ហាង​លក់រាយ​ម៉ាក​អន្តរជាតិ

ហាង 7-Eleven កំពុងចរចាជាមួយដៃគូ ក្នុងការលក់សិទ្ធិមក កម្ពុជា និងឡាវ


ក្រុមហ៊ុន CP All PLC ជាក្រុមហ៊ុនមេ របស់ ហាង 7-Eleven ដែលជាងហាងលក់រាយម៉ាកអន្តរជាតិដ៏ល្បីនោះ បានប្រកាសនៅក្នុងរបាយការណ៍មួយរបស់ខ្លួន នៅលើផ្សារហ៊ុនថៃ កាលពីពេលថ្មីៗនេះថា ខ្លួនកំពុងតែធ្វើការចរចាជាមួយនឹងដៃគូ លើកិច្ចព្រមព្រៀង ដើម្បីលក់សិទ្ធិអាជីវកម្មផ្ដាច់មុខ (Master Franchise) សម្រាប់ការបើក និងប្រតិបត្តិការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃ។
ហាង 7-Eleven កំពុងចរចាជាមួយដៃគូ ក្នុងការលក់សិទ្ធិមក កម្ពុជា និងឡាវ (https://www.actoftraveling.com/)
ដោយ

តាមរបាយការណ៍ ពីក្រុមហ៊ុន បាន​ឲ្យដឹងថា ភាគី​ជាប់កិច្ចសន្យា សម្រាប់​ការទិញសិទ្ធិ​ផ្ដាច់មុខ ទៅបើក​នៅកម្ពុជា និងឡាវនេះ គឺកំពុង​ស្ថិត​នៅក្នុង​ដំណាក់​កាល​ចរចា នៃកិច្ចព្រមព្រៀង​ទិញសិទ្ធិ​ផ្ដាច់មុខ (Master Franchise)។ ភាគីចរចា ទាំងសងខាង ក៏បាន​ព្រមព្រៀងគ្នា​ពន្យារពេល​ការចរចា អំពី​រយៈពេល​​ ដែលបាន​កំណត់​ព្រមព្រៀងគ្នា​ផងដែរ ដោយ​រយៈ​កំណត់​កាលពីខាងដើមថា នឹងព្រមព្រៀងគ្នានោះ គឺ​ត្រូវផុត​កំណត់​នៅ​ឆមាសទី ២ នៃឆ្នាំ២០១៩នេះ។

យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុន CP All PLC នឹង​ជូនដំណឹង​នៅពេលក្រោយទៀត ប្រសិន​បើមាន​ការប្រែប្រួល​អ្វីថ្មី។ នេះបើតាម​ការ​បញ្ជាក់​នៅក្នុង​របាយការណ៍ក្រុមហ៊ុន។

តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន CP ALL PLC នៅពេល​ចាប់ផ្ដើមបើក​ឲ្យជួញដូរ នៅថ្ងៃទី ១ ខែ កក្កដា មានការកើនឡើង ០,២៥ បាត ដែលមានតម្លៃជួញដរ ៨៦,២៥ បាន​ក្នុងមួយហ៊ុន។ 

តាមការ​ចាត់ចំណាត់​ថ្នាក់​ដោយ គេហទំព័រ Entrepreneur បានបង្ហាញថា ហាង 7-Eleven ​បាន​ស្ថិតនៅក្នុងលំដាប់​លេខរៀងទី១០ នៃកំពូល​ម៉ាក​ Franchise របស់ពិភពលោក នៅឆ្នាំ ២០១៩។ ហាងនេះ បាន​ចេញលក់​សិទ្ធិអាជីវកម្មបន្ត (Franchise) តាំងពី​ឆ្នាំ ១៩៦៤ មកម្ល៉េះ ពេលគឺមាន​រយៈពេល​៥៥ឆ្នាំហើយ។ តាម​គេហទំព័រ​ដដែលនេះ បានឲ្យដឹងថា ដើម្បីអាច​បើក​ហាង​ 7-Eleven មួយបាន ចាំបាច់​ត្រូវការ​ដើមទុន​វិនិយោគ ប្រមាណជិត ៥ម៉ឺន ទៅ​ជាង ១លាន​ដុល្លារ។

សូម​ជម្រាប​ថា 7-Eleven មាន​មូលដ្ឋាន​ដើម​នៅ​សហរដ្ឋ​អាមេរិក និង​មាន​សាខា​របស់​ខ្លួន​សរុប​ជាង ៦​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភពលោក។ ក្នុង​នោះ​ហាង 7-Eleven បាន​ចូល​មក​ក្នុង​ប្រទេស​ថៃ តាំង​ពី​ឆ្នាំ ១៩៨៩ មក​ម្ល៉េះ ខណៈ​ដែល​បច្ចុប្បន្ន មាន​សាខា​សរុប​ប្រមាណ​ជាង ១​ម៉ឺន​កន្លែង និង​ ៥០% មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​បាងកក។ 

កាលពីឆ្នាំកន្លងទៅនេះដែរ ​ហាង​លក់​ទំនិញ​ម៉ាក Franchise ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង 7-Eleven ដែរនោះ គឺហាង Circle K ក៏​បាន​ចូល​មក​​កាន់​ទីផ្សារ​កម្ពុជា​រួច​ទៅ​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​ បាន​និង​កំពុង​ពង្រីក​ខ្លួន​ជា​ច្រើន​សាខា​ផងដែរ។

គេមិនទាន់ដឹង​នៅឡើយទេថា តើ​ហាង 7-Eleven នឹង​មានយុទ្ធសាស្ត្រ និងលក្ខណៈពិសេស​អ្វីខ្លះ ដើម្បីចូល​មកប្រជែង​ទីផ្សារ​លក់រាយ​នៅកម្ពុជា ព្រោះ បច្ចុប្បន្ន​កម្ពុជា មានតែរាជធានីភ្នំពេញ​មួយប៉ុណ្ណោះ ដែល​មានសក្ដានុពល​សម្រាប់​ការពង្រីកសាខា​បានច្រើន ប៉ុន្ដែ បច្ចុប្បន្ន​ចំនួន ផ្សារទំនើប និង​ហាង​លក់រាយ​ខ្នាតតូចៗ ជាច្រើន​ក៏បាន​ឈរជើង​ចាក់ស្រែះទីផ្សារ​រួចទៅហើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម «ជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី» ជាមួយអឺរ៉ុបហើយ! ខណៈថៃ កំពុងបញ្ចុះបញ្ចូលអឺរ៉ុបឲ្យវិលរកតុចរចាឡើងវិញ

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា បានដើរមួយជំហាន ទៅមុនបណ្ដាប្រទេសនៅអាស៊ី ដោយទទួលបានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉…

វៀតណាម ចាប់ផ្ដើមរងទុក្ខកាន់តែធ្ងន់ ដោយសារចិន រឹតបន្ដឹងការនាំចូលផលិតផលកសិកម្ម

ព័ត៌មាន
បន្ទាប់ពីប្រទេសចិនបានចេញវិធានការរឹតបន្ដឹងការនាំចូលផលិតផលកសិកម្មពីប្រទេសវៀតណាម កាលពីដើមឆ្នាំ២០១៩ រួចមក ផលិតផលកសិកម្មរបស់វៀតណាមមួយចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ