ក្រុមហ៊ុន Vietjet ក៏បានរាយការណ៍ពីលទ្ធផលអាជីវកម្មដ៏គួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២៤ ដែលត្រួសត្រាយផ្លូវសម្រាប់ជោគជ័យនាឆ្នាំខាងមុខ។
គោលដៅបង្កើនកំណើនខ្ពស់សម្រាប់ឆ្នាំ ២០២៤
GMS សម្លឹងមើលប្រាក់ចំណូលផ្នែកដឹកជញ្ជូនតាមផ្លូវអាកាស និងប្រាក់ចំណូលរួមនឹងលើសពី ៥៩ ពាន់ពាន់លានដុង (ប្រហែល ២,៣២ ពាន់លានដុល្លារ) និង ៦៥,៥ ពាន់ពាន់លានដុង (ប្រហែល ២,៥៧ ពាន់លានដុល្លារ) រៀងគ្នា កើនឡើង ១០ ភាគរយ និង ១២,៤ ភាគរយពីឆ្នាំកន្លងមក។ ក្រុមហ៊ុន Vietjet រំពឹងថានឹងផ្ដល់សេវាកម្មហោះហើរចំនួន ១៤២០០០ ជើង ដោយមានអ្នកដំណើរជាង ២៧,៤ លាននាក់នៅលើយន្តហោះ។
ក្រុមប្រឹក្សាភិបាលរបស់ Vietjet ក៏អនុម័តផែនការចែកចាយប្រាក់ចំណេញឆ្នាំ ២០២៤ ផងដែរ ដែលភាគលាភ និងការទទួលភាគលាភជាមុននឹងត្រូវបង់ជាសាច់ប្រាក់ និងភាគហ៊ុនក្នុងសមាមាត្រអតិបរមា ២៥ ភាគរយ។
ក្រុមហ៊ុន Vietjet ដែលមានចំណែកទីផ្សារឈានមុខគេនៅក្នុងតំបន់ នឹងសម្លឹងរកការរក្សាស្ថិរភាពទីផ្សារក្នុងស្រុក ខណៈកំពុងតែបន្ដពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងខ្លាំងទូទាំងពិភពលោក ទៅកាន់គោលដៅថ្មីៗនៅអាស៊ីខាងត្បូង អាស៊ីកណ្តាល អូស្ត្រាលី និងអឺរ៉ុប។ល។
ត្រីមាសទី ១ ឆ្នាំ២០២៤៖ ជំរុញបង្កើនសមត្ថភាពរឹងមាំពេញមួយឆ្នាំ
នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ប្រាក់ចំណូលពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ត្រូវបានកត់ត្រាតម្លៃ ១៧,៧៦ ពាន់ពាន់លានដុង (ប្រហែល ៧០១ លានដុល្លារអាមេរិក) ខណៈដែលប្រាក់ចំណេញក្រោយបង់ពន្ធមានចំនួន ៥២០ ពាន់លានដុង (ប្រហែល ២០,៥ លានដុល្លារអាមេរិក) កើនឡើង ៣៨ ភាគរយ និង ២០៩ ភាគរយពីមួយឆ្នាំកន្លងមករៀងៗគ្នា។ ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ និងប្រាក់ចំណេញក្រោយបង់ពន្ធ មានចំនួន ១៧,៧៩ ពាន់ពាន់លានដុង (ប្រហែល ៧០២,៤ លានដុល្លារអាមេរិក) និង ៥៣៩ ពាន់លានដុង (ប្រហែល ២១,៣ លានដុល្លារ) រៀងគ្នា បានកើនឡើង ៣៨ ភាគរយ និង ២១២ ភាគរយពីឆ្នាំកន្លងមក។
ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Vietjet បានផ្ដល់បទពិសោធហោះហើរ ៣៤៥០០ ជើងប្រកបដោយសុខសុវត្ថិភាព ដោយមានអ្នកដំណើរជាង ៦,៣លាននាក់។ អត្រាផ្ទុកជាមធ្យមរបស់ក្រុមហ៊ុនអាកាសចរណ៍នេះឈានដល់ ៨៧ ភាគរយ និងអត្រាដែលអាចជឿទុកចិត្ដចំពោះផ្នែកបច្ចេកទេស ៩៩,៦ ភាគរយ។
ការជំរុញយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការពង្រីកជាអន្តរជាតិ ការដឹកជញ្ជូនអ្នកដំណើរអន្តរជាតិរបស់ Vietjet ក្នុងត្រីមាសទី ១ ឆ្នាំ២០២៤ បានឃើញកំណើនច្រើនជាង ៥៣ ភាគរយ និង ៦១ ភាគរយ ទាក់ទងនឹងចំនួនជើងហោះហើរ និងអ្នកដំណើរពីឆ្នាំកន្លងទៅ។
ក្រុមហ៊ុនអាកាសចរណ៍នេះ បានបើកដំណើរការផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មីចំនួន ១៥ ក្នុងរយៈពេលបីខែ ដោយបានបង្កើនផ្លូវហោះហើរសរុបរបស់ខ្លួនដល់ ១៤០ គោលដៅ។ ក្នុងចំណោមផ្លូវហោះហើរអន្តរជាតិចុងក្រោយបំផុតដែលត្រូវបានប្រកាស និងដាក់ឱ្យដំណើរការ រួមមាន កោះភូគុក ក្រុងតៃប៉ិះ - ក្រុងហូជីមិញ - ក្រុងឈិនឌូ/ស៊ីអាន និងវៀងច័ន្ទ បន្ថែមពីលើហាណូយ ទៅហ៊ីរ៉ូស៊ីម៉ា និងស៊ីដនី/មែលប៊ន។
លើសពីនេះ ជាមួយនឹងការកើនឡើងនៃតម្រូវការសម្រាប់ការធ្វើដំណើរ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា (SAI) និងទីក្រុងហាណូយ ដោយចំណាយពេលត្រឹមតែ ១ ម៉ោង និង ៤០ នាទីសម្រាប់ជើងហោះហើរនីមួយៗ។ លើសពីនេះ អ្នកដំណើរពីកម្ពុជា អាចធ្វើដំណើរបានយ៉ាងងាយស្រួល និងតម្លៃសមរម្យ ទៅកាន់ប្រទេសកូរ៉េ ជប៉ុន ក្រុងហុងកុង កោះតៃវ៉ាន់ និងគោលដៅផ្សេងៗទៀតតាមរយៈបណ្តាញពង្រីកជើងហោះហើររបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ។
គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet បានកើនឡើងជាង ៨៥,៨២ ពាន់ពាន់លានដុង (ប្រហែល ៣,៣៨ ពាន់លានដុល្លារអាមេរិក)។ សមាមាត្របំណុលធៀបនឹងភាគហ៊ុនរបស់ក្រុមហ៊ុនគឺនៅ ១,៩ ខណៈពេលសមាមាត្រសាច់ប្រាក់ងាយស្រួលនៅកម្រិត ១,៣ ដែលទិន្នន័យទាំងពីរនេះស្ថិតក្នុងកម្រិតល្អនៃឧស្សាហកម្មអាកាសចរណ៍។
Vietjet ដែលលើសពីការភ្ជាប់ប្រទេសវៀតណាមទៅកាន់ពិភពលោកតាមរយៈបណ្តាញហោះហើររបស់ខ្លួន ក៏កំពុងខិតទៅជិតវេទិកាពិភពលោក តាមរយៈគម្រោងស្រាវជ្រាវ និងវិនិយោគបច្ចេកវិទ្យាអន្តរជាតិ។
###
អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ + 855 88 6000 321
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ +84 932 775 066