ជើងហោះហើរនឹងចេញដំណើរនៅវេលាម៉ោង ៥ និង ៣៥នាទីល្ងាច ពីទីក្រុងហូជីមិញ និងមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ៦ និង ២០នាទីល្ងាច ហើយដំណើរត្រលប់វិញ គឺចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង ៧ និង ៣០នាទីយប់ និងទៅដល់ទីក្រុងហូជីមិញ វិញ នៅវេលាម៉ោង ៨ និង ១៥នាទីយប់។
នេះបើយោងតាមការចុះផ្សាយរបស់ VN Express។
តម្លៃសំបុត្រមួយជើង មានចាប់ពីត្រឹម ៨,៧៥ដុល្លារឡើងទៅ ដោយមិនទាន់គិតបញ្ចូលពន្ធ។
អាកាសចរណ៍ Vietjet Air បច្ចុប្បន្ន ប្រតិបត្តិការជើងហោះហើរចំនួន ៧៣ផ្លូវ នៅក្នុងប្រទេសវៀតណាម និងនៅទូទាំងតំបន់។
សព្វថ្ងៃនេះ អាកាសចរណ៍ធូរថ្លៃមួយនេះ ដណ្ដើមបាន ៤០ភាគរយនៃទីផ្សារអ្នកធ្វើដំណើរតាមយន្តហោះនៅក្នុងប្រទេសវៀតណាម ហើយនៅឆ្នាំនេះ គេព្យាករថា Vietjet នឹងវ៉ាដាច់អាកាសចរណ៍ Vietnam Airlines ដើម្បីក្លាយជាអាកាសចរណ៍ក្នុងស្រុកធំជាងគេបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕