយល់ព្រមទិញបន្ទះឈីបបន្ថែមក្នុងតម្លៃ ៤ពាន់២រយលានដុល្លារ ពី រោងចក្រ GlobalFoun…

គ្រាន់តែកក់ភ្លាមនឹងទទួលបានការបញ្ចុះតម្លៃ ៨ពាន់ដុល្លាភ្លាមៗ បង់កាន់តែតិច បញ្ចុះតម្លៃកាន់តែច្រើន

ព័ត៌មាន
អស្ចារ្យខ្លាំងមែនទែន បុរីមេគង្គលែន បាននឹងកំពុងផ្តល់ជូនប្រូម៉ូសិនជាពិសេសសម្រាប់អតិថិជន របស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់វីឡាកូនកាត់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ