Advertisement
ឡានមួយទឹក

ទីផ្សារឡានមួយទឹកត្រូវប៉ាន់ ស្របពេលពលរដ្ឋខ្មែរដែលមានជីវភាពបង្គួរមានការកើនឡើង


នៅលើដងផ្លូវនានានៅកម្ពុជា គេសង្កេតឃើញមានឡានថ្មីតិចតួចណាស់។ បើតាមអាជីវករលក់ឡានមួយទឹក បានឲ្យដឹងថា ឡានមួយទឹកនៅកម្ពុជាមានរហូត៩០ភាគរយឯណោះ ពីព្រោះ ប្រជាជនខ្មែរ មានទម្លាប់ប្រើប្រាស់មួយទឹក និងស្របពេលសេដ្ឋកិច្ចប្រជាជនមានជីវភាពមធ្យមទៅបង្គួរ កាន់តែមានចំនួនច្រើន។ បើទោះបីឡានមួយទឹក ត្រូវបង់ពន្ធច្រើនជាងឡានថ្មីក៏ពិតមែន ប៉ុន្ដែ ទីផ្សារឡានមួយទឹកនៅកម្ពុជា នៅតែត្រូវប៉ាន់ជាងឡានថ្មី។
ទីផ្សារឡានមួយទឹកត្រូវប៉ាន់ ស្របពេលពលរដ្ឋខ្មែរដែលមានជីវភាពបង្គួរមានការកើនឡើង(រូបថត៖ ហេង ភារម្យ)
ដោយ
Advertisement

លោក ប៊ុន រតនា អាជីវករលក់ឡានមួយទឹក បានប្រាប់ខេមបូណូមីសថា លោកបាននាំចូលឡានមួយទឹកពីសហរដ្ឋអាមេរិក ដោយសារប្រជាជនខ្មែរចូលចិត្តជិះឡានប្រភេទលុចស៊ីស ប្រ៊ូស និងកាមេរី ដែលនាំចូលពីអាមេរិក ហើយវាក៏មានតម្លៃធូរថ្លៃផងដែរ។ 

លោកពន្យល់យ៉ាងដូច្នេះថា៖ «ទីផ្សាររថយន្តមួយទឹកនៅស្រុកខ្មែរមានយូរហើយ តាំងពីបែកឆ្នាំ១៩៧៩មក ខ្មែរយើងប្រើតែរបស់មួយទឹកទេ ដូចជា ខោអាវជជុស និងរថយន្តមួយទឹកនេះ ដោយសារ វាធូរថ្លៃ ហើយទិញបានរថយន្តស៊េរីទំនើប»។   

បើតាម លោក ប៊ុន រតនា ការទិញរថយន្តមួយទឹក ក៏មានហានីភ័យផងដែរ។ លោកណែនាំថា អតិថិជន គួរតែស្វែងរកក្រុមហ៊ុន ឬឃ្លាំង ដែលត្រឹមត្រូវ និងត្រូវស្វែងរកការធានានៅពេលសម្រេចចិត្តទិញរថយន្តមួយទឹក។

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ឧកញ៉ា​ សៀ ឫទ្ធី ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ UNDP និង UNIDO លើគម្រោងធំៗ៣

ព័ត៌មាន
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ៍កម្ម ហៅកាត់ថា UNIDO បានចុះហត្ថលេខាលើ...

វៀតណាម ដាក់មហិច្ឆតា នាំចេញឈើឲ្យបាន ២០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥

ព័ត៌មាន
វៀតណាម បានដាក់មហិច្ឆតារបស់ខ្លួនថា នឹងបង្កើនការនាំចេញឈើឲ្យបានដល់ ១៨ ទៅ២០ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២៥ខាងមុខនេះ។ នេះបើតា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ