ក្រុមហ៊ុន Vietnam Airlines

ក្រុមហ៊ុន Vietnam Airlines ប្រកាសលក់យន្តហោះចំនួន ២៧គ្រឿង នៅត្រឹមឆ្នាំ២០២៣ តើមកពីហេតុអ្វី?


ក្រុមហ៊ុន Vietnam Airlines បានប្រកាសថា ខ្លួនគ្រោងនឹងលក់យន្តហោះសរុបចំនួន ២៧ងចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០២៣ខាងមុខ។ ក្នុងនោះដែរ យន្ដហោះចំនួន ១៥ គ្រឿងនឹងត្រូវដាក់លក់នៅក្នុងខែធ្នូឆ្នាំនេះ ខណៈដែលន១២ គ្រឿងទៀតនឹងត្រូវបន្ដដាក់លក់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។ តើហេតុអ្វីបានជាវៀតណាមសម្រេចលក់យន្ដហោះក្នុងចំនួនច្រើន នៅក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ១៩យ៉ាងដូច្នេះ?
ក្រុមហ៊ុន Vietnam Airlines ប្រកាសលក់យន្តហោះចំនួន ២៧គ្រឿង នៅត្រឹមឆ្នាំ២០២៣
ដោយ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ​Vietnam Airlines បានបញ្ជាក់ថា ផែនការលក់យន្តហោះនេះ គឺក្រោមហេតុផលថា ជាគោលបំណងរបស់​ក្រុមហ៊ុន​ក្នុងការ​​កាត់បន្ថយចំនួនយន្តហោះដែលវៀតណាមមាននាពេលបច្ចុប្បន្ន និងជំរុញ​ការធ្វើ​ទំនើបកម្មយន្តហោះរបស់ខ្លួន ដោយជំនួសយន្តហោះដែលមានអាយុកាល​លើសពី ១២ ឆ្នាំឡើងទៅ។ ថ្នាក់ដឹកនាំ​ក្រុមហ៊ុនអាកាសចរណ៍វៀតណាមរូបនេះ បានព្យាករថា បើទោះបីជា មានការលក់យន្តហោះជាបន្តបន្ទាប់ក៏ដោយ តែក្រុមហ៊ុន​ Vietnam Airlines នឹងនៅតែចំនួន​យន្តហោះច្រើនលើសលប់ដដែល​នៅឆ្នាំ ២០២៥ ។

សូមជម្រាបថា ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលវៀតណាមបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ១៩។ មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ឯទៀត ក្រុមហ៊ុន Vietnam Airlines បានផ្លាស់ប្ដូរពីការដឹកអ្នកដំណើរ ទៅជាការដឹកទំនិញ ដោយបានដកកៅអីចេញពីយន្តហោះដឹកអ្នកដំណើរទៅជាយន្តហោះដឹកទំនិញវិញ ដើម្បីបន្តដង្ហើមអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយនេះ ក៏បានកត់ត្រាពីការខាតបង់សុទ្ធជាង ១៥៤ លានដុល្លារ នៅក្នុងត្រីមាសទី ៣ តែយ៉ាងណាវានៅ​មានការថយចុះ បើប្រៀបធៀបទៅនឹងត្រីមាសទី១ និងទី២។ ទន្ទឹមនេះ បើគិតត្រឹមខែកញ្ញា ទ្រព្យសកម្ម​សរុបរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines មានតម្លៃជិត ៣ ពាន់លានដុល្លារ ដែលកើនឡើងជាង ១៩៥ លានដុល្លារ ធៀបនឹង​កាលពីដើមឆ្នាំនេះ។

យ៉ាងណាមិញ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ​Vietnam Airlines បានព្យាករណ៍ថា ទីផ្សារអាកាសចរណ៍ក្នុងស្រុករបស់វៀតណាម​នៅឆ្នាំ ២០២២ ខាងមុខនេះ​នឹងមានតែពី ៧០ ទៅ ៧៥ ភាគរយ នៃទីផ្សារអាកាសចរណ៍ក្នុងឆ្នាំ ២០១៩ ប៉ុណ្ណោះ ហើយទីផ្សារនេះ នឹងអាចងើបឡើងពេញលេញឡើងវិញបាន​ គឺត្រូវ​រង់ចាំដល់​ឆ្នាំ ២០២៣ខាងមុខ៕ 

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


អាមេរិកនឹងពិនិត្យមើលលើការចាត់វិធានការបន្ថែមទាក់ទងនឹងវិបត្តិនៅប្រទេសភូមា

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អានតូនី ប្លីងខេន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងមើលទៅលើជំហានបន្ដទៀត ដើម្បីប្រឆាំងនឹងរប…

ថៃដាក់គោលដៅនាំចេញអង្ករ ៧,៥លានតោននៅឆ្នាំក្រោយនេះ

រដ្ឋាភិបាលថៃ បានកំណត់គោលដៅសម្រាប់ការនាំចេញអង្ករពី ៧លាន ទៅ ៧លាន៥សែន លានតោននៅឆ្នាំក្រោយ ពោល គឺកើនឡើងពីការប៉ាន់ប្រមាណចំនួន ៦ លានតោនដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ