Advertisement
Advertisement
Advertisement
សំណុំរឿង​ កឹម សុខា

លោក កឹម សុខា អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រឆាំង​នឹង​រូប​លោក


លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រឆាំង​នឹង​រូប​លោក កាលពី​ថ្ងៃ​ទី៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ដោយ​បាន​និយាយ​ថា មិន​មាន​ភ័ស្តុតាង​ណាមួយ​បង្ហាញ​ថា លោក​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​វិធី​ហិង្សា​នោះ​ទេ។
លោក កឹម សុខា ប្រធាននៃ​អតីត​គណបក្ស​សង្គ្រោះជាតិ។ រូបភាព​ឯកសារ ដោយ ហេង ភារម្យ
ដោយ
Advertisement

លោក កឹម សុខា បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ផ្ទះ​របស់​លោក​ថា គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក គឺ​បាន​កើត​ពី​ខ្មែរ ដោយ​មិន​មាន​បរទេស​ណា​ពាក់ព័ន្ធ​នោះ​ទេ។

លោក កឹម សុខា បាន​និយាយ​ដូច្នេះ​ថា “អត់​មាន​បរទេស​ណា បង្កើត​ជាមួយ​ទេ រហូត​ដល់​ខ្ញុំ មាន​សារ​នយោបាយ​ច្បាស់លាស់​ថា ពូជ​យើង ថ្នាល​យើង ភោគផល​យើង។” 

លោក​បាន​និយាយ​បន្ត​ថា ជំនួយ USAID នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​លោក​ធ្វើ​ជា​ប្រធាន​កាល​ពី​ជាង​១០​ឆ្នាំ​មុន​នោះ គឺ​ជា​ជំនួយ​ស្រប​ច្បាប់ ហើយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុ ជា​អង្គការ​ស្រប​ច្បាប់​ដែរ។

លោក​បាន​អះអាង​ថា USAID មិនមែន​ផ្តល់​ជំនួយ​ឲ្យ​តែ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទេ គឺ​ជួយ​អង្គការ​ផ្សេងៗ​ទៀត រួមទាំង​ជួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ផងដែរ។

លោក កឹម សុខា បាន​និយាយ​ថា “ដូច្នេះហើយ​ខ្ញុំ​ជឿជាក់​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ខ្ញុំ។” 

លោក​បាន​បន្តថា “បើ​សិន​​​ជា​ស្រុកខ្មែរ​យើង​នេះ​ចង់​បង្ហាញ​ថា តុលាការ​នេះ​គឺ​យើង​មាន​ការ​កែ​ទម្រង់​ល្អ ហើយ​ត្រឹមត្រូវ ហើយ​ឯករាជ្យ ហើយ​នឹង​បង្ហាញ​ហើយ​ថា ការ​សម្រេច​នេះ គឺ​ទម្លាក់​ចោល​បទ​ចោទ ពីព្រោះ​ខ្ញុំ​អត់​មាន​ធ្វើ​ខុស​អី។”

ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy ក៏​បាន​អំពាវនាវ​ផងដែរ​ឱ្យ​កម្ពុជា​វិល​ត្រឡប់​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពហុ​បក្ស និង​ការ​គោរព​សិទ្ធិ​មនុស្សវិញ។

លោក Patrick Murphy បាន​និយាយ​ថា ”យើង​លើក​ទឹកចិត្ត​ឱ្យ​ប្រទេស​កម្ពុជា​វិល​ត្រឡប់​មក​រកវិញ នូវ​​មាគ៌ា​ប្រជាធិបតេយ្យ​ពហុបក្ស ការគោរព​សិទ្ធិ​មនុស្ស និង​មាន​កន្លែង​សម្រាប់​សំឡេង​ទាំងអស់ រួមទាំង​ការរិះគន់និងបរិយាកាសល្អសម្រាប់សង្គមស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នឹង​ជួយ​កម្ពុជា ប្រជាជនកម្ពុជា និង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​សហគមន៍​អន្ដរជាតិ៕”

Advertisement



អត្ថបទបន្ទាប់


ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម៖ វីរុសកូរ៉ូណា មិនបានប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅចិននោះទេ

ព័ត៌មាន
គិតមកទល់ពេលនេះ ការផ្ទុះរាលដាលនៃវីរុសកូរ៉ូណាបានអូសបន្លាយមកអស់រយៈពេលប្រមាណជាង១ខែមកហើយ ប៉ុន្ដែ បើមើលទៅលើចំនួនអ្នកស្លាប់ និងឆ្លងវីរុស...

ក្រុមហ៊ុនខ្នាតយក្សមកពីអាមេរិកចំនួន១៦ សម្លឹងឃើញឱកាសវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនធំៗចំនួន ១៦ មកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ បានសម្លឹងឃើញពី ឱកាសវិនិយោគទៅលើ វិស័យកសិកម្មនៅក្នុងប្រទេសកម្ព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ