ទីផ្សាររថយន្ដជជុះ

ថៃ នឹងបញ្ឈប់ការនាំចូលរថយន្តជជុះ ខណៈវៀតណាម លើកទឹកចិត្តឲ្យប្រជាជនប្រើប្រាស់រថយន្តថ្មីវិញ


រាជរដ្ឋាភិបាលថៃកំពុងតែរៀបចំវិធានការបញ្ឈប់ការនាំចូលរថយន្តជជុះ តែម្តង ដើម្បីការពារបរិស្ថាន និងចូលរួមកាត់បន្ថយបញ្ហាខ្យល់កខ្វក់ នៅក្នុងប្រទេសរបស់ខ្លួន។ ដោយឡែក ប្រទេសវៀតណាមវិញ ក៏បានដាក់គំនាបពន្ធលើ ការនាំចូលរថយន្តជជុះ ដែលធ្វើឲ្យតម្លៃ សឹងតែស្មើនឹងរថយន្តថ្មីទៅហើយ ជំនួសមកវិញឲ្យប្រជាពលរដ្ឋរបស់ខ្លួនងាកមកប្រើប្រាស់រថយន្តថ្មីៗវិញម្តង។
ថៃ នឹងបញ្ឈប់ការនាំចូលរថយន្តជជុះ ខណៈវៀតណាម លើកទឹកចិត្តឲ្យប្រជាជនប្រើប្រាស់រថយន្តថ្មីវិញ (http://www.chiangmailocator.com)
ដោយ

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក ជូទីម៉ា ប៊ុន្នីយ៉ា ប្រាផាសារ៉ា បានឲ្យ​ដឹងថា ក្រសួង កំពុងតែ​ពង្រឹង​បទបញ្ញត្តិ​ទៅលើ ការនាំ​ចូល​រថយន្ត​ជជុះនេះ​ ដែលផ្តោត​ទៅលើ រថយន្ត​ឯកជន មិនរាប់​បញ្ចូល រថយន្ត​ជជុះ ដូចជា ឡានស្ទូច ឡានពេទ្យ ឡានទឹក​នោះឡើយ។

នាយក​ដ្ឋានគយថៃ បានបញ្ជាក់​ឲ្យដឹងថា កាលពី​ឆ្នាំ ២០១៨ រថយន្ត​ជជុះ ដែលនាំ​ចូល​មកប្រទេស​ថៃ មាន​ប្រមាណតែ ១០០គ្រឿង​ប៉ុណ្ណោះ ក៏ប៉ុន្តែ រថយ​ន្តដែលគេចពន្ធ​ ត្រូវបាន​លួចនំាចូល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ដោយឡែក នៅប្រទេស​វៀតណាម​វិញ​ ទីផ្សារ​រថយន្ត​ជជុះ កំពុងតែ​ជួបបញ្ហា​លំបាក ខណៈដែរ រដ្ឋាភិបាល​វៀតណាម បាន​តម្លើង​ពន្ធលើ រថយន្ត​ជជុះ​នាំចូល និងរឹត​បន្តឹង​លើ បទបញ្ញត្តិសម្រាប់​នាំចូល​រថយន្ត​ថ្មីទៀតផង ដោយសារ​តែចង់​លើក​ទឹកចិត្ត ឲ្យប្រជាជន​ទិញ​រថយន្ត​តម្លើង​​ក្នុងស្រុក។

ប្រជាជន​វៀតណាម​ជាច្រើន​ សុខចិត្ត​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ និងរង់​ចាំតម្លៃ​រថយន្តថ្មី​ធ្លាក់ចុះ ដោយពួកគេ​រំពឹងថា នឹងមាន​កិច្ចព្រម​ព្រៀង​ជាមួយ​បណ្តា​ប្រទេស​ជាដៃគូ ដែលអាចកាត់​បន្ថយ​ពន្ធលើ វត្ថុធាតុដើម សម្រាប់​គ្រឿង​បង្គុំ​រថយន្ត ដែលវៀត​ណាម​ត្រូវការ​ជាចាំបាច់។

អ្នកប្រកប​អាជីវកម្ម នៅក្នុង​ទីផ្សារ​រថយន្ត​ជជុះ​វៀតណាម បានលើក​ឡើងថា អតិថិជន​ភាគច្រើន​ទិញរថយន្ត តម្លៃចាប់​ពី ១ម៉ឺន ៥ពាន់ដុល្លារ ដល់ ៣ម៉ឺន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ ពន្ធលើការ​នាំចូល​រថយន្ត​ជជុះ ដែលកម្លាំង​ក្រោម ១ពាន់CC ត្រូវបង់​ពន្ធ ១ម៉ឺន​ដុល្លារ​អាមេរិក ហើយកម្លាំង​លើស ១ពាន់CC ត្រូវបង់​ពន្ធ ២០០​ភាគរយ ឬ ១៥០​ភាគរយ បូកនឹង ១ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ហើយ។

យ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​វៀតណាម កំពុង​ពិចារណា​លុបបំបាត់​ពន្ធមួយ​ចំនួន សម្រាប់ក្រុមហ៊ុន​ក្នុងស្រុក ដែលផលិត​រថយន្ត ដោយប្រើគ្រឿង​បង្គុំក្នុង​ស្រុក​ច្រើន ពីព្រោះ​វៀតណាម ប្រើប្រាស់​វត្ថុដើម​នាំចូល​ពីក្រៅ​ប្រទេស ដល់ទៅ​ជាង ៨០​ភាគរយ សម្រាប់​ផលិតកម្ម​រថយន្ត៕

None



អត្ថបទបន្ទាប់


ជប៉ុន បោះទុនវិនិយោគជាង ៥ពាន់លានដុល្លារសង់ផ្សារទំនើបអ៊ីអន ៣០ កន្លែងនៅវៀតណាម

អ្នកវិនិយោគជប៉ុនកំពុងជំរុញការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសវៀតណាមកាន់តែខ្លាំង។ ជាក់ស្តែង ក្រុមហ៊ុនមេ របស់ផ្សារទំនើបអ៊ីអន បានបង្ហាញពីគ…

ការ​សិក្សា​៖ ចំណូល​ពលករ​ចំណាក​ស្រុក​កាន់​តែ​ច្រើន បំណុល​កាន់​តែ​កើន! តើ​មក​ពី​ហេតុអ្វី?

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ប្រាក់​បញ្ញើ​ពី​ក្រៅ​ប្រទេស​ដោយ​ពលករ​ចំណាក​ស្រុក​កម្ពុជា បាន​លើក​ទឹកចិត្ត​ឲ្យ​គ្រួសារ​ពួកគាត់​ខ្ចី​លុយ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ