វ៉ាក់សាំងកូវីដ-១៩

រដ្ឋាភិបាលវៀតណាមស្នើក្រុមហ៊ុនបរទេសឲ្យរកវ៉ាក់សាំង ចាក់ជូនកម្មកររបស់ខ្លួន


រដ្ឋាភិបាលវៀតណាមកំពុងស្នើដល់ក្រុមហ៊ុន Samsung Electronics រួមទាំងក្រុមហ៊ុនបរទេសផ្សេងទៀត ឲ្យស្វែងរកបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីយកមកចាក់ជូនកម្មករនិយោជិតរបស់ខ្លួន ខណៈដែលបច្ចុប្បន្នប្រទេសវៀតណាមកំពុងមានការកើនឡើងនូវករណីឆ្លងកូវីដ-១៩កាន់តែច្រើន។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Bloomberg។
រដ្ឋាភិបាលវៀតណាមស្នើក្រុមហ៊ុនបរទេសឲ្យរកវ៉ាក់សាំង ចាក់ជូនកម្មកររបស់ខ្លួន (រូបភាព៖vnexplorer.net)
ដោយ

លោក ប៊ុយ ហួង ម៉ៃ ប្រធានគ្រប់គ្រងសួនឧស្សាហកម្មនៅក្នុងខេត្តបាក់និញ ភាគខាងជើងប្រទេសវៀតណាម ដែលជាបណ្ដុំរោងក្រជាច្រើនរួមទាំងក្រុមហ៊ុន Samsung ផងនោះ បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងលើកទឹកចិត្តឲ្យក្រុមហ៊ុនស្វែងរកវ៉ាក់សាំងកូវីដ-១៩ សម្រាប់យកមកចាក់ជូនកម្មករនិយោជិតរបស់ខ្លួន ខណៈដែលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងផងដែរ។

អាជ្ញាធខេត្តបាក់និញ បានបញ្ជាឲ្យរោងចក្រត្រូវតែរៀបចំកន្លែងសម្រាកសម្រាប់កម្មកររបស់ខ្លួន ហើយក៏បន្ដឲ្យមានការដាក់ចេញនូវនីតិវិធីផ្សេងៗទៀត ដើម្បីធានាថាជួយឲ្យរោងចក្រនៅបន្ដប្រតិបត្តិការ នៅអំឡុងពេលមានការរឹតបន្ដឹងអំឡុងពេលគ្រប់គ្រងកូវីដ-១៩នេះ។

នៅខេត្តខ្លះទៀតក្នុងប្រទេសវៀតណាម ដែលជាកន្លែងរោងចក្រផ្គត់ផ្គង់ផលិតផលសម្រាប់ Apple និងSamsung ក៏កំពុងត្រូវបានអាជ្ញាធរជួយសម្របសម្រួលឲ្យបើកដំណើរការឡើងវិញផងដែរ បន្ទាប់ពីពួកគេ បានបិទនៅអំឡុងការរាតត្បាតកូវីដ-១៩។ សម្រាប់ខេត្ត ដែលមានឧស្សាហកម្មរោងចក្រច្រើនដូចជាខេត្ត បាក់និញ និងបាក់កៀង រដ្ឋាភិបាលវៀតណាមក៏បានផ្ដល់វ៉ាក់សាំងប្រមាណ២០ម៉ឺនដូស ដើម្បីចាក់ជូនកម្មករ នៅក្នុងរយៈពេល១សប្ដាហ៍ផងដែរ ក៏ប៉ុន្ដែ ចំនួននេះ គឺនៅមានតិចតួចនៅឡើយ។

មកទល់ពេលនេះ វៀតណាមមានប្រជាជនប្រមាណជាង១លាននាក់ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងដូសទី១ ឬស្មើនឹងប្រហែលតែ១%ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ខណៈដែលអ្នកដែលបានចាក់គ្រប់ចំនួន២ដូសវិញមានតែជិត៣ម៉ឺននាក់ប៉ុណ្ណោះ។

ចាប់តាំងពីចុងខែមេសាមក វៀតណាម ចាប់ផ្ដើមផ្ទុះការរាលដាលឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍ជាថ្មី ហើយគិតមកទល់ពេលនេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះ មានអ្នកឆ្លងសរុបជាង៧ពាន់ករណី និងមានអ្នកស្លាប់ ៤៧នាក់។

សូមបញ្ជាក់ថា ក្រោយពីមានការផ្ទុះរាលដាលឆ្លងកូវីដ-១៩រលកថ្មីមក វៀតណាមក៏បានផ្អាក និងរឹតបន្ដឹងជើងហោះហើរអន្តរជាតិតាមអាកាសយានដ្ឋានរបស់ខ្លួនជាច្រើនផងដែរ៕

None



អត្ថបទបន្ទាប់


កសិករថៃ កំពុង​ប្រឈមនឹងបំណុលកើនឡើង ចំពេល​កូវីដ-១៩​រាតត្បាត

បំណុលរបស់កសិករថៃបាននឹងកំពុងកើនឡើងយ៉ាងខ្លាំង ចំពេលដែលមានវិបត្តិមេរោគរាតត្បាត បាននិងកំពុងបន្ដអូសបន្លាយនៅក្នុងប្រទេសថៃ។ ក្នុងនោះ មានកសិ…

ក្រុមហ៊ុនតៃវ៉ាន់ Foxconn ចាប់ដៃក្រុមហ៊ុនថៃ PTT ផលិតរថយន្តអគ្គិសនីក្នុងទឹកដីថៃ

ក្រុមហ៊ុនរបស់តៃវ៉ាន់ Foxconn ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំដ៏ធំសម្រាប់ទូរស័ព្ទ ម៉ាកAppleនោះ បានប្រកាសភាពជាដៃគូរសហការជាមួយក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ