វិស័យទេសចរណ៍

វៀតណាម ទាក់ទាញភ្ញៀវទេសចរបរទេស បានជិត៩លាននាក់ នៅឆមាសទី១ឆ្នាំនេះ


ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជិត៩លាននាក់ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ នេះ ដោយកើនឡើង៥៨% បើធៀបនឹងឆ្នាំមុន និងកើនឡើង៤%ធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ដោយក្នុងនោះភ្ញៀវកូរ៉េខាងត្បូង និងភ្ញៀវចិន មានចំនួនច្រើនជាងគេ។ ជាមួយគ្នានេះ ប្រទេសវៀតណាម ដែលមានប្រជាជនជាង៩៩លាននាក់ បានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបាន១៨លាននាក់នៅក្នុងឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យទេសចរណ៍
ដោយ

យោងតាមទិន្នន័យពីការិយាល័យជាតិ ស្ថិតិវៀតណាម បានបង្ហាញថា ប្រទេសវៀតណាម ទទួលបានភ្ញៀវអន្តរជាតិ ចំនួន៨,៨លាននាក់ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ នេះ ដោយក្នុងនោះភ្ញៀវកូរ៉េខាងត្បូង មានចំនួនច្រើនជាងគេបំផុត បន្ទាប់មកគឺភ្ញៀវទេសចរចិន។ ទិនន័យដដែលបង្ហាញថា ភ្ញៀវកូរ៉េខាងត្បូង ដែលមកលេងប្រទេសវៀតណាម មានចំនួនច្រើនជាងគេបំផុតរហូតដល់ទៅជាង២,២លាននាក់ បន្ទាប់មក គឺភ្ញៀវចិន ដែលមានចំនួន១,៨លាននាក់ ភ្ញៀវតៃវ៉ាន់៦៣ម៉ឺននាក់ ភ្ញៀវអាម៉េរិក៤១ម៉ឺន៥ពាន់នាក់ ហើយភ្ញៀវជប៉ុនមានចំនួន៣៣ម៉ឺន៥ពាន់នាក់។

ទន្ទឹមនេះ ភ្ញៀវទេសចរទៅពីម៉ាឡេស៊ី មានចំនួន២៥ម៉ឺន៣ពាន់នាក់ ភ្ញៀវអូស្ត្រាលី២៤ម៉ឺន៣ពាន់នាក់ ភ្ញៀវឥណ្ឌា២៣ម៉ឺន៩នាក់ ភ្ញៀវកម្ពុជា២៣ម៉ឺន១ពាន់នាក់ និងភ្ញៀវថៃ២២ម៉ឺន៦ពាន់នាក់។

សូមបញ្ជាក់ថា ប្រទេសវៀតណាម បានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន១៨លាននាក់នៅក្នុងឆ្នាំ២០២៤ នេះ។

ដោយឡែក ប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជាដែរជាមួយនឹងចំនួនប្រជាជនសរុបជាង៧០លាននាក់ទទួលបានភ្ញៀវទេសចរចំនួន១៧លាននាក់ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ នេះ ដោយក្នុងនោះភ្ញៀវចិនមានចំនួន៣,៥លាននាក់។

សូមបញ្ជាក់ថា ប្រទេសថៃ នៅពេលនេះបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានរហូតដល់ទៅ៣៦,៧លាននាក់នៅក្នុងឆ្នាំ២០២៤ នេះដែលខ្ពស់ជាងគោលដៅចាស់ដោយសារទទួលបានលទ្ធផលល្អប្រសើរខ្លាំងនៅក្នុងឆមាសទី១ ដើមឆ្នាំនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន លីហួរ លីស៊ីង ប្រកាសកម្លាយខ្លួនទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយផ្តោតលើសេវាបង់រំលស់រថយន្ដ និងម៉ូតូនៅកម្ពុជា

ក្រុមហ៊ុន លីហួរលីស៊ីង ភីអិលស៊ី ដែលជាក្រុមហ៊ុនផ្ដល់សេវាជួលយានយន្ដធំមួយនៅកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសពីការកម្លាយខ្លួនទៅជា គ្រឹះស្ថាន អ…

កម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំបន្ថែម ដើម្បីជំរុញការនាំចេញកសិផលខ្មែរទៅក្រៅប្រទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបថា បច្ចុប្បន្នកម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំអន្តរជាតិថ្មីមួយទៀតនៅរាជធានីភ្នំពេញ ដើម្បីជួយជំរុញការនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ