ប្រព័ន្ធសូឡាបូមទឹកសម្រាប់ធ្វើស្រែចម្ការ

ហេតុអ្វីកសិករគួរប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកសម្រាប់ការធ្វើស្រែចម្ការ?


ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់ជួយសម្រួលដល់ការផ្គត់ផ្គង់ទឹកក្នុងស្រែចម្ការរបស់បងប្អូនប្រជាកសិករ ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹក។ តួយ៉ាង ស្ថាបនិកក្រុមហ៊ុន សូជី ដែលជាក្រុមហ៊ុនដំឡើងប្រព័ន្ធសូឡាបូមទឹកធំមួយនៅកម្ពុជា បានអះអាងថា ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក ពិតជាមានសារៈសំខាន់ណាស់នៅក្នុងវិស័យកសិកម្មកម្ពុជា ពោលគឺ អាចធានាបាននឹងមានទឹកគ្រប់គ្រាន់ពេញមួយឆ្នាំសម្រាប់ការប្រើប្រាស់ធ្វើស្រែចម្ការ ដោយចំណាយថ្លៃដើមតិច និងទទួលបានទិន្នផលខ្ពស់ ព្រមទាំងជួយការពារបរិស្ថានបានផងដែរ។
ហេតុអ្វីកសិករគួរប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកសម្រាប់ការធ្វើស្រែចម្ការ? រូបភាព៖ SOGE Cambodia
ដោយ

អ្នកស្រី ខៀវ ធីតា ស្ថាបនិកក្រុមហ៊ុន សូជី (SOGE) បានគូសបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក ពិតជាបានជួយយ៉ាងច្រើនដល់ប្រជាកសិករក្នុងការធ្វើកសិកម្មរបស់ពួកគាត់។ ដោយទឹកគឺជាចំណែកសំខាន់បំផុតសម្រាប់វិស័យកសិកម្ម ហើយការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក គឺធានាបានថាប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់ក្នុងការធ្វើស្រែចំការរបស់ពួកគាត់ពេញមួយឆ្នាំតែម្តង ពោលគឺអាចធ្វើស្រែបាន២ ទៅ៣ ដងក្នុងមួយឆ្នាំ។ អ្នកស្រី បានឱ្យដឹងដែរថា នៅពេលដែលមានទឹកគ្រប់គ្រាន់ហើយនោះ ទិន្នផលដំណាំរបស់ពួកគាត់ក៏នឹងទទួលបានផលខ្ពស់ជាងមុន ហើយការចំណាយក៏មានតិចផងដែរ។

បើតាម អ្នកស្រី ខៀវ ធីតា នៅមុនពេលកសិករមិនទាន់ប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក ពួកគាត់ត្រូវចំណាយទៅលើការបូមទឹកក្នុងមួយហិចតាអស់ប្រេងប្រមាណ១៥០លីត្រ ដែលគិតជាទឹកប្រាក់អស់ប្រមាណ ១៥០ដុល្លារ។ ប៉ុន្ដែ ការប្រើប្រាស់សូឡាបូមទឹកវិញ កសិករចំណាយអស់ត្រឹមតែប្រមាណ ៦០ដុល្លារ ទៅ ១០០ដុល្លារប៉ុណ្ណោះ នៅក្នុងមួយហិចតា ដោយអាស្រ័យទៅលើទីតាំងជាក់ស្តែង របស់ពួកគាត់។

អ្នកស្រី ខៀវ ធីតា បន្ថែមថា ជាយន្តការទៅមុខទៀត ក្រុមហ៊ុន សូជី ក៏ចង់ជំរុញឱ្យនៅជុំវិញបឹងទន្លេសាបមានការផ្លាស់ប្តូរពីការប្រើប្រាស់ម៉ាស៊ីនបូមទឹក ដោយងាកមកប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកវិញ ពីព្រោះថាមិនត្រឹមតែជួយលើកកម្ពស់វិស័យកសិកម្មកម្ពុជាឲ្យកាន់តែប្រសើរនោះទេ ប៉ុន្តែវាក៏បានចូលរួមយ៉ាងសំខាន់ក្នុងការជួយការពារបរិស្ថានផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រព័ន្ធសូឡារបូមទឹកបស់ក្រុមសូជី មានចំនួន៨ស្ថានីយ ដែលមាននៅក្នុងខេត្តកំពង់ចាម ពោធិ៍សាត់ កំពង់ធំ និងបាត់ដំបង ដែលសរុបជាផ្ទៃដីប្រាស់ប្រព័ន្ធសូឡាបូមទឹកនេះ មានចំនួនជាង ២ពាន់ហិចតា ដែលស្មើនឹងប្រមាណ ១ពាន់គ្រួសារផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata ពង្រឹងគុណភាព និងវិសាលភាពបណ្តាញសេវាទូទាំងប្រទេស

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេផ្នែកបច្ចេកវិទ្យាទូរស័ព្ទចល័ត និងការលើកកម្ពស់ការរស់នៅបែបឌីជីថលនៅកម្ពុជា បានប…

ការនាំចេញទំនិញរបស់កម្ពុជាសម្រេចបានជាង ៥,៣ពាន់លានដុល្លារ ធ្លាក់ចុះជាង ៥% នៅត្រីមាសទី១ក្នុងឆ្នាំ២០២៣

ព័ត៌មាន
ការនាំចេញទំនិញសរុបរបស់កម្ពុជានៅត្រីមាសទីដំបូងនៅឆ្នាំនេះ បានបង្ហាញពីសញ្ញាណធ្លាក់ចុះគួរឲ្យកត់សម្គាល់ ចំពេលដែលតម្រូវការទីផ្សារសកលក៏កំពុងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ