Tesla

Tesla ក្លាយជាក្រុមហ៊ុនអាមេរិកទី៥ ដែលមានតម្លៃទីផ្សារកើនដល់ ១ទ្រីលានដុល្លារអាមេរិក


ក្រុមហ៊ុន Tesla ទើបតែបានបំបែកកំណត់ត្រាថ្មីមួយរបស់ខ្លួន ដោយមានតម្លៃទីផ្សារភាគហ៊ុនសរុបដល់ទៅ ១ទ្រីលានដុល្លារអាមេរិក ហើយ Tesla បានក្លាយជាក្រុមហ៊ុនអាមេរិកធំបំផុតទី៥ ដែលបានចូលរួមក្លឹបក្រុមហ៊ុនយក្សៗរបស់អាមេរិកដែលមានទីផ្សារមូលធន១ទ្រីលានដុល្លារអាមេរិកឡើងទៅ រួមមាន Apple, Microsoft, Amazon, និង Alphabet (Google) ជាដើម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន Hertz
ដោយ

ក្រុមហ៊ុន​Tesla បាន​ពង្រីក​តម្លៃ​ទីផ្សារ​មូលធន​របស់​ខ្លួន​ដល់​ជាង ១ ទ្រី​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី ២៥ តុលា បន្ទាប់​ពី​ទទួល​បានការ​បញ្ជា​ទិញ​រថយន្ដ​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​ក្រុមហ៊ុន​ជួល​រថយន្ត Hertz​។ ការ​បញ្ជា​ទិញ​ដ៏​ធំ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ជំរុញ​មហិច្ឆតា​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​របស់ លោក អេ​ឡុ​ន ម៉ាស ដើម្បី​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ខាង​មុខ​នេះ​។

នៅ​ដើម​បស​ប្ដា​ហ៍​នេះ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​ហក់​ឡើង​ដល់​ជិត ១៥% ឬ​ស្មើ​ស្មើនឹង​ជាង​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ភាគហ៊ុន ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិ​សី​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​របស់​ពិភពលោក​។ សូ​ម្បី​តែ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក អា​ឡុ​ន ម៉ាស ក៏​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ល្បឿន​នៃ​ការ​កើនឡើង​ដ៏​គំហុក​នេះ​ផង​ដែរ​។ ស្រប​ពេល​ដែល ទីផ្សារ​ភាគហ៊ុន​របស់ Tesla ហក់​ឡើង​ដល់​តម្លៃ ១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ទ្រព្យសម្បត្តិ​របស់​លោក Elon Musk ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​នេះ ក៏​បាន​កើនឡើង ៣៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ផង​ដែរ នាំ​ឲ្យ​ទ្រព្យ​សមត្តិ​សរុប​របស់​កំពូល​មហាសេដ្ឋី​អា​មេ​រិ​ក​រូប​នេះ កើន​ដល់​ជាង ២៨៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មាន​ច្រើន​ជាង​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Exxon Mobile និង Nike ទៅ​ទៀត​។

ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​ហក់​ឡើង​យ៉ាង​គំហុក​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​ជួល​រថយន្ត អា​មេ​រិ​ក​ដ៏​ធំ គឺ ហឺត​ស៍  (Hertz) បាន​បញ្ជា​ទិញ​រថយន្ត Tesla ចំនួន ១០ ម៉ឺន​គ្រឿង នៅ​ចុងឆ្នាំ ២០២២ ដែល​វា​នឹង​គ្របដណ្តប់​ទីផ្សារ​រថយន្ត​អគ្គិសនី​ដ៏​ធំ​នា​ពេល​ខាង​មុខ​។ ក្នុង​នោះ នាយក​ប្រតិបត្តិ​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន Hertz គឺ​លោក Mark Fields បាន​និយាយ​ថា រថយន្ត​អគ្គិសនី​ឥឡូវនេះ​កំពុង​ពេញ​និយម ហើយ​ក្រុមហ៊ុន​បាន​មើលឃើញ​ពី​ការ​កើនឡើង​នូវ​តម្រូវការ និង​ការ​ចាប់អារម្មណ៍​ជាស​កល​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នេះ​។

សូម​រំឭក​ថា ក្រុមហ៊ុន Hertz ទើបតែ​ងើប​ចេញពី​ការ​ក្ស័យធន​កាលពី​ខែមិថុនា ដូចនេះ​ហើយ ក្រុមហ៊ុន​នេះ​មិន​បាន​បង្ហាញ​ពី​តម្លៃ​នៃ​ការ​បញ្ជា​ទិញ​នោះ​ទេ ប៉ុន្តែ​គេ​ប៉ាន់​ស្មានថា ការ​បញ្ជា​ទិញ​រថយន្ដ​ពី Tesla ជ​១០​ម៉ឺន​គ្រឿង​នេះ អាច​មាន​តម្លៃ​ដល់​ទៅ ៤​ពាន់​លាន​ដុល្លារ​។  ទន្ទឹម​នេះ ក្រុមហ៊ុន​បាន​និយាយ​ថា ខ្លួន​គ្រោង​នឹង​សាងសង់​បណ្តាញ​ស្ថានីយ​សាក​អា​គុយ​រថយន្ដ​ផ្ទាល់ខ្លួន ប្រមាណ ៣ ពាន់​កន្លែង​នៅ​ក្នុង ៦៥ ទីតាំង​នៅ​អា​មេ​រិ​ក នៅ​ចុងឆ្នាំ ២០២២ និង ៤ ពាន់​កន្លែង​ទៀត នៅ​ចុងឆ្នាំ ២០២៣​។ ក្នុង​នោះ អ្នក​ជួល​រថយន្ត​ក៏​អាច​មាន​សិទ្ធិ​ចូល​ប្រើ​បណ្តាញ​សាក​ថ្ម​របស់​ក្រុមហ៊ុន Tesla ដោយ​គិតថ្លៃ​ផង​ដែរ​។

សូម​ជម្រាប​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla  លោក អេ​ឡុ​ន ម៉ាស បាន​កំណត់​គោលដៅ​កំណើន​នៃ​ការ​លក់​ប្រចាំឆ្នាំ​ឱ្យ​បាន ៥០% ជា​មធ្យម ហើយនឹង​ឈាន​ដល់ ២០ លាន​គ្រឿងក្នុង​មួយ​ឆ្នាំ​។ ដូចនេះ តួលេខ​នេះ នឹង​ច្រើន​ជាង​ទ្វេរ​ដង​នៃ​បរិមាណ​ការ​លក់​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​រថយន្ដ​ម៉ាក Volkswagen AG និង Toyota ទៅ​ទៀត​៕

អត្ថបទ៖  ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីនឹងផ្តល់ថវិកាជិត៦លានដុល្លារ លើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដល់បណ្ដាប្រទេសអាស៊ាន

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ នៅថ្ងៃអង្គារ ទី២៦ តុលា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រជា…

ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៏ប៊្រីដត្រេឌីង និងពិធីទទួលមួកសុវត្ថិភាពចំនួន៧០០

ព័ត៌មាន
ដើម្បីគាំទ្រសុវត្ថិភាពនៃការបើករនៅលើដងផ្លូវ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូណ គ្រោះថ្នាក់ចរាចរណ៍ទាក់ទងទៅនឹងកត្តាសំខាន់៣…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ